សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ ៦​ឆ្នាំ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ ៦​ឆ្នាំ​

ក្រចេះ​៖ នៅ​ថ្ងៃ​ទី ១៤ កក្កដា ២០១៦ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ​មាន​រៀបចំ​កិច្ចប្រជុំ​កសាង​ផែនការ​អភិវឌ្ឍ​ន៏ ៦​ឆ្នាំ ( ២០១៤-២០១៩ ) ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​ក្រចេះ​និង លោក កៀង វឌ្ឍនៈ ជំនួយការ​លេខាធិការដ្ឋាន​កាកបាទក្រហមកម្ពុជា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត លោក លោកស្រី​អភិបាលស្រុក ក្រុង​ជា​ប្រធាន​អនុសាខា យុវជន​ស្មគ្រ័ចិត្ត ប្រជា​សហគម​ន៏​ផងដែរ ។​

​គោលបំណង​នៃ​កិច្ចប្រជុំ​កសាង​ផែនការ​អភិវឌ្ឍ​ន៏​នេះ ជា​តម្រូវការ​មួយ​ដ៏​សំខាន់​ជាង​គេ​ដែល​ជា​ការចាំបាច់​ដើម្បី​សម្រេច​អោយបាន​នូវ​គោលដៅ និង​បង្កើន​គុណភាព​នៃ​កម្មវិធី និង​គម្រោង​របស់​សាខា​កាកបាទ​ក្រហម សំដៅ​ផ្ដល់​សេវាកម្ម​បាន​យ៉ាង​ត្រឹមត្រូវ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ចំពោះ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការអនុវត្ត​តាម​ទស្សនៈវិស័យ​បេសកម្ម និង​គុណ​តម្លែ​ជា​រួម​របស់​កាកបាទក្រហ​ម​ដូចជា គោល​ការ​គ្រឹះ​គឺ​ភាព​មនុស្សធ៌ម ភាពមិនលំអៀង អព្យាក្រឹត ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រ​ចិត្រ​និង​សកល និង​មាន​ទស្សនៈវិស័យ​ក្នុង​ការចូលរួម​ចំណែក​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក ការពារ​សេចក្ដីថ្លៃថ្នូរ​បស់​មនុស្សជាតិ និង​ការពារ​តម្លៃ​មនុស្សធ៌ម​របស់​ជនរងគ្រោះ ព្រមទាំង​មាន​បេសកម្ម​ជា​សហគម​ន៏​ជាតិ​នាំមុខ​គេ​ក្នុង​វិស័យ​មនុស្សធ៌ម ជា​កម្លាំង​មនុស្សធ៌ម​ប្រមូលផ្ដុំ​ដើម្បី​បន្ត​ជួយ​ដល់​ជនរងគ្រោះ​បំផុត​តាម​រយៈ ការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ ការថែទាំ​សុខភាព​ក្នុង​សហគម​ន៏ និង​ការលើកកម្ពស់​គោល​ការណ៏​គ្រឹះ និង​តម្លៃ​មនុស្សធ៌ម​របស់​ចលនា​កាកបាទ​ក្រហម ។​

​មាន​ប្រសា​ស​ន៏​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏ របស់​កាកបាទក្រហម​កម្ពុជា និង​ផ្អែកលើ​ការចាំបាច់​របស់​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​និង​សំណូមពរ​ដែល​កាកបាទ​ក្រហម​ត្រូវ​បំពេញ​មុខងារ តួនាទី​របស់​ខ្លួន​ដែល​ជា​អ្នកបំរើ​ផលប្រយោជន៏​ជូនប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​ឯកឧត្តម បាន​បន្តថា ការបំពេញ​តួនាទី​របស់​សាខា​កាកបាទ​ក្រហម​ទាំង​ថ្នាក់​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ គឺ​ទាមទារ​ចាំបាច់​លើក​គម្រោង​ផែនការ​របស់​ខ្លួន​អោយ​ច្បាស់លាស់​ដើម្បី​ជា​ត្រីវិស័យ​នៃ​ការប្រព្រឹត្តទៅ​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​គ្រប់​កាលៈទេសៈ ព្រមទាំង​ទទួលបាន​នូវ​គោលបំណង​ដ៏​សំខាន់​នៃ​ការអនុវត្ត​ការងារ​មាន​គោលដៅ​ពិតប្រាកដ ។​

​ឯកឧត្តម ធុន គ្រី បាន​សំណូមពរ​ដល់​សមាជិក សមាជិការ​នៃ​កិច្ចប្រជុំ ទាំងមូល​អោយ​ខិតខំ យកចិត្តទុកដាក់​បំផុត​ក្នុង​ការក្ដាប់​យក​ខ្លឹមសារ​ឯកសារ និង​សូម​ចូលរួម​ជា​សំនួរ​ដើម្បី​បញ្ជាក់​អោយបាន​ច្បាស់លាស់ ពី​ខ្លឹមសារ​ឯកសារ​និមួយ របស់​បទឧទ្ទេសនាម​របស់​តំណាង​កាកបាទក្រហម​កម្ពុជា​និង​ជួយ​ជា​គំនិត​យោបល់ បទពិសោធ​ន៏​ដល់​ក្រុមការងារ ដើម្បី​បាន​ជា​ទុន​ក្នុង កសាង​ផែនការ​នេះ អោយ​មាន​ភាពច្បាស់លាស់​ទៅ​តាម​មូលដ្ឋាន​និមួយៗ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អ​នា​គត់ ៕
​កិះ ខន​

 

 

IMG_5095 IMG_5094 IMG_5092

Filed in: ព័ត៌មានជាតិ