សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈើប្រណិត​សម្រុក​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​និង​ណាំ​លៀ​មិនរមាស់​ក្បាល​សមត្តកិច្ច​!

​ឈើប្រណិត​សម្រុក​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​និង​ណាំ​លៀ​មិនរមាស់​ក្បាល​សមត្តកិច្ច​!

មណ្ឌល​គី​រី ៖ សេចក្តីរាយការណ៍​ស្រុក​ពេ ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី បាន​អោយដឹង​កាលពី យប់​ថ្ងៃ​ទី ២៩ និង​៣០​តុលា​មាន រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ​ជាច្រើន​គ្រឿង សម្រុក​ដឹកជញ្ជូន​ឈើប្រណិត​ឆ្លងដែន​ចូល​ទៅ​ស្រុក​យួន តាម​ច្រក (​ដាក់​ដាំ​) និង​ច្រករបៀង (​ណាំ​លៀរ​) ហៅ​ប៉ុស្តិ៍ ០៧ បាន​យ៉ាង​រលូន​រាប់សឹប​ម៉ែត​គូប​។

​ប្រភព​ដែល​ឃើញ​ហេតុការណ៍​និយាយថា សកម្មភាព​នៃ​កា​ដឹកជញ្ជូន​ឈើ​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម​បានចាប់ផ្តើម​ដំណើរការ​ប្រមាណ​ជាមួយ​សប្តាហ៍​ទៅហើយ ប៉ុន្តែ​ស្ថិតនៅក្នុង​សភាព​ស្ងៀមស្ងាត់​។ ទើបតែ​យប់​ម៉ិញ​ថ្ងៃទី​២៩​និង​៣០​តុលា ដោយសារ​ក្បួន​រថយន្ត​ដឹក​ឈើ​មាន​ច្រើន​គ្រឿង គេ​បាន​ចែក​គ្នា​មួយ​ចំនួន​ឆ្លង​ទៅ​តាម​ប៉ុស្តិ៍​ដាក់​ដាំ និង​មួយចំនួនទៀត ឆ្លង​ចូល​ទៅ​តាម​ប៉ុស្តិ៍​០៧ ។​

​ចំពោះ​ការដឹក ឈើ​ប្រណីត​ទាំងនោះ ប្រភព​ពី​សមត្តកិច្ច​មូលដ្ឋា​ននិយាយថា​៖ គឺ​ត្រូវ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរជើង​ក្នុងស្រុក​ពេជ្រា​ដា រហូតដល់ ច្រកទ្វារ​ណាំ​លៀ (​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ក្នុង​នោះ​សម្រាប់ រថយន្ត​កាមរី​ដឹកឈើ​ប្រណីត ត្រូវ​បង់​ប្រមាណ ៥០០​ដុល្លារ ហើយ​សម្រាប់ រថយន្ត​ប្រភេទ ឡង់​គ្រី​ស្ស័រ និង​ធុន​ត្រា គឺ​ត្រូវ​បង់​ប្រមាណ​ជា ១០០០​ដុល្លារ​។​

​តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ មួយចំនួន​បាន​រាយការណ៍​ឲ្យដឹងថា រយៈពេល​ប្រមាណ​២​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​គគ្រឹកគគ្រេង​ហើយ​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​នេះ​កំពុង​សប្បាយ​ប្រមូល​លុយ​ផងដែរ​។
​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​និង​ណាំ​លៀ មិន​អាច​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី មិនដឹង​នោះ​ទេ​។
​ប្រការ​នេះ​ហើយ​ទើប​មជ្ឈដ្ឋាន​នានា​សង្ស័យថា លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ជុំវិញ​ករណី​ដឹកឈើ​ជញ្ជូន​ឆ្លង​ដែន​ខុសច្បាប់ តាម​ច្រក​ទាំងពីរ​នេះ អ្នកកាសែត​បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បី​សុំ​ការបញ្ជាក់​ពី​លោក ផូ សំអន ប្រធាន​ច្រក​ណាំ​លៀរ តែ​ទូរ​សព្ទ័​របស់លោក​មិន​មាន​អ្នកទទួល ។​ដោយឡែក​លោក សំ រិ​ទ្ឋ​ណយ មេ​ប៉ុស្តិ៍​ច្រករបៀង​ប៉ុស្តិ៍ ០៧ ក៏​មិន​អាច​ទំនាក់ទំនង​តាម​ទូរ​សព្ទ័​បាន តែ​ទំនាក់ទំនង​តាម​ប្រពន្ឋ័ (what up) លោក​ទទួលបាន​តែ​មិន​មាន​ការឆ្លើយតប​នោះ​ទេ ។​

​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​វាយតម្លៃ​ថា​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​ខេត្ត​មណ្ឌល​គី​រី និង មន្ត្រី ដែល​មាន​ការពាក់ព័ន្ធ​ច្បាស់​ជា​គ្រប់​ទឹក​ហើយ​បានជា​ដេក​ធើ​មិនដឹង​ចឹង​នោះ ។ ពួក​នេះ​មិន​ត្រឹមតែ​ផ្គើន​បទបញ្ជា​នាយករដ្ឋមន្ត្រី​ទេ​តែ​ក៏​ឌឹ​ដាក់​សម្តេច​ក្រឡា​ហើយ​សខេង​ឧបនាយករដ្ឋមន្ត្រី​ដែល​ថា​មាន​រូបថត​នៃ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ថែមទៀត​ផង​ដែរ ។ ឬ​មួយ​ក៏​ព្រះឥន្ទ​ឆាន់​មាន់​ដែរ​?៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់