សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ​អមដោយ​ភរិយា ​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​ប្រទេស​បារាំង ចូលរួម​មហាសន្និបាត​លើក​ទី​៣៨ សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសារ​បារាំង

លោក ឃួ​ង ស្រេង ​អមដោយ​ភរិយា ​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​ប្រទេស​បារាំង ចូលរួម​មហាសន្និបាត​លើក​ទី​៣៨ សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសារ​បារាំង

​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អមដោយ​ភរិយា បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ប្រទេស​បារាំង ចូលរួម​មហាសន្និបាត​លើក​ទី​៣៨ សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសារ​បារាំង (AIMF) រហូត ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​ដោយសា​រាជធានី​ភ្នំពេញ គឺជា​សមាជិក​របស់​ស​មាគ​ម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លោក ឃួ​ង ស្រេង ក៏​នឹង​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​សមាគម ក្នុង​អាណត្តិ ជា​អភិបាល​រាជធានី​ភ្នំពេញ​។​ភ្នំពេញ ជា​ទីក្រុង​តែ​១​គត់ នៅ​អាស៊ី​ដែល​បាន​ក្លាយជា​សមជិក​អចិន្ត្រៃយ៍​របស់ AIMF​។ នេះ​ជា​ការបញ្ជាក់​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ របស់ AIMF ប្រតិភូ​រាជធានី​ភ្នំពេញ នឹង​ចែករំលែក​បទពិសោធន៍ នៃ​ការ​ការអភិវឌ្ឍន៍​ទីក្រុង ជាមួយ​ទីក្រុង​២​ផ្សេងទៀត គឺ​ទីក្រុង​គី​ហ្គាលី របស់​ប្រទេស​រ៉ា​ហ្វាន់​ដា និង​ទីក្រុង​ទុយ​និស្ត របស់​ប្រទេស​ទុយ​នេ​ស៊ី ដែល​ទីក្រុង​ទាំង​៣ សុទ្ធតែ​បាន​ឆ្លងកាត់ និង​រង​នូវ​អំពើ​ឃោ​ឃៅ កាប់សម្លាប់​យ៉ាង​រង្គាល​ពី​របប​នយោបាយ​ប្រល័យពូជសាសន៍​ដូចគ្នា​។​

​ចំពោះ​ប្រធានបទ ដែល​ត្រូវ​លើកយក​មក​ដាក់​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ របស់ AIMF ឆ្នាំនេះ គឺ​កីឡា និង​ការអភិវឌ្ឍន៍​លើ​ដែនដី នៃ​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​។​

​លោក ឃួ​ង ស្រេង និង​ប្រតិភូ​រួម​ដំណើរ នឹង​ជួប​សំណេះសំណាល​ជាមួយ​លោកស្រី អាន អ៊ី​ដាល់​ហ្គោ (Anne HIDALGO) អភិបាល​ក្រុងប៉ារីស និង​ជា​ប្រធាន​AIMF​។ ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ក្រសួងការបរទេស​បារាំង រួម​ទាំង​ធ្វើ​ទស្សនកិច្ច នៅ​មជ្ឍមណ្ឌល​គ្រប់គ្រង​ប្រពន្ធ័​ចរាចរ​ទីក្រុង​ប៉ារីស និង​ទស្សនា​សួន​បណ្តុះ​កូនឈើ សំរាប់​ដាំ​ក្នុង​ទីក្រុង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