សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រឡាប់​ឡាន​យី​ឌុប​ដឹកឈើ​ស្លាប់​មនុស្ស​បញ្ជាក់ថា​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​ភូតកុហុ​ករឿង​គ្មាន​បទល្មើស​ព្រៃឈើ​

ក្រឡាប់​ឡាន​យី​ឌុប​ដឹកឈើ​ស្លាប់​មនុស្ស​បញ្ជាក់ថា​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​ភូតកុហុ​ករឿង​គ្មាន​បទល្មើស​ព្រៃឈើ​

មណ្ឌលគិរី​៖ ឡ​ន​ប្រភេទ​យី​ឌុប​ដឹកឈើ​យី​ឌុប របស់​ឧកញ៉ា​តុ​ប​វិ​ដាចេញ​ពី​ក្រុមហ៊ុន​យូនី​ហ្គ្រី​ន​ក្រឡាប់​ស្ល្លាប់​មនុស្ស​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ចន្លោះ​គីឡូម៉ែត្រ ៩៤-៩៥ ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​ករណី​យ៍ឡាន ដឹកឈើ ក្រឡាប់​ស្លាប់​អ្នកបើក​ទាន់ហន់​មួយ​នេះ​បង្ហាញថា​ការប្រកាស​របស់​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​ថា​ក្នុង​អាណាចក្រ​លោក​គ្មាន​បទល្មើស​ព្រៃឈើ​គឺជា​ការ​ភូតកុហក​មនុស្ស​ទូទៅ​ពិសេស​មេ​របស់​លោក​គឺ​សម្តេច​ក្រឡាហោម​សខេង​តែម្តង​!​។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា​ឆ្នាំ​២០១៨​ក្នុង​ពិធី​បូក​សារ៉ុប​ការកាងារ​បោះឆ្នោតសក​ល​នៅ​ខេត្ត​បាត់ដំបង​សម្តេច​ក្រឡាហោម​សខេង​បាន​ប្រកាស​ឲ្យ​លោក​ស្វាយ​សំ​អ៊ាង​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​អាណាចក្រ​ខេត្តមណ្ឌលគិរី​ព្រោះ​លោក​ទទួលបាន​រូបភាព​ពី​អង្គការ​ថា​មាន​បទល្មើស​។​តែ​អ្វី​ដែល​ហួសចិត្ត​នៅក្នុង​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ​កាលពី​ថ្ងៃ​ទី​៣១​កញ្ញា​ឆ្នាំ​២០១៨​លោក​ស្វាយ​សំ​អ៊ាង​ប្រកាសប្រាប់​កាសែត​ថា​រក​មិនឃើញ​មាន​បទល្មើស​ព្រៃឈើ​ទេ​(​ស៊ិក​)​។​បន្ទាប់ពី​ការប្រកាស​នោះ​មក​មាន​សេចក្តីរាយការណ៍​អំពី​បទល្មើស​ព្រៃឈើ​កើតឡើង​ជា​បន្តបន្ទាប់​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ទ្វេរ​ភាគី​ដាក់​ដាំ​និង​ណាំ​លៀ​តែ​សមត្តកិច្ច​ស្ងាត់ឈឹង​ដេកចាំ​ស៊ី​របប​។​

​សូមបញ្ជាក់​ថា រថយន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក យី​ឌុប​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​ចំនួន​៥​គ្រឿ ដឹកឈើ​ចេញពី​ក្រុមហ៊ុន យូ​នី​គ្រីន ចេញពី​ស្រុក​កោះ​ញែក​ឆ្ពោះទៅ​ស្រុក​កែវ​សី​ម៉ា​ទៅកាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដែល​គេ​ស្គាល់​ថា​ជា​របស់​ឧកញ៉ា​តុ​បវិតា​។ មនុស្ស​ដែល​ស្លាប់​ម្នាក់​ឈ្មោះ មាស សុផាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ស្លាប​ក្ដោង ឃុំ​ជី​រោ​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ លោក យឹម ចិន្តា ជា​នាយការិយាល័យ​ចរាចរជើងគោក​នគរ​បាល​ខេត្ត​មណ្ឌលគិរី​បានឲ្យដឹង​។​លោក យឹម ចិន្តា បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​រថយន្ដ​ធុន​ធ្ងន់ ដែល​គេ​ពេញ​និយម​ហៅ ម៉ាក​វេ​អង ពណ៌​ស គ្មាន​ស្លាក់​លេខ ។​

