សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​មន្ទីរ​រ៉ែ​និង​ឋាម​ពល​ខេត្ត​បាត់ដំបង​អាច​ផាកពិន័យ​លោក​ហេង​អេង​ម្ចាស់​រណ្តៅ​ដី​នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង​បាន​អត់​?

​តើ​មន្ទីរ​រ៉ែ​និង​ឋាម​ពល​ខេត្ត​បាត់ដំបង​អាច​ផាកពិន័យ​លោក​ហេង​អេង​ម្ចាស់​រណ្តៅ​ដី​នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង​បាន​អត់​?

បាត់ដំបង ៖ មេ​ឈ្មួញ​ជីក​យក​ដី​លក់ ម្នាក់ បាន​ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ចុះ​យក​ព​តិមាន​ក្រោយពេល​មន្ត្រី​ជំនាញ​របស់​មន្ទី​ររ៉ែ​និង​ថាមពល​ខេត្ត ចេញ​លិខិត​ផ្អាក​សកម្ម​
​ភាព​ជីក​កកាយ​ជា​បណ្តោះអាសន្ន ។

​មេ​ឈ្មួញ​នេះ ឈ្មោះ ហេង អេង​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ដើរ​ទិញ​ដី​ស្ទើរ​ជុំវិញ​ក្រុង​បាត់ដំបង​ដើម្បី ជីក​យក​អាចម៍ដី​លក់​មាន ជម្រៅ​ជ្រៅ​ល្មើស​ច្បាប់​កំណត់​និង​កំពុង បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ។
​ក្រោយ​ពី​ប៉ះ​ទ​ង្គិះ​ជាមួយ​អ្នកកាសែត​មន្ត្រី​ជំនាញ​ចេញ​មក​សម្របសម្រួល​ទើប​លោក មេ​ឈ្មួញ​ឈ្មោះ ហេង អេង ព្រម​ទទួលស្គាល់​ពី​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ពី អាជ្ញា​បណ្ណ័​ពិតប្រាកដ​មែន ។​

​លោក ហ៊ឺ ដាវី អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង បានអោយដឹងថា ច្បាប់​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដីកំ​រឹ​តត្រឹម​ខេត្ត តាម​គោលការណ៍​ច្បាប់​អនុញ្ញាតិ​អោយ​ជីក​ក្នុង​ទំហំ​ដី​១​ហិកតា​និង​មាន​ជម្រៅ​ត្រឹម​៥​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​លោក ហេង អេង បាន​ជីក​លើស​ច្បាប់​អនុញ្ញាតិ​ជ្រៅ​ជាង​៥​ម៉ែត្រ ។​មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ច្រើនលើក ប៉ុន្តែ​លោក ហេង អេង មិន​បាន​ស្តាប់​តាម​ការណែនាំ​ពី​មន្ត្រី​ពាក់​ពន្ធ័​ឡើយ​។​

​ចំណាត់ការ​ចុងក្រោយ​នេះ​មន្ត្រី​ជំនាញ​នឹង​អប់រំ​ហើយ​ពិន័យ​គុណ​១​ជា​២​ទៅតាម​ច្បាប់​ជា​ធរមាន ហើយ​តម្រូវ​អោយ​ឈ្មួញ​ខាងលើ​យក​អាចម៍ដី​មក​ចាក់​បំពេញ​រណ្តៅ​វិញ​តាម​ច្បាប់​កំណត់​?!​មិនដឹង​ថា​ធ្វើ​បាន​ឬ​អត់​នោះទេ​?​។​

​គួរបញ្ជាក់​ថា ទីតាំង​ជីករណ្តៅ​ដី​របស់​មេ​ឈ្មួញ​ខាងលើ​មាន​ជាច្រើន​កន្លែង​កន្លង​មក​ស្ទើរ​ជុំវិញ​ក្រុង ហើយ​ដែល​ទីតាំង​ចុងក្រោយ​នេះ​មាន​ជម្រៅ​ប្រមាណ​ជិត​២០​ម៉ែត្រ ឋិត​នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​/​ខេត្ត​បាត់ដំបង ។​

​ក្រុម​មន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​និង​ដឹកនាំ​កម្លាំងចម្រុះ​ខេត្ត ចុះ​ត្រួតពិនិត្យ​ទីតាំង​រណ្តៅ​ដី​មួយកន្លែង កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៨ រកឃើញ​រណ្តៅ​ដី​ខុសច្បាប់​បាន​កំណត់​ត្រូវ បាន​ធ្វើ​កំណត់ហេតុ​ផ្អាក​សកម្មភាព​ការជិក រណ្តៅ​ដី​របស់​លោក ហេង អេង មួយរយៈ​សិន ដោយ​ធ្វើ​ការផាកពិន័យ​ទៅ​តាម​តម្លៃ ។​

​លោក ហ៊ឺ ដាវី អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បានឲ្យដឹងថា ក្រុមចំរុះ ធ្វើ​កំណត់ហេតុ​ឲ្យ​លោក ហេង អេង ម្ចាស់​រណ្តៅ​ដី​រូបនេះ ផ្អាក​សកម្មភាព​ជីកដី ហើយ​បន្ត​ធ្វើការ​វាស់វែង រក​ក្រឡា​ម៉ែត្រ ជាក់លាក់​ដើម្បី​ធ្វើការ​ផាកពិន័យ​តម្លៃ X២/ ១​ម៉ែត្រ​១​ការ៉េ ហើយ​តម្រូវ​ឲ្យ​លប់រណ្តៅ​នោះ ឲ្យ​ស្មើនិង ៥​ម៉ែត្រ​វិញ​ទៅ តាម​ច្បាប់​កំណត់ ។​

​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ចេញ​លិខិត​លេខ​៣២១ រ​ថ​.​បប ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ ស្តី​ពី​ការជូនដំណឹង​ដល់​អាជីវករ ក្រុមហ៊ុន​ដែល​មាន​ច្បាប់ ផុត​សុពលភាព និង​អត់​ច្បាប់​រកស៊ី​ជីក​យក ដីក្រហម​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ត្រូវ​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​ខាងលើ​ជាបន្ទាន់​។ បើ​ចង់​បន្ត ត្រូវ​មក​ដាក់​ពាក្យសុំ​នៅ​អង្គភាព​ច្រកចេញ ចូល​តែ​មួយគត់​នៅ​សាលាខេត្ត​បាត់ដំបង ចាប់ពី​ថ្ងៃ​ចេញ​លិខិត​នេះ ។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់