រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃាត់ខ្លួនជំនួយការអគ្គនាយកគយ និងរដ្ឋាករម្នាក់ ដែលពាក់ព័ន្ធនឹងករណីបង្ខំយកលុយពីក្រុមហ៊ុនដោយខុសច្បាប់។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា មន្ត្រីគយ និងរដ្ឋាករ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ មានឈ្មោះ អ៊ឹង ជាវែង មានតួនាទីជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការលោក អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៕