សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ខ្លួន​មេ​តុងទីន​ម្នាក់ រឿង​ស៊ីដាច់​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​ពី​កូន​តុងទីន​ជិត​៥០០​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ចាប់ខ្លួន​មេ​តុងទីន​ម្នាក់ រឿង​ស៊ីដាច់​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​ពី​កូន​តុងទីន​ជិត​៥០០​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ជា​មេ​តុង​ទីន ដែល​រត់​ចោល​កូន​តុង​ទីន ភាគច្រើន​ជា​ក្រុមអាជីវករ​ផ្សារ​ឯករាជ្យ​១ និង​អាជីវករ​ផ្សារ​កាណាឌីយ៉ា ជិត​៥០០​នាក់ សរុប​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ជាង​៥​ខែ​ត្រូវ​នគរបាល​ចាបខ្លួន បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ចំណុច​ផ្សារ​កា​ណា​ស៉ី​ធី ស្ថិតនៅ​ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែល​ជា​កូន​តុង​ទីន​។

​ស្ត្រី​ដែល​ជា​មេ​តុងទីន​បោក​ខាងលើ​ឈ្មោះ ឆេង សា​រ៉ា អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​កូន​តុងទីន​បាន បាន​ប្រាប់ថា ស្ត្រី​ដែល​ជា​មេ​តុងទីន​ខាងលើ ធ្លាប់​រកស៊ី​បោះ​ដុំ​ឥ​វ៉ាន់​ចាប់ហួយ នៅ​ផ្សារ​ឯករាជ្យ​១ និង​ផ្សារ​កាណាឌីយ៉ា រហូត​បាន​ស្គាល់​គ្នា​ជិតដិត ក៏​បាន​នាំ​គ្នា​លេង​តុង​ទីន ចាប់ពី​ក្បាល​២​ម៉ឺន​រៀល ដល់​ក្បាល​១០០​ដុល្លារ ។​ចំនួន​អ្នកលេង​តុង​ទីជិត​៥០០​នាក់ អ្នកខ្លះ​លេង​៣​ក្បាល និង​៨​ក្បាល​។ ពួកគាត់​មាន​អ្នក​មាន​អ្នកខ្លះ​លេង​រយៈពេល​៦​ឆ្នាំ ខ្លះ​៣​ឆ្នាំ និង​ខ្លះទៀត​២​ឆ្នាំ ហើយ​ក្នុង​ម្នាក់ៗ​អ្នកខ្លះ​បង់​តិច​បំផុត​ជាង​១,០០០​ដុល្លា រីឯ​ខ្លះ​ទៀត​រហូតដល់​ទៅ​ជាង​៣​ម៉ឺន​ដុល្លារ​ក៏មាន​។​

​រយៈពេល​ជាង​៦​ឆ្នាំ​មកនេះ ស្ត្រី​ជា​មេ​តុងទីន​ខាងលើ បាន​លេង​ជាមួយ​កូន​តុងទីន​យ៉ាង​ល្អប្រសើរ តែ​គិត​ត្រឹម​រយៈពេល​ជាង​៥​ខែ​មកនេះ មេ​តុងទីន​បាន​ព្យាយាម​មិន​ឲ្យ​កូន​តុងទីន​ផ្សេងៗ​ដេញ​យក តុងទីន​ដែល​ងាប់​នោះ​ឡើយ ហើយ​ប្រុង​រត់ចោល​កូន​តុងទីន​ទាំងអស់ ដោយ​គេចវេស​មិន​ខ្ចី​លើក​ទូរស័ព្ទ​នោះឡើយ និង​រត់​គេចខ្លួន​បាត់​តែ​ម្តង​។ អស់​រយៈពេល​ជិត​៦​ខែ​មក​ហើយ ទើប​កូន​តុង​ទីន​ទាំងអស់​នោះ​បាន​ដឹងថា មេ​កំពុងតែ​វិច​បង្វិច​រត់គេចខ្លួន​នោះ ក៏​បាន​រត់​មក​ដាក់​ពាក្យ​បណ្តឹង នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួយ​អន្តរាគមន៍ តែ​ចៃដន្យ​ក្រុម​កូន​តុង​ទីន បាន​ជួប​ស្ត្រី​ជា​មេ​តុងទីន​នោះ​នៅក្នុង​ផ្សារ​កា​ណា​ស៊ី​ធី ទើប​នាំគ្នា​ឃាត់ខ្លួន​ប្រគល់ ឲ្យ​នគរបាល​ចាត់ការ​តាម​ផ្លូវច្បាប់​តែម្តង​៕

 

Filed in: ព័ត៌មានជាតិ