សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​អាវុធហត្ថ​រាជធានី​ម្នាក់​រកស៊ី​ប៉ាវ​កញ្ច្រែង​កន្ទុយលេខ​ឌឺ​ឧត្តមសេនីយ៍រត្ន​ស្រៀង​!

​មន្ត្រី​អាវុធហត្ថ​រាជធានី​ម្នាក់​រកស៊ី​ប៉ាវ​កញ្ច្រែង​កន្ទុយលេខ​ឌឺ​ឧត្តមសេនីយ៍រត្ន​ស្រៀង​!

ភ្នំពេញ ​៖​ លោក​កែវ​ចំរើន​ហៅ​ព្រីង​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កូនចៅ​លោក​ឧត្តមសេនីយ៍រត្ន័​ស្រាង​។​តែ​អ្វី​ដែល​គេ​ស្គាល់​លោក កែវ ចំ រើ​ន​ហៅ​ព្រីង​ថែម​នោះ​គឺ​ក្រៅពី​តួនាទី​ជា​ប៉េអឹម​លោក​គឺជា​អ្នក​ប្រកប​របរ បើក​អាជីវកម្ម​ល្បែង​កន្ទុយលេខ​ខុសច្បាប់​មួយទៀត​ដោយ​មាន​កូនចៅ​ជាច្រើន​នៅ​តាម​មូលដ្ឋាន​នៃ​ខណ្ឌ ទាំង​១២​ក្នុង​រាជ ធា​នី ភ្នំ ពេញ ។

​ប្រហែល ដោយសា​រអាង មាន​ខ្នងបង្អែក​រឹងមាំ​ទើប លោក ព្រីង មិន​ញញើត ជាមួយ​មន្ត្រី​អាជ្ញាធរ​និង សមត្ថកិច្ច​មូលដ្ឋាន ក្នុង​ខណ្ឌ ទាំង​១២​ក្នុង​សកម្ម​បើក​ល្បែង ស៊ីសង​ខុស ច្បាប់​មួយ​នេះ ។​

​ប្រភព​ពី​សមត្ថកិច្ច​នៅ​តាម​បណ្ដា ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា លោក កែវ ចំរើន ហៅ​ព្រីង គឺ​ជា​មេ​កន្ទុយលេខ (​មេ​ឆ្នោត​យួន​)​ដ៏​ល្បីល្បាញ ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់ ឡើយ​។
​ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​លោក រ័ត្ន ស្រ៊ាង មេបញ្ជាកា រ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​ទៅលើ​លោក កែវ ចំរើន ហៅ​ព្រីង ដែល ជា​មេ ឆ្នោត​យួន​ដ៏​ល្បីល្បាញ​នោះ​ទេ​បើ​ទោះ​ជា​សម្តេច​ក្រឡាហោម​ប្រកាស​ឲ្យ​បង្ក្រាបក៏​ដោយ​។​
​ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន ថ្ងៃ​កន្លង​ទៅនេះ​រឿងអាស្រូវ​ខុស​ច្បាប់​របស់ លោក កែវ ចំរើន ហៅ​ព្រីង ត្រូវបាន​ផ្សព្វផ្សាយ ជា​សាធារណៈ​តាម​បណ្ដាញ​ព័ត៌មាន នានា​និង​តាម​បណ្ដាញ ទំ​នាក់ ទំនង សង្គម (​ហ្វេ​សប៊ុក​)​ផងដែរ ប៉ុន្តែ​ព្រីង​នៅតែ​ព្រីង​ធើ​ប្រដាប់​អី​។​

​ដោយសារ​ល្បែង​កន្ទុយលេខ ឬ​ឆ្នោត​យួន​បន្ត​កើត​ឡើង​យ៉ាង រាលដាល​ទើប​បទ ល្មើស​ផ្សេងៗ ជា​ពិសេស​អំពើ​ចោរកម្ម​លួច​ឆក់​ប្លន់ ក្នុង​រាជធានី​ភ្នំពេញ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដល់​គោលនយោបាយ​កសាង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បង្ក​អសន្តិសុខ សង្គម ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​សង្ឃឹមថា លោក​ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ អាវុធ ហត្ថ​រាជ ធា​នី ភ្នំពេញ និង​ជា​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក កែវ ចំរើន ហៅ​ព្រីង ឡើងវិញ​ជា ជា​មិន​ខា​ប្រសិន​បើ​អត់​មាន​ជំពាក់​គុណ​កូនចៅ​ទេ​៕

 

Filed in: ព័ត៌មានជាតិ