សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ប្រើ​ទូក​បំពាក់​ម៉ាស៊ីន​ខុសច្បាប់​អូស​លៀស​ក្បែរ​ច្រមុះ​ជលផល​ឃុំ​ផាត់​សណ្តាយ​

​ឈ្មួញ​ប្រើ​ទូក​បំពាក់​ម៉ាស៊ីន​ខុសច្បាប់​អូស​លៀស​ក្បែរ​ច្រមុះ​ជលផល​ឃុំ​ផាត់​សណ្តាយ​

​ខេត្ត​កំពង់ធំ ៖ ការបំពាក់​ម៉ាស៊ីន​លើ​ទូក​ហើយ​ប្រើ​កញ្ជ្រែ​ងអូស​លៀស​ដោយ​ម៉ាស៊ីន គឺជា​ឧបករណ៍​មួយ​ដែល​ល្មើស​ច្បាប់​ជលផល​ត្រង់​មាត្រា​ទី​២០​ចំណុច​ទី​១៤​។​

​ប៉ុន្តែ​ទូក​ដែល​បំពាក់​ឧបករណ៍​របៀប​នេះ​មាន​ប្រមាណ​ជាង​១០​គ្រឿង​ដែល​កំពុ​ដែល​កំពុង​ប្រព្រឹត្ត​ល្មើស​ខុស​ច្បាប់​រាល់ថ្ងៃ នៅ​ចំណុច​កោះ​តាបរ បឹង​ទន្លេសាប ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​មិន​ត្រូវ​បាន​បង្ក្រាប​ឡើយ ។​

​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ២០១៨ គេ​ឃើញ​ទូក​ឈ្មួញ​ទិញ​លៀស និង​ទូក​អ្នក​អូស​លៀស​ដោយ​ម៉ាស៊ីន​នេះ បាន​មក​ប្រមូល​ទិញ​លៀស​តាម​ទូក​ដែល​កំពុង​អូស នៅ​ចំណុច​កោះ​តាបរ ក្បែរ​ស្នាក់ការ លោក​យ៉ាន់ វី​សាក់ ហៅ​សែ នាយ​ផ្នែក​ជលផល​ផាត់​សណ្តា​យ​។

​ប្រជាពលរដ្ឋ​និយាយថា ក្នុង​មួយ​ថ្ងៃ​ឈ្មួញ​ទិញ​លៀស​បាន​ជា​ច្រើន​ការុង ហើយ​យប់​ឡើង​ទើប​មាន​រថយន្ត​ដឹក​ចេញ​យកទៅលក់​នៅ​ឧត្តុង ឬ​ភ្នំពេញ​។​បើ​ចឹង​លោក​វីសា​ក់ហៅ​សែ​គ្រប់ទឹក​ហ្ម៉​ង​!៕

 

Filed in: ព័ត៌មានជាតិ