សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាលាឧទ្ធរណ៍​ទុក​សាលក្រម​តុលាការ​រាជធានី​រឿង​បង្ហោះ​រូប​ស្រាត​របស់​កញ្ញា​វ៉ា​នី​ឡា​តារាចម្រៀង​ភ្លេង​រីខ​ត​អា​ដែល​!

​សាលាឧទ្ធរណ៍​ទុក​សាលក្រម​តុលាការ​រាជធានី​រឿង​បង្ហោះ​រូប​ស្រាត​របស់​កញ្ញា​វ៉ា​នី​ឡា​តារាចម្រៀង​ភ្លេង​រីខ​ត​អា​ដែល​!

ភ្នំពេញ​៖ សំណុំរឿង​លើ​ករណី​នៃ​ការប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស​ពី​សំណាក់​អតីត​សង្សារ​ជា​មន្ដ្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ចំពោះ​តារាចម្រៀង​ផលិតកម្ម​ភ្លេង​រីខ​ត​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា ត្រូវបាន​សាលា​ឧទ្ធរណ៍​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ​ដោយ​តម្កល់​សាលក្រម​តុលាការ​រាជធានី​ភ្នំពេញ​ទូក​ដដែល​។​

​សូមបញ្ជាក់​ថា​ករណីយ៍​មួយ​នេះ​តុលាការ​រាជាធានី​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៧​បាន​ប្រកាស​សាលក្រម​រួចហើយ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​១-​ផ្តន្ទាទោស គុយ សិទ្ធិ​សក្តិ​ចំនួន​១​ឆ្នាំ​។​២-​សងជំងឺចិត្ត​ចំនួន​២០០​លាន​រៀល​។​ប៉ុន្តែ​សាលក្រម​នេះ​មិន​ត្រូវបាន​អនុវត្តន៍​ឡើយ​ដោយ​ចៅក្រម​ជំ​មិន​បាន​ចេញដិ​ការ​ឲ្យ​ចាប់ខ្លួន​លោក​គុយ​សិទ្ធិ​សក្តិ​។​

​កញ្ញា​វ៉ា​នី​ឡា​បាន​សម្តែង​ការ អរគុណ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​, ក្រុមគ្រួសារ​តារា​កម្ពុជា លោក​មេធាវី នួន បូរ៉ា និង​លោក​មេធាវី ជា សុខ​ចាន់ ក៏​ដូច​ជា​បងប្អូន​សិល្បករ ដែល​បាន​ផ្តិតមេដៃ​លើ​ញត្តិ​ចំនួន​៦០០​នាក់​ជាង តាមរយៈ​លោកជំទាវ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ ដើម្បី​ជំរុញ​ចំណាត់ការ របស់​ក្រសួង​មហាផ្ទៃ​។ នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​មែនទែន​។
​មាន​ការកត់សម្គាល់​ថា​ថ្មីៗ​នេះ សមត្តកិច្ច​បាន​ចាប់ខ្លួន​បុរសជ​ន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ពី​បទ​បង្ហោះ​រូបភាព​រួម​រក្ស័ជាមួយ​សង្សា​ជនជាតិ​ខ្មែរ​ដែល​មាន​អង្គហេតុ​ស្រដៀង​គ្នា​ជាមួយ​រឿង​កញ្ញា​វ៉ា​នី​ឡា ៕

 

Filed in: ព័ត៌មានជាតិ