សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​សម្រុក​កាប់​ដឹកជញ្ជូន​ឈើ​ទៅ​កសាង​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​នេសាទ​សមត្តកិច្ច​ចាំ​យក​លុយ​!

ឈ្មួញ​សម្រុក​កាប់​ដឹកជញ្ជូន​ឈើ​ទៅ​កសាង​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​នេសាទ​សមត្តកិច្ច​ចាំ​យក​លុយ​!

ពោធិ៍សាត់ ៖ កូនឈើ​តូចៗ​ដំ​សម្បក​ដែល​គេ​សម្រួច​គល់​ជាស្រេច​កំពុង​សម្រុក​ដឹក​ឡើង​ទូក​កាណូត​នៅក្បែរ​ស្នាក់ការ​មន្ត្រីរដ្ឋបាល​ជលផល​សង្កាត់​និង​ផ្នែក​ក្រគរ ត្រង់​ចំណុច​មាត់ទឹក ស្ថិតក្នុង​ភូមិ​ទី​៤ ឃុំ​កំពង់​លួង​ស្រុក​ក្រគរ​ដើម្បី​យក​ទៅ​រួមផ្សំ​បង្កើត​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ដូចជា​..​របាំង​លប​.​ណ​រាវ ឧបករណ៍​ឆ្នុក​និង​ឧបករណ៍​នេសាទ​ផ្សេងៗ​ទៀត​ដែល​ក្រុម​ឈ្មួញ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដាក់ពង្រាយ​ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​។​

​ចំណែក​សត្ថិកិច្ច​ជំនាញអ​ត់​បង្ក្រាប់​ទេទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ទាំង​មន្ត្រីរដ្ឋបាល​ជលផល គឺ​សប្បាយ​និង​អង្គុយចាំតែ​យក​លុយ​តុង​ពី​ពួក​អ្នករកស៊ី​បទល្មីស​ទាំងនោះ​។​ករណី​នេះ​ត្រូវបាន​ប្រជា​ពល​រិះគន់​និង​វាត​តម្លៃ​ថា​ពួក​មន្ត្រី​ជំនាញ ទាំង​២​ជំនាញ​ខាង​លើ​ពិតជា​ទទួលបាន​លាភសការៈ​យ៉ាងច្រើន​ក្រាស់​ក្រែល​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​អស់​ហើយ​ទើប​បានជា​ដេក​លក់​ធ្វើ​មិនដឹង​មិន​ឰ​បែបនេះ ។​

​តើ​ឯក​ឧត្តម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​និង​ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត​ដែល​ធ្លាប់​ធ្វើ​ជា​នាយខ័​ណ្ឌ​ជលផល​ផង​ខេត្ត​កំពង់ឆ្នាំង​ផង​នោះ​មាន​បានដឹងថា​នៅក្នុង​ដែន​សមត្ថកិច្ច​ដែល​ឯកឧត្តម​ទាំង​២​គ្រប់គ្រង​តើ​ដឹងថា​មាន​ឧ​ករណ៍នេសាទ​ល្មើច្បាប់​ដែរឬទេ​?៕

 

 

Filed in: ព័ត៌មានជាតិ