​លោក​ស្នងការរង​បាន​អះអាងថា មូលហេតុ​នាំ​ឲ្យ​ក្រឡាប់​នេះ ដោយសារ​រថយន្ដ​របស់​ឧកញ៉ា​ឈ្មួញ​ឈើ ចាស់​ទ្រុឌទ្រោម​ពេក ហើយ​ដឹកឈើ​លើស​ទម្ងន់​ហួស​ច្បាប់​កំណត់ ដូច្នេះ​នៅពេល​ចុះ​ចំណោត​រថយន្ដ ក៏​ដាច់​ទុ​យ៉ូ​ហ្វ្រាំង​រេ​ចង្កូត ទើប​អ្នកបើកបរ​បាត់​ម្ចាស់ការ ក្រឡាប់​ដោយ​ខ្លួនឯង​តែ​ម្តង​។​ទាក់ទង​ករណិយ៍​នេះ​ប្រភព​បញ្ជាក់ថា យប់​នោះ​មាន​ឡាន​ដឹក​ឈើ​ចេញ​៥​គ្រឿង ក៏ប៉ុន្តែ​មិន​ដឹង​មាន​ប៉េសេ (PC-Permit Cerficate = លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​) ប៉ុន្មាន​គ្រឿង​ទេ ដោយ​គ្រាន់តែ​គេ​ចាប់​ឆែក ឃើញ​ឡាន​៣​គ្រឿង​មាន​ប៉េសេ ប៉ុន្តែ​ប៉ុន្មាន​គ្រឿង​ទៀត បាន​ទៅ​ផុត​អស់ហើយ​។ ចំណែក​ខាង​មេព្រៃ​ថា ប៉េសេ​ហ្នឹង​ក៏​ពិបាក​ដែរ ព្រោះ​អត់​មាន​យក​ច្បាប់​ដើម​មក​ទេ យក​តែ​អា​ប៉េសេ​ហ្វូ​តូ​កូ​ពី ។​

​នា​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មិនទាន់​មាន​ប្រភព​ច្បាស់លាស់​ណាមួយ អាច​បញ្ជាក់​ថា ឈើ​នៅលើ​រថយន្ត​ក្រឡាប់​នេះ ជា​ឈើ​ស្របច្បាប់ ឬ​ខុសច្បាប់​នៅឡើយ​ដែរ ព្រោះ​មិន​ទាន់​ឃើញ​មាន​ឯកសារ​ច្បាស់លាស់​ណាមួយ​អាច​បញ្ជាក់​បានឡើយ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖ ក្នុង​ទឹកដី​ស្រុក​កែវ សីមា​ខេត្ត​មណ្ឌល​គី​រី ក្នុង​ដែន​ជម្រក​សត្វព្រៃ កែវ​សីមា ក្រោម​ការ គ្រប់​គ្រង់រ​បស់ លោក ព្រំ សុ​វណ្ណា នាយក ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ក៏​មាន​រថយន្ត​ប្រភេទ កែច្នៃ​ដឹក​ឈើ​យ៉ាង គគ្រឹក​គ្រែង​គ្មាន​ខ្លាចក្រែង​ចិត្ត​មន្ត្រី​សមត្ថកិច្ច​ណា​សោះឡើយ​។​ចឹងៗ​ហើយ​ចៅហ្វាយខេត្ត​ថា​អត់​មាន​បទល្មើស​ទៀត​?៕

 

Filed in: ព័ត៌មានជាតិ