សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកស្នងការ​ថ្មី​ស​ថេត​ដឹង​រឿង​មេ​កន្ទុយលេខ​ក្នុង​ភ្នំពេញ​ជា​សមត្តកិច្ច​ដែរអ​ត់​?

​លោកស្នងការ​ថ្មី​ស​ថេត​ដឹង​រឿង​មេ​កន្ទុយលេខ​ក្នុង​ភ្នំពេញ​ជា​សមត្តកិច្ច​ដែរអ​ត់​?

​ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ស​ថេតអ​គ្គ​ស្នងការ​រងនគរ​បាល​ជាតិ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​តែងតាំង​ជា​ស្នងការ​នគរបាល​រាជធានី​ជំនួស​ស្នងការ​ចាស់​ដេល​ចូល​និវត្តន៍​និង​ត្រូវ​បាន​តែងតាំង​ឲ្យទទួល​ភារកិច្ច​ថ្មី​។

​ថ្មីៗ​នេះ មាន​សេចក្តីរាយការណ៍​ជាច្រើន​បាន​លើកឡើង​ពី​សមត្ថកិច្ច​មួយ​រូប​នៅ រាជធានី​ភ្នំពេញ​ឈ្មោះ ឡា លីន ហៅ ឡា ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​បន ល្បែងស៊ីសង​ដែល​ក្រសួង​មហាផ្ទៃ​ហាមឃាត់ ។​

​ឈ្មោះ ឡា​លីន ហៅ ឡា​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា មាន​សមត្ថភាព​ពង្រាយ​ឥទ្ធិពល កូនចៅ​របស់​ខ្លួន​បើក​កត់​កន្ទុយលេខ​ឆ្នោត វៀតណាម ក្នុង​រាជធានី​ទាំង​១២​ខណ្ឌ ។ ឈ្មោះ ឡា លីន ហៅ ឡា នេះ​ត្រូវបាន​គេ​រិះគន់ថា មិន​ត្រឹម​គាត់​មាន​ឱកាស​បើក​កត់​កន្ទុយលេខ​ឆ្នោត វៀតណាម​ស៊ីសង​ទាំង​១២​ខណ្ឌ​ប៉ុណ្ណោះ​ទេ គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ពឹងពាក់ អាស្រ័យ សមត្ថកិច្ច​អាជ្ញាធរ ឬ​ស្ថាប័ន​អយ្យការ ដើម្បី​បង្ក្រាប​ចាប់​ទីតាំង​កត់​កន្ទុយលេខ​ឆ្នោត​ណា ដែល​មិនមែន​ជា​ដៃគូ​របស់​គាត់​បាន​ថែម​ទៀត ។​

​គេ​ជឿ​ថា សកម្មភាព​ទីតាំង​កត់​កន្ទុយលេខ​ឆ្នោត​វៀតណាម ពិតជា​មាន​ដ៏​ព្រោងព្រាត​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១២​នៃ​រាជធានី​ភ្នំពេញ​មែន ខណៈ​សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន​បង្ក្រាប​មាន​កម្រិត (​បង្ក្រាប​ខ្លះ យោគយល់​ខ្លះ ទុក​ជា​ឆ្នាំងបាយ​ខ្លះ​) ម្ល៉ោះ ហើយ​ថ្នាក់​មូលដ្ឋាន​មានឱកាស​លាក់លៀម​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ជាដើម​។​

​សេចក្តីរាយការណ៍​ខាងលើ​វា​ជាព​តិមាន​សម្រាប់​សាកល្បង​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថា​តើ​លោក អាច​ដឹង ថា​មាន​នាយ​នគរបាល​ណា​ខ្លះ​នៅ​ស្នងការ ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​ផលប្រយោជន៍​ពី​មេបន​ល្បែងស៊ីសង​នៅក្នុង​រាជ ធានី​ភ្នំពេញ​ខ្លះ​ដែរ​អត់​? ។​

​បញ្ហា​ល្បែងស៊ីសង គឺជា​អំពើ​ល្មើសច្បាប់ កន្លងមក​ទាំង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទាំង​លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ពង្រឹង​ដល់​សមត្ថកិច្ច អាជ្ញាធរ ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប ឲ្យ​ខានតែបាន ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​

 

Filed in: ព័ត៌មានជាតិ