សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្នំ​ទ្រូង​អណ្តើក​ប្រឈម​នឹង​ការ​រលាយ​ដោយសា​ឧកញ៉ា​អ៊ុន​ធី​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​

​ភ្នំ​ទ្រូង​អណ្តើក​ប្រឈម​នឹង​ការ​រលាយ​ដោយសា​ឧកញ៉ា​អ៊ុន​ធី​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​

ខេត្ត​កំពត ៖ ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កំពង់ត្រាច ក៍​ដូច​អាជ្ញាធរ​មូលដ្ឋាន មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ពី​សកម្មភាព ជីក​កកាយ​ភ្នំ ទ្រូង​អណ្ដើក ឋិត​នៅ​ភូមិ កណ្តាល​ទួល ឃុំ ដើម​ចារ ស្រុក កំពង់ត្រាច ខេត្ត​កំពត ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ខ្ទេច​ផ្លូវ​តែ គ្មាន​ថ្នាក់ដឹកនាំ ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ណា ចេញមុខ​មក​ពន្យល់​សោះឡើយ​។

​ប្រជាពលរដ្ឋ បានឲ្យដឹងថា ភ្នំ​ទ្រូង​អណ្ដើក ស្ថិតនៅ ក្បែរ​ផ្លូវ​ជាតិ នៅ​ទល់មុខ​រោងចក្រ ពូ​ចិន ខេ​ម​បូឌា បច្ចុប្បន្ន ត្រូវបាន​ឧក​ញ៉ អ៊ុត ធី ជ្រក​ក្រោម​លេស​ថា​មាន អាជ្ញាប័ណ្ណ ធ្វើ​ផ្លូវ បង្កើន​សកម្មភាព ជីក​កកាយ បំផ្លាញ​ភ្នំ ដែរ​ជា​សម្បត្តិ ធម៌​ជាតិ ពី​ដូនតា ។​

​ប្រភព​ខ្លះ បាន​និយាយថា ភ្នំ​នេះ​មួយផ្នែក ត្រូវបាន លោក ឧកញ៉ា អ៊ុត ធី លក់​បន្ត ឬ​ក៍​ជួល អោយទៅ​ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​បន្ត​។ ប៉ុន្មាន​ខែ ចុងក្រោយ​នេះ គេ​ឃើញ​ថា ជនជាតិ​ចិន​បាន ដាក់​គ្រឿងចក្រ​ជីក​កកាយ​ភ្នុំ យ៉ាង​គគ្រឹកគគ្រេង ។​

​ប្រជាពលរដ្ឋ​ជាច្រើន​សង្ស័យ នឹង​រិះគន់ថា​វា ជា​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ រវាង​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ មាន​លុយ​មានអំណាច ជ្រក​ក្រោម លេស អាជ្ញាប័ណ្ណ ផងដែរ​ហើយ ទើប​ឈ្មួញ​អាច​ធ្វើ​អា​ជី​កម្ម​ថ្មភ្នំ បាន​យ៉ាង​រលូន ជ្រក​ក្រោម​លេស សិទ្ធិ​អាជ្ញាប័ណ្ណ ឃុបឃិត​គ្នា​បិទបាំង ថ្នាក់លើ ងាយស្រួល ចែក​ប្រយោជន៍​គ្នា ដាក់​ហោប៉ៅ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ជាមិនខាន​បានជា​គេ​រវល់​បែបនេះ ។​

​ករណី​ក្រុមហ៊ុន​ចិន នឹង​ឈ្មួញ​ខ្មែរ ដ៍​មាន​ឥទ្ធិពល ជីក​កកាយ​ភ្នំ នឹង​ដឹក​ថ្មភ្នំ ធ្វើ​អាជីវកម្ម​នេះ កម្មករ​កម្ម​ការ​នី រោងចក្រ​ស្បែកជើង { ពូ​ចិន ខេ​ម​បូឌា } បានរ​អ៊ូ​ថា បាន​បំផ្លាញ​ផ្លូវ នឹង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ជាពិសេស នៅ​ពេល​កម្មក​រក​ម្មកា​រ​នី សម្រាក​ហូបបាយ​ម្ដងៗ គឺ​ហុយ​រកមើល​អ្វី​មិន​ឃើញ ចូល​ពេញ​បាយ​ម្ហូប នេះ​មិន​និយាយ​ពី​បញ្ហា​ផ្លូវ​ខូច​ផង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៍​ដូច​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ដំណាក់​ចង្អើ បាន​លើកឡើង​ថា អាជ្ញាធរខេត្ត នឹង​ថ្នាក់ដឹកនាំ ក្រសួង​ពាក់ព័ន្ធ គួរតែ​ពិចារណា ទៅលើ​បញ្ហា ឈ្មួញ​ឧកញ៉ា អ៊ុត ធី ជីក​កកាយ​ថ្មភ្នំ ទៅ​ធ្វើ​ជា​អាជីវកម្ម​នេះ ឡើង​វិញ​ផង ព្រោះថា ឧកញ៉ា​រូបនេះ ហាក់ដូចជា មិន​មាន​ឆន្ទ​: ទទួលខុសត្រូវ ទៅលើ​ការជួសជុល​ផ្លូវ​ខូច ដោយសា​រថយន្ត ដឹក​ផ្ទុក​លើស​ទម្ងន់​នេះ​ទេ ហើយ​ក៍​មិន​ដែល​ឃើញ ចូលរួម​ចំណែង ជា​មនុស្សធម៌ កសាង​អភិវឌ្ឍន៍ ថែទាំ​ផ្លូវថ្នល់ នៅក្នុង​ឃុំ​/​ស្រុក​នេះ​ដែរ ។​

​ពាក់ព័ន្ធ​ការរិះគន់ ពី​មហាជន​ខាងលើ មាតុភូមិ មិន​អាច​ស្វែងរក សុំ​ធ្វើ​ការបកស្រាយ​ប​ភ្លឺ ពី​លោក​ឧកញ៉ា អ៊ុត ធី ក្រុមហ៊ុន ជីក​កកាយ​ថ្មភ្នំ ខាងលើ​នេះ​បាន​ទេ ។​សង្ឃឹមថា នឹង​មាន​ការបកស្រាយ​បំភ្លឺ ពី​លោក​ឧកញ៉ា អ៊ុត ធី នៅពេល​ក្រោយ ។​

 

Filed in: ព័ត៌មានសំខាន់