សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឲ្យ​១០០​ដុលារ​សុំ​រួមភេទ​ម្តង នាង​មិន​ព្រម​ចាប់រំលោភ​ក្នុង​រថយន្ត​

​ឲ្យ​១០០​ដុលារ​សុំ​រួមភេទ​ម្តង នាង​មិន​ព្រម​ចាប់រំលោភ​ក្នុង​រថយន្ត​

រាជធានី​ភ្នំពេញ​៖​បុរស​ល្មោភកាម​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់វាយ ខ្នោះ បន្ទាប់​ពី​ចាប់បង្ខំ​នារី​បម្រើ​ការងារ​ជាមួយ​រំលោភ​រហូត​គំរាម​បាញ់ សម្លាប់ចោល តែ​នាង​មិន​ព្រម ហើយ​ក៏​រត់​ទៅរ​កបង​ប្អូន​ឲ្យជួយ ប្តឹង​ទៅ​សមត្ថកិច្ច ចុះ​មក​ឃាត់ខ្លួន​បាន​ភ្លាមៗ​។
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ក្បែរ វិទ្យាល័ល​ពោធិ៍ចិនតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​។​

​មន្ត្រី​នគរបាល​បានឲ្យដឹងថា នារី​រងគ្រោះ ស ស ខ អាយុ​១៩​ឆ្នាំ មុខរបរ​វិច​ខ្ចប់​ចាន​អនាម័យ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ដោយឡែក​ជនសង្ស័យ​ឈ្មោះ ឈឿន បូ​អាយុ ៣៧​ឆ្នាំ មុខរបរ​បើកឡាន ដឹក​ចាន​អនាម័យ​ស្នាក់​ផ្ទះជួល ភូមិ​ប៉ប្រក​ត្បូង សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​បញ្ជាក់ថា មុនពេល​កើតហេតុ នារី​រងគ្រោះ​ទើប​បាន​ធ្វើការ​១​ថ្ងៃ​ជិះឡាន​ជាមួយ ជនសង្ស័យ ដើរ​ដាក់​តាម​រោងការ និង​រោងបុណ្យ ខណៈ​ដែល​ទៅ​ដល់​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ​ស្រាប់តែ ជនសង្ស័យ​និយាយ​លួងលោម​នារី រងគ្រោះ​ដោយ​ឲ្យ​លុយ ១០០​ដុល្លារ បើ​ព្រម​ដេក​ជាមួយ​គេ​។​

​ដោយ​នាង​មិន​យល់ព្រម​សង្ស័យ ក៏​ចាប់​នាង​នៅ​ក្នុង​ឡាន​តែម្តង ហើយ​នារី​នោះ​ប្រឹង​រើបំរះ​រួច ក៏​បើកទ្វារ​ឡាន​រត់​រួច ហើយ​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់មក​ផ្ទះ​ជួល​វិញ ប្រាប់​បងប្អូន​ឪពុកម្តាយ ហើយ​ជនសង្ស័យ​បើកឡាន​ដេញ តាម​មក​កន្លែងកើតហេតុ​ខាងលើ ក៏​ត្រូវ​បងប្អូន​របស់​នាង​ចាប់វាយ​រួច បញ្ជូន​មក​សមត្ថកិច្ច​ចាត់ការ តាម​នីតិវិធី​តែម្តង​៕

 

20160715dp (2) 20160715dp (3)

Filed in: សន្តិសុខសង្គម