សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ខេត្ត​សៀមរាប មិនដឹង​ជា​ដោះស្រាយ​យ៉ាង​ម៉េច​ទេ ​បានជា​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​អោយ​លោកស្រី លី អ៊ុំ​អេង យ៉ាងនេះ ?

អាជ្ញាធរ​ខេត្ត​សៀមរាប មិនដឹង​ជា​ដោះស្រាយ​យ៉ាង​ម៉េច​ទេ  ​បានជា​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​អោយ​លោកស្រី លី អ៊ុំ​អេង យ៉ាងនេះ ?

ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ភាពអយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ចំពោះ​រឿង​ទំនាស់​ដីធ្លី​គឺ​មិនចេះចប់​ឡើយ មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្ត​នោះទេ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​25 ខែ​កញ្ញា ឆ្នាំ​2018 កន្លង​ទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ចំនួន បី​គ្រួសារ​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លរ​ក្រាម ក្រុង​-​ខេត្តសៀមរាប បាន​ទទួលរង​នូវ​ភាពអយុត្តិធម៌​មួយ​យ៉ាងខ្លាំង ដោយ​លោក សំ រឹ​ទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​បញ្ជា​កងកំលាំង​ប៉ូលីស​ប៉េអឹម​មក​អនុវត្ត​ដោយ​បង្ខំ​នូវ​ដីកា​សម្រេច​លេខ 95 ពស​.​អរ​វី “​ក​” /18 ចុះ​ថ្ងៃ​ទី​29 ខែ​មិនា ឆ្នាំ​2018 របស់​សាលាដំបូង​ខេត្តសៀមរាប ដោយ​បញ្ជា​អោយ​កម្មករ​យក​របង​ស័ង្កសី​យក​មក​ហ៊ុំ​ព័ទ្ធ​លើដី​ធ្វើ​អាជីវកម្ម​របស់​ឈ្មោះ ឡាយ សុជាតិ​, ឈ្មោះ សែម សឿត និង​ឈ្មោះ ហៀ​ង ឡា​លីន ស្ថិតនៅ​តំបន់​ផ្សារ​រាត្រី​អង្គ​ឃ្យូ​ង​លូ ក្នុង​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លរ​ក្រាម ក្រុង​-​ខេត្តសៀមរាប ។ ដោយ​មិន​អនុញ្ញាត​អោយ​សាមី​ម្ចាស់​សមភារៈ​ចូល​យក​របស់របរ​សូម្បី​តែ​កង់​សម្រាប់​កូន​ជិះ​ទៅ​រៀន​។​

​តាម​សម្តី​របស់​លោកស្រី អុប សុភា ប្រពន្ធ​របស់​លោក ឡាយ សុជាតិ បាន​រៀបរាប់​ប្រាប់​អ្នក​យក​ពត៌មាន ថាៈ លោកស្រី និង​ប្តី​លោកស្រី​បាន​មក​ទិញ​ដី​នេះ (​ដី​មាន​ទំនាស់​ស្ថិតនៅ​តំបន់​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លរ​ក្រាម ក្រុង​-​ខេត្តសៀមរាប​) ពី​ឈ្មោះ ចិត្ត សុធា អ្នកគ្រប់គ្រង​ដី​ធ្វើ​អាជីវកម្ម​ទំហំ 55mx75m​កាលពី​ថ្ងៃ​ទី​12 ខែ​មិនា ឆ្នាំ​2010​។
​ហើយក៏​បាន​សុំច្បាប់​ធ្វើ​អាជីវកម្ម​ដាក់​រទេះភ្លើង​ក្មេង​ជិះ​កំសាន្ត​, ទោង​យោល ផ្ទះ​កូន​បាល់​, គប់​ប៉េងប៉ោង​, ថា​ស់ហោះ​, ជិះ​កូន​ទា​,​និង​ឡាន​បុក​គ្នា ដោយ​មាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ចេញ​ច្បាប់​អនុញ្ញាត​អោយធ្វើ​អាជីវកម្ម​។ បន្ទាប់មក​នៅ​ក្នុង​កំឡុង​ឆ្នាំ​2014 នាង​ខ្ញុំ ក៏​បាន​ដាក់ពាក្យ ស្នើសុំ​ចុះបញ្ជី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​។ ប៉ុន្តែ​ត្រូវបាន​មន្ត្រី​សុរិយោដី​ធ្វើការ​បដិសេធ​មិន​ព្រម​ចុះបញ្ជី​អោយ​ទេ ដោយ​គេ​ប្រាប់​ថា​ដី​នេះ​ស្ថិតនៅ​តំបន់​ហាម​ឃាត​របស់​អាជ្ញាធរ​អប្សរា​។

