សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គេ​ថា​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​និយាយ​ឲ្យតែ​ធូ​ពោះ​រឿង​បទល្មើស​ព្រៃឈើ​!

​គេ​ថា​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​និយាយ​ឲ្យតែ​ធូ​ពោះ​រឿង​បទល្មើស​ព្រៃឈើ​!

ព្រះវិហ៊ារ ៖ នៅ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម អភិបាល​ខេត្ត​ព្រះវិហារ អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា​មិន​អនុញ្ញាត្តិ​អោយ​ឈ្មួញ​ដឹក​ឈើ​ណា​ម្នាក់​ដឹក​ជញ្ជួន​ឈើ​ឆ្លងកាត់​ទឹកដី​អាណាចក្រ​ខេ​ត្ត​ព្រះវិហារ​របស់​លោក​ឡើយ​។

​ប៉ុន្តែ​ប្រសាសន៍​របស់ ឯកឧត្តម អ៊ុន ចាន់​ដា ទាំងនេះ​មិន​ត្រឹមតែ​ធ្វើអោយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ភយ័ខ្លាច​នោះទេ ថែមទាំង​ធ្វើអោយ​ក្រុម​ឈ្មួញ​ផ្គើន​ទៅ​និង​បទបញ្ជារ ទៅ​វិញ​វា​ដូចជា​ដឹងចិត្ត​គ្នា​ល្ម៉េ​ច​ទេ​?​។​

​ជាក់ស្តែង​ដូចជា​លោកស្រី ថៅកែ​ឈើ​ម្នាក់ ឈ្មោះ ចែ ស្រី ល្បី​ខាង​រកស៊ី​ដឹកឈើ​រាប់សិប​ឆ្នាំ​នៅ​ខេត្ត​ព្រះវិហារ​ជា​យូ​មកហើយ​នោះ រាល់ថ្ងៃ លោក ស្រី
​ថៅកែ​ឈើ​ឈ្មោះ ចែ ស្រី នៅតែ​ដឹកឈើ​យ៉ាង​សកម្ម​ដ ដែល​ដោយ​មាន​កូនប្រុស​របស់​លោកស្រី​ជា​អ្នក​ដឹក​ជញ្ជួន តាម​រថយន្ត​ចេញពី​ស្រុក ឆែ​ប មក​កាន់​ទី​រួម​ខេត្ត​ព្រះវិហារ​បាន​ដោយរ​លួ​ន​។​

​លោក​ថៅកែ​ឈើ​ឈ្មោះ ចែ ស្រី សព្វថ្ងៃ​មាន​មុខរប លក់​រថយន្ត​មួយ​កន្លែង​នៅ​ខេត្ត កំពង់ធំ ហើយក៍​និង​កំពុង​បន្ត​ដឹកឈើ​តាម​រថយន្ត​ខ្នាតយ​ក្យ ខ្នាត​ធំ ( យី​ឌុប​) ចេញពី​ស្រុក ឆែ​ប ឆ្លងកាត់ ស្រុក​ជយ័​សែន យកមក​លក់​តាម​ដេប៉ូ ក្នុង​ខេត្ត​កំពង់ធំ​?​។​បើ​ចឹងបង្ហាញ​ថា ថៅកែ​ឈើ ឈ្មោះ ចែ ស្រី ម្នាក់​នេះ​មិន​បាន​ខ្លា​ញញើត ចំពោះ ប្រសាសន៍​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ដែល​ថា​លោក​នឹង​មិន​អនុញ្ញាត​អោយ​ឈ្មួញ​ដឹក​ឈើ​ឆ្លងកាត់​ខេត្ត​ព្រះវិហារ​នោះ​ឡើយ ៕

 

Filed in: ព័ត៌មានសំខាន់