សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​នគរបាល​ឡោម​ព័ទ្ធ​ចាប់​បក្ខពួក​ក្រុម​ប៉ុនប៉ង​បំផ្ទុះ​ភេរវកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​កម្លាំង​នគរបាល​ឡោម​ព័ទ្ធ​ចាប់​បក្ខពួក​ក្រុម​ប៉ុនប៉ង​បំផ្ទុះ​ភេរវកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ​៖​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល បាន​បើក​ប្រតិបត្តិ​ការឡោមព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លេខ​១៨៤A ផ្លូវ​លេខ​៦៩R ក្នុង​ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាប់​ជនសង្ស័យ​ម្នាក់ ដែល​បក្ខពួក​ប៉ុនប៉ង​បំផ្ទុះ​ភេរវកម្ម ប្រឆាំង​រាជ​រដ្ឋាភិបា​លាតមដិការ​តុលាការ​។

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​កាសែត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ និង​ចាំ​ដី​ឲ្យគេ​នៅ​ម្តុំ​ពេជ្រនិល គឺជា​បក្ខពួក​ក្រុម​ចង់​បំផ្ទុះ​ភេរវកម្ម ក្នុងចំណោម​បក្ខពួក​សរុប​ចំនួន​៨​នាក់​។ ជន​នេះ​ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ និង​ធ្វើ​ឡើង​ក្រោម​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ស ថេត​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅនេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​តាម​ចាប់ខ្លួន​មេខ្លោង​ម្នាក់ ពាក់ព័ន្ធ​ទៅនឹង​មនុស្ស​ប្រុស​-​ស្រី​៨​នាក់ ដែល​មាន​អតីត​ភិក្ខុសង្ឃ​១​អង្គ​ផង​នោះ​នៅ​ខេត្ត​ព្រះវិហារ​។ ជនសង្ស័យ​រូប​នោះ​មានឈ្មោះ ក្រូច ដែល​ការចាប់ខ្លួន​ឈ្មោះ​នេះ សមត្ថកិច្ច​បាន​ដកហូត​អាវុធ​មាន​វែង​មាន​ខ្លី និង​មាន​គ្រឿង​រំសេវ​ជា​ឧបករណ៍​ដាក់​បំផ្ទុះ​ទៀតផង​។​

​ការបង្ក្រាប​ពេលនោះ កម្លាំង​នគរបាល បាន​ដកហូត​កាំភ្លើង​ចំនួន​២៨​ដើម ហើយ​ក្រុម​ទាំងនេះ ត្រូវបាន​តុលាការ​ចេញ​ដីកា​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​រួចហើយ​៕

 

Filed in: ព័ត៌មានជាតិ