​តែ​សម្រាប់​ការ​ស្នាក់នៅ​និង​ប្រកប​អាជីវកម្ម​គឺ​នៅ​ដដែល​ចាំ​ដល់​ពេល​ណា​ដែល​រដ្ឋ​ត្រូវការ​យក​កន្លែង​នេះ (​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ​) ធ្វើ​អី​ផ្សេង​ពេលនោះ​មាន​ការដោះស្រាយ ប៉ុន្តែ​មក​ដល់​កំឡុង​ឆ្នាំ​2015-2016 ស្រាប់តែ​លេច​ចេញ​ឈ្មោះ​លោកស្រី លី អ៊ុំ​អេង មក​ប្រាប់ថា​ដី​ដែល​ពួក​ខ្ញុំ​កំពង់​ប្រកប​អាជីវកម្ម​គឺជា​ដី​របស់​គាត់​។ ហើយក៏​បាន​ប្តឹងផ្តល់​គ្នា​តាំងពី​កំឡុង​ឆ្នាំ​2016 មក​រហូត​ទាល់តែ​លេច​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អ​លន​វត្ថុ​លេខ 171001034989 ដែល​លោកស្រី លី អ៊ុំ​អេង ថា​ជា​កម្មសិទ្ធិ​របស់​គាត់​។​

​លោកស្រី អុប សុភា បាន​បញ្ជាក់បន្ថែម​ថា​ទោះបី​លោកស្រី លី អ៊ុំ​អេង​អះអាង​ថា​ប័ណ្ណកម្មសិទ្ធិ​លេខ 171001034989 ជា​របស់​គាត់​លោកស្រី និង​ប្តី​លោកស្រីក៏​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង និង​តុលាការ​ខេត្ត​សៀមរាប ក៏ដូចជា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដើម្បីអោយ​គេ​បើក​ការស៊ើបអង្កេត​ចំពោះ​ប័ណ្ណកម្មសិទ្ធិ​លេខ 171001034989 រួចរាល់​ហើយ​ដែរ​។ ហើយ​ក្រសួង​រៀបចំ​ដែនដី​ក៏​បាន​ចេញ​លិខិត​លេខ 14-18 ដន​ស​/​អសដ​ភ ជម្រាប​មក​អភិបាលខេត្ត​សៀមរាប​ដើម្បី​ពិនិត្យ និង​ដោះស្រាយ​។ ប៉ុន្តែ​មិន​ត្រូវបាន​តុលាការ​រងចាំ​នោះទេ​គឺ​គេ​អនុវត្ត​ដោយ​បង្ខំ​តែម្តង​។​

​លោក ស៊ុយ សុខុន មេធាវី​ការពារ​ក្តី​អោយ​លោកស្រី អុប សុភា បាន​និយាយ​យ៉ាងខ្លី​ថា​ចំពោះ​បញ្ហា​ទំនាស់​ដី​រវាង​កូនក្តី​របស់​លោក គឺ​លោក ឡាយ សុជាតិ និង​ប្រពន្ធ ឈ្មោះ អុប សុភា ជាមួយ​លោក​ក​ស្រី លី អ៊ុំ​អេង លោក​យល់​ថា​រឿង​នេះ​តុលាការ​គួរ​ស៊ើបអង្កេត​អោយបាន​ច្បាស់លាស់​មុននឹង​សម្រេច​ធ្វើ​អ្វីមួយ​ជៀសវាង​ធ្វើអោយ​ខូច​ប្រយោជន៍​ដល់​ភាគី​ម្ខាងៗ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ប្រកប​អាជីវកម្ម​នៅ​តំបន់​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ​បាន​និយាយថា​ដី​នេះ​បើ​លោកស្រី លី អ៊ុំ​អេង អាច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​បាន​ពួកយើង​ជា​ប្រជាពលរដ្ឋ​ក៏​អាច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​បានដែរ រដ្ឋ​មិន​អាច​ចេញ​ប័ណ្ណ​អោយតែ​អ្នកមាន​បាន​ទេ​។​

