សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​នគរបាល​អន្តោរ​ប្រវេសន៍​ខ្មែរ​និង​ថៃ​ជួប​គ្នា​លើក​ស្ពាន​ប៉ោយប៉ែត​!

​មេ​នគរបាល​អន្តោរ​ប្រវេសន៍​ខ្មែរ​និង​ថៃ​ជួប​គ្នា​លើក​ស្ពាន​ប៉ោយប៉ែត​!

ខេត្ត​បន្ទាយ​មាន​ជយ័​៖​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា​បាន​ជួប​ជាមួយ​ឧត្តមសេនីយ៍ត្រី សុ​រៈសេដ ផាត​ផាន អគ្គនាយក​អន្តោប្រវេសន៍​នៅលើ​ស្ពាន​មិត្តភាព ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​។​

​គោលបំណង​នៃ​ការជួប​គ្នា​នេះ​គឺ​ដើម្បី ធ្វើ​កិច្ចសហប្រតិបត្តិការ​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​,​ទំនិញ​គេច​ពន្ធ​,​ឃាតកម្ម​និង​ភេរវកម្ម​ឆ្លងដែន​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​ថ្លែងថា​៖ ការពង្រឹង​សម្ព័ន្ធភាព​រវាង​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ក៏ដូចជា​ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​ភាគី​ទាំងពីរ មាន​គោលបំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ធ្វើ​សហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ដូចជា ភេរវកម្ម​ឆ្លងដែន ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស​ឆ្លងដែន ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ទំនិញគេចពន្ធ​ឆ្លងដែន និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ផងដែរ​។​

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​មិន​ស្របច្បាប់​នាយ​ឧត្តមសេនីយ៍គៀត ច័ន្ទ​ថា​រិទ្ធ បញ្ជាក់ថា​៖ ត្រូវតែ​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគាត់ និង​ពន្យល់​អប់រំ​ណែនាំ​ឲ្យដឹង​ច្បាស់​ពី​គុណវិបត្តិ នៃ​ភាព​មិន​ស្របច្បាប់ ហើយ​ចំពោះ​កិច្ចការងារ​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​សន្ទុះ​បំផុស​ណែនាំ​ពលករ ឲ្យ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​បរទេស ដោយ​ស្របច្បាប់​វិញ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សារ​គ្នា​នៅ​សណ្ឋាគា ឥណ្ឌូចិន ស្រុក​អារញ្ញ័ ប្រទេស​ថៃ រួច​មក​ថ្នាក់ដឹកនាំ​អន្តោប្រវេសន៍​នៃ​ប្រទេស​ទាំងពី​បាន​ចាប់ដៃគ្នា នៅលើ​ស្ពាន​មិត្តភាព ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដើម្បី​រឹតបន្តឹង​ទំនាក់ទំនង នៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ក្រោម​បរិយាកាស សប្បាយ​រីករាយ​នឹង​មិត្តភាព ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​៕
​សូមបញ្ជាក់​ថា​កន្លងមក​បញ្ហា​ប្រជាបលរដ្ឋ​ខ្មែរ​លួច​ចូល​ដី​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​និង​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ដូចជា​លួច​កាប់​ឈើរ​រកស៊ី​ខុសច្បាប់​ខ្លះ​ស្លាប់​ឬ​ចាប់ខ្លួន​ដាក់គុក​គឺ​សុទ្ធតែ​មាន​ការឃុបឃឹត​ពី​មន្ត្រី​សមត្តកិច្ច​ខ្មែរ​ទើប​បងប្អូន​អាច​ចូល​ទៅ​បាន​!៕

 

Filed in: ព័ត៌មានជាតិ