សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​១២​គ្រួសារ​ថា​៖​លោក​ផ្កាយ​២ ទេស សំអាត​និង​ជំនាញ​សុរិយោដី ឃុប​ឃឹត​លួច​ធ្វើ​ប្លង់​យក​ដី​ពួកគាត់​១៦០​ហិច​តា​

​ប្រជាពលរដ្ឋ​១២​គ្រួសារ​ថា​៖​លោក​ផ្កាយ​២ ទេស សំអាត​និង​ជំនាញ​សុរិយោដី ឃុប​ឃឹត​លួច​ធ្វើ​ប្លង់​យក​ដី​ពួកគាត់​១៦០​ហិច​តា​

ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ​១២​គ្រួសារ​រស់នៅ​ភូមិ​ស្រឡៅ​ស្រោង​ឃុំ​លំ​ង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្ដរមានជ័យ​ដែល​រងគ្រោះ​ព្រោះ​នាយ​ទា​ហ៊ាន​ប្តឹង​ចូល​តុលាការ​ថា​រំលោភ​យក​ដី​បាន​វាយបក​វិញ​ដោយ​ចោទ​ថា ៖ លោក​ផ្កាយ​២​ទេស សំអាត​និង​មន្ត្រី​សុរិយោដី​ឃុប​ឃឹត​គ្នា​រំលោភ​យក​ដី​គាត់​។

​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​ខាងលើ​បាន​សូម​អំពាវនាវ​ទៅ​ដល់​ក្រសួង​ពាក់​ពន្ធ័ ដូចជា​ក្រសួង​ការពារជាតិ ក្រសួង​ទំនាក់ទំនង រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ក្រសួង​រៀបចំ​ដែនដី​សំណង់​និង​សុ​យោ​ដី​ដាក់​កា​រសើប​អង្កេត លើ​បណ្ណ័កម្មសិទ្ធ មិន​ប្រកតី​និង​ក្លែងក្លាយ​ជាច្រើន នៅ​តំបន់​សហគមន៍ អូ​សា​ភី​គី​រី​ព្រៃស្រោង និង ដី​១៦០​ហិច​តា​ដែល​ពួកគាត់​ខំ​រុករាន​នៅ​ចំណុច​អូរ​សា​ភី ចាប់តាំងពី​ឆ្នាំ​២០០២​មក​។​

​ករណីយ៍​នេះ​មេ​ភូមិ​ស្រឡៅ​ស្រោង លោក អី​សំ​ប៊ុន បានអោយ​ដឹង​នៅ​ថ្ងៃទី​១៤​ខែ​តុលា​នេះ​ថា ប្រជាពលរដ្ឋ​បាន​ស្នើ​អោយ​យុវជន វាស់វែង​ធ្វើ​បណ្ណ័​កម្មសិទ្ធ​ដែល តែ​គេ​មិន​ធ្វើអោយ ។​ចឹង​តើ​ហេតុអី​គេ​បាន​មាន​បណ្ណ័កម្មសិទ្ធមក​ពី​ណា ? លោក​មេភូមិ​បាន​អះអាងថា​៖​ពលរដ្ឋ​ទាំង​នេះ​បាន​រុករាន​ដី​តំបន់​នេះ​ចាប់​តាំងពី​ឆ្នាំ​២០០២​ពិតប្រាកដ​មែន ហើយ​គាត់​ក៏​បាន​ជួយ​មើលថែ​រារាំង​មិន​អោយ​បុគ្គល​មានអំណាច ណា​មក​បំពាន​ដែរ​។ តែ​បែ​មក​ចោទ​ពលរដ្ឋ​គាត់​ថា​ទៅ​រំលោភ​យក​ដី​គេ​ទៅ​វិញ​វា​មិនត្រូវ​។​

​ករណីយ៍​មកប្ដឹង​ពល​រដ្ឋ​ទៅ​តុលាការ​ទៀត ដោយ​អាង​ទៅលើ​ប្លង់​ឃុបឃិត​គ្នា​ធ្វើ​និង ទៅ​ដើរ​យក​ឈ្មោះ​ពលរដ្ឋ​មិន​ដឹង​ទៅ​ដាក់​ឈ្មោះ​គេ​ធ្វើ​ប្លង់​កើត​ដែរ​?​។ អី​ឡូ​វ​នេះ​មាន​ពលរដ្ឋ​បីនាក់​ផ្ដិតមេដៃ​បដិសេធន៍ លោក​ទេស​សំអាត​លួច​យកឈ្មោះ​គាត់​ទៅ​ធ្វើ​បណ្ណ័ក​ម្ម​ដែល​រូបគេរ​មិន​ដឹង​ខ្លួន​។​

​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ទៅ​ដល់​នាយ​ឧត្ដមសេនីយ៍​វង្ស ពិ​សេន អគ្គមេបញ្ជាការ​និង​ជា​មេបញ្ជាការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ជួយ​ដល់​ពួកគាត់​ជា​ជនពិការ​និង​ជា​ជន​ក្រីក្រ ដែល​ត្រូវ​លោក​ផ្កាយ​ពី ទេស សំអាត បម្រើ​ការងារ​នៅ​និយក​ដ្ឋា​ន​បញ្ជូន​សារ នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​ប្រើ​អំណាច បាន​ឃុបឃិត​ជាមួយ​សុរិយោដី ធ្វើ​បណ្ណ័កម្មសិទ្ធ រំលោភ​យក​ដី​គាត់​១៦០​ហិច​តា ហើយ​ប្ដឹង​ពួក គាត់​ទៅ​តុលាការ​បន្ថែមទៀត ៕

 

Filed in: ព័ត៌មានជាតិ