​គួរ​រំលឹក​ផងដែរ​ថា​បើ​យើង​ពិនិត្យ​ទៅលើ​អនុក្រឹត្យ​លេខ 158 អនក្រ​.​បក ចុះ​ថ្ងៃ​ទី​25 ខែកក្កដា ឆ្នាំ​2016 ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មាន​ខ្លឹមសារ​ថា​ការធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាប់​នៅក្នុង​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​សម្រេច​

​មាត្រា 1 : អនុក្រិត្យ​នេះ​មាន​វិសាលភាព​អនុវ​ត្ត​ទៅ​លើ​ទីតាំង​បុរី​សណ្ឋាគារ​ដែល​មានចែង​នៅក្នុង​អនុក្រឹត្យ លេខ 97 អនក្រ​.​បក ចុះ​ថ្ងៃ​ទី​13 ខែតុលា ឆ្នាំ​1995 ស្តី​ពី​ការពង្រីក​ផ្ទៃ​ដី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​។​

​មាត្រា 2 : ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​វិញ​ចំពោះ​ក្បាលដី​ទាំងឡាយណា​ដែល​អាជ្ញាធរ​អប្សរា​មិនទាន់​បាន​ដោះស្រាយ​គោលនយោបាយ​លហើយ​បាន​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​។ ដូច្នេះ​ហើយ​ចំពោះ​បញ្ហា​ទំនាស់​ដី​រវាង​លោកស្រី លី អ៊ុំ​អេង និង​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ខាងលើ​តុលាការ​គួរ​គប្បី​ផ្ទេរ​សមត្ថកិច្ច​មក​អោយ​អាជ្ញាធរខេត្ត​ក៏​ដូចជា​អាជ្ញាធរ​អប្សរា​ជា​អ្នកដោះស្រាយ​វិញ​ទើប​អាច​ទទួលបាន​យុត្តិធម៌​ទាំងសង្ខាង​។​

​ជុំវិញ​ពត៌មាន​នេះ​បើ​តាម​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្តសៀមរាប​បាន​អោយ​ដឹងថា​៖ លោក​មិន​បានដឹងថា​តើ​លោកស្រី លី អ៊ុំ​អេង ប្តឹង​សុំ​អោយ​តុលាការ​អនុវត្ត​ដី​គាត់​កន្លែង​ណា​នោះទេ ព្រោះ​លោក​ស្រី លី អ៊ុំ​អេង មាន​ប័ណ្ណកម្មសិទ្ធិ​ដី​ច្រើន​កន្លែង​ណាស់​នៅ​សៀមរាប​។ បើ​ចង់ដឹង​ច្បាស់​លុះត្រាតែ​យក​ប័ណ្ណ​នោះ​មក​អោយ​អ្នកជំនាញ​ត្រួតពិនិត្យ​នោះ​ទើប​ដឹង​ច្បាស់​ថា​ពិត​ឬ​មិន​ពិត​។​

​បើ​តាម​ប​តិ​ក្រុមអ្នកតាមដាន​ពត៌មាន​ដែល​បាន​ជជែក​គ្នា​នៅ​តុ​កាហ្វេ​វិញ​គឺ​គេ​ថា​ចំពោះ​រឿង​ទំនាស់​ដី​របស់​លោកស្រី លី អ៊ុំ​អេង ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប គឺ​បាន​កើតឡើង​តាំងពី​ឆ្នាំ 2015 មកម្ល៉េះ​។ ក៏ប៉ុន្តែ​ការដោះស្រាយ​របស់​អាជ្ញាធ​រ​ខេត្ត​សៀមរាប​មិន​ដឹង​ជា​យ៉ាង​ម៉េច​បាន​ជា​ចេញ​ប័ណ្ណកម្មសិទ្ធិ​អោយទៅ​លោក​ស្រី លី អ៊ុំ​អេង តែ​ម្នាក់​ទៅវិញ ហើយ​ម្យ៉ាង​ដី​នោះ​គឺ​ស្ថិតនៅ​ចំ​ដែន​ហាមឃាត់​របស់​អាជ្ញាធរ​អប្សរា​ទៀត​។​

​ជុំវិញ​ពត៌មាន​នេះ​យើង​មិនអាច​សុំ​ការពន្យល់​ពី ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប និង ឯកឧត្តម​ប្រធាន​អាជ្ញាធរ​អប្សរា​បានទេ​៕

 

Filed in: ព័ត៌មានជាតិ