សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​គយ​ច្រក​ភ្នំ​ដិន បន្ត​អនុញ្ញាត​ឲ្យ​ទំនិញ​គេច​ពន្ធ និង​កាក​សំណល់ ហូរ​ចូល​ផ្គើ​មេគយ​ធំ​និង​នាយករដ្ឋមន្ត្រី​?!

មេ​គយ​ច្រក​ភ្នំ​ដិន បន្ត​អនុញ្ញាត​ឲ្យ​ទំនិញ​គេច​ពន្ធ និង​កាក​សំណល់ ហូរ​ចូល​ផ្គើ​មេគយ​ធំ​និង​នាយករដ្ឋមន្ត្រី​?!

ខេត្តតាកែវ​៖ មាន​សេចក្តីរាយការណ៍​ថា នៅ​ច្រក​ព្រុំដែន​អន្តរជាតិ​ភ្នំ​ដិន ខេត្តតាកែវ ក្រៅពី​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ក្រោម​ការ​ខុបឃឹត​គ្នា ក្នុងនោះ លោក ខៀវ សាម៉េត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ភ្នំ​ដិន​នេះ​តែម្តងនៅ បានអនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​នូវ​កាកសំណល់ ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​យ៉ាង​គគ្រឹកគគ្រេង​ថែម​ទៀត ។

​ករណី​នេះ​វា​ផ្ទុយ​និង​លិខិត​របស់​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា លោក​បណ្ឌិត គុណ ញឹម លេខ ១៥៥៨-១៨ អ​.​គ​.​រ​. ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨​ដែល ជម្រាប​មក លោក លោកស្រី ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ ឲ្យមាន​ការពង្រឹង ការត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​នាំចូល​កាក​សំណល់ ផ្លា​ស្ទិក និង​កាក​សំណល់​ផ្សេងៗ​គ្រប់​ប្រភេទ​ចូល​ស្រុក​ខ្មែរ​។​

​បើ​តាម​ព​តិមាន កាក​សំណល់ (​សម្បក​កំប៉ុង​) ត្រូវបាន​គេ​ដឹកជញ្ជូន​ពី​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំ​ដិន ក្នុងនោះ គឺ​មាន​នាយ​នគរបាល​មួយ​រូប​ឈ្មោះ ជ្រឹង ឆាយ​មាន​នាទី​ជា អនុប្រធាន​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ច្រក​ភ្នំ​ដិន​នេះ​តែម្តង ជា​អ្នក​ចេញមុខ​ស៊ីឈ្នួល​ដឹក​កាកសំណល់​នេះ ដោយ​មាន​ឈ្មោះ ចែ ពៅ ជា​អ្នក​យក​លុយ​ពី​ឈ្មួញ​វៀតណាម ដើម្បី​មក​រត់ការ​ជាមួយ​សមត្ថកិច្ច នៅ​ច្រក​ភ្នំ​ដិន និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ។

​លោក ជ្រឹង ឆាយ មាន​រថយន្ត​សម្រាប់​ស៊ីឈ្នួល​ដឹក​ជញ្ជូន​កាកសំណល់​នេះ ដោយឡែក​ចែ ពៅ គឺជា​អ្នក​យក​លុយ ពី​វៀតណាម​មក​រត់ការ ដោយ​ក្នុង​មួយ​តោន ចែ​ពៅ យក​តម្លៃ​៨០​ដុល្លារ ដូច្នេះ ក្នុង​មួយ​ថ្ងៃ លោក ខៀវ សាម៉េត មេ​ច្រក​ភ្នំ​ដិន បានអនុញ្ញាត​ឲ្យ​កាកសំណល់​នេះ​ហូរ​ចូល ចាប់ពី​៦០​តោន​ទៅ​១២០​តោន ស្មើនឹង ២​រថយន្ត​យី​ឌុប​ទៅ​៤​រថយន្ត​យី​ឌុប ។​

​សមត្ថកិច្ច​ខ្លះ​បាន​លើកឡើង​ថា លោក ខៀវ សាម៉េត មេ​គយ​ច្រក​អន្តរជាតិ​ភ្នំ​ដិន បាន​ទទួល​កម្រៃ​សេវា​ក្រោម​តុ ពី​ទំនិញ​នាំចូល​គេចពន្ធ បង់ពន្ធ​មិន​គ្រប់ ក្លែងភេទ​ទំនិញ ពី​បង់ពន្ធ​នាំចូល​ខ្ពស់ មក​បង់ពន្ធ​នាំចូល​ទាប ទទួលបាន​ចំណូល ជា​ប្រភព​សេដ្ឋកិច្ច​បុគ្គល និង​បក្ខពួក ក្នុង​មួយៗ​រាប់​ម៉ឺន​ដុល្លារ​រួចទៅហើយ ក៏​នៅតែ​ឆ្លៀតឱកាស ឲ្យ​នាំ​ចូល​កាក​សំណល់ ដែល​ច្បាប់​ហាមឃាត់​នោះ​ទៀតផង ។​

​សូម​បញ្ជាក់​ដែរ​ថា បញ្ហា​កាកសំណល់​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ធ្លាប់ បាន​ចេញ​ចំណារ​មួយ​ផង​ដែរ ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ លើ​លិខិត​លេខ​១៤០៨ ស​សវ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​មិន​អនុញ្ញាត​ឲ្យមាន​ការនាំ​ចូល​កាក​សំណល់ ។
​ប៉ុន្តែ​លោក​ខៀវ សាម៉េត​ដែល​ជិត​ចូលនិវត្តន៍ មិន​ដែល​ខ្វល់​ក្នុង​ឡើយ​គឺ​អនុញ្ញាតឲ្យ​លោក ជ្រឹង ឆាយ នាយរង​ការិយាល័យ នគរបាល​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ភ្នំ​ដិន​នេះ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ និង​អនុញ្ញាត​ឲ្យ​នាំ​ចូល​កាក​សំណល់ យ៉ាង​អនាធិបតេយ្យ​បំផុត ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កាលពី​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​ចាប់​រថយន្ត​ធុន​ធំ​ចំនួន​បួន​គ្រឿង ដឹកទំនិញ (​មី និង​ប្រេងឆា​) គេច​ពន្ធ​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ព្រែក​ចាក និង​ភ្នំ​ដិន ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​មួយចំនួន​នៅ​ច្រក​ទាំងពីរ​នេះ​ផង​ដែរ​ទើប​អាច​នាំ​ចូល​បាន​។ រថយន្ត​ដឹកទំនិញ​ទាំង​៤​គ្រឿង​នេះ ជា​របស់​ក្រុមហ៊ុន​សួន សុភា អ៊ី​ម​ផ​ត អិច​ផ​ត​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់