សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោប្រ​កាសធានា​បរិស្ថាន​អនុ​គ្រោះ និង​ការគាំទ្រ​ដល់​ការវិនិយោគ ជាពិសេស​ធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​នយោបាយ​ជូន​វិនិយោគិន​!

​សម្តេច​តេជោប្រ​កាសធានា​បរិស្ថាន​អនុ​គ្រោះ និង​ការគាំទ្រ​ដល់​ការវិនិយោគ ជាពិសេស​ធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​នយោបាយ​ជូន​វិនិយោគិន​!

ស្វីស​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​បណ្តា​ប្រទេស​នានា​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល ដែល​កំពុង​កើតមានឡើង​នៅពេល​បច្ចុប្បន្ន​នេះ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​។

​ការស្នើ​របស់​សម្តេច​តេជោ ហ៊ុន សែន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ ទស្សនវិស័យ​វិនិយោគ​របស់​កម្ពុជា ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។​

​សម្តេច​តេជោ ហ៊ុន សែន​បញ្ជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ស្រួចស្រាល​នេះ បាន​ធ្វើឲ្យ​ការចរចាពាណិជ្ជកម្ម ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​ជាប់គាំង​ដោយសារ​ភាព​មិន​ច្បាស់លាស់ នៃ​គោលនយោបាយ​ពន្ធ​ថ្មីៗ ព្រមទាំង​ការដាក់​គំនាប និង​ទណ្ឌកម្ម​នានា ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ពាណិជ្ជកម្ម ការវិនិយោគ និង​ការនាំចេញ​ទំនិញ ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅ​ផ្សារ​អន្តរជាតិ ក៏ដូចជា បង្ក​ឧបសគ្គ​ដល់​ការអនុវត្ត​របៀបវារៈ​២០៣០ នៃ​អង្គការ​សហប្រជាជាតិ​ផងដែរ​។​«​ឈរ​លើ​មូលដ្ឋាន​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់គ្នា​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល​នេះ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​ផងដែរ​»​។​

​សម្តេច​តេជោ​ថ្លែងទៀតថា ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការរួមចំណែក ជាមួយ​ដៃគូរ​ពាក់ព័ន្ធ ទាំងអស់ ដើម្បី​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី និង​ស្នើ​ភាព ក៏ដូចជា ដើម្បី​រក្សា​សន្ដិភាព​, សន្ដិសុខ និង​ស្ថេរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ សូម​អញ្ជើញ​ប្រមុខ​ដឹកនាំ​ប្រទេស និង​ក្រុមហ៊ុន​នានា​ចូលរួម​ជា​ដៃគូ​វិនិយោគ​ជា​មួយ​យើង ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា និង​លើកកម្ពស់​កំណើន​ពិភពលោក​។​

​សម្តេច​បញ្ជាក់ថា​«​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ធានា​ជូន​វិនិយោគិន​គ្រប់រូប នូវ​បរិស្ថាន​អនុគ្រោះ និង​ការគាំទ្រ​ដល់​ការវិនិយោគ ជាពិសេស​ធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន ប្រក​ដោយ​ប្រសិទ្ធិភាព​, តម្លាភាព និង​គណនេយ្យភាព​»​។​សម្តេច​តេជោ​បាន​ថ្លែងទៀតថា ទោះ​ស្ថិតក្នុង​ស្ថានភាព​បែប​ណា​ក្ដី រាជរដ្ឋាភិបាល​កម្ពុជា នូវតែ​បន្ដ​ប្រកាន់ខ្ជាប់ គោលនយោបាយ​បើកចំហរ ដែល​ធ្លាប់​បាន​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ខ្ពស់​, ក្នុង​រង្វង់​៧%​ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល​ជាង​២​ទស្សវត្សរ៍​កន្លងមក​។​

​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​កម្ពុជា មាន​ការកើនឡើង​១២% ក្នុង​ឆ្នាំ​២០១៧ ដល់​កម្រិត​ខ្ពស់​បំផុត​គឺ ២.៨​ប៊ី​លាន​ដុល្លារ​អាមេរិក នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និង​ទំនិញ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​ធ្វើឱ្យ​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​៥​ប្រទេស លើ​ពិភពលោក ទទួល​បាន​កំណើន​នៃ​ការវិនិយោគ​ខ្ពស់​ជាងគេ​។​
​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែង​ទៀតថា ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជា​ប្រភព​ហិរញ្ញ​វត្ថុ​ដ៏​សំខាន់ សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​កម្ពុជា​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី​៥៣% នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹម​ប្រមាណ​១៣.៥% នៅ​ឆ្នាំ​២០១៤​។ សម្រាប់​កម្ពុជា ការវិនិយោគ​ផ្ទាល់​ពី​បរទេស ត្រូវបាន​ចាត់ទុក​ថា​ជា​កត្តា​គន្លឹះ​មួយ ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs)​។​

Filed in: ព័ត៌មានជាតិ