សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​សហគមន៍​វិមាន​ទ្រង់​ចំនួន​៨៣៧​គ្រួសារ​បាន​ទទួល​កម្ម​សិទ្ធ​ដីធ្លី​

​ប្រជាពលរដ្ឋ​សហគមន៍​វិមាន​ទ្រង់​ចំនួន​៨៣៧​គ្រួសារ​បាន​ទទួល​កម្ម​សិទ្ធ​ដីធ្លី​

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​សហគមន៍​វិមាន​ទ្រង់ ហៅ​សហគមន៍ (​នគរ​ថ្មី​) ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ ចំនួន​៨៣៧​គ្រួសារ បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​អចលនវត្ថុ​ស្មើនឹង​៨៣៧​ក្បាលដី ស្រប​ច្បាប់​ពី​រដ្ឋបាល រាជធានី​ភ្នំពេញ​ហើយ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ការចុះបញ្ជី​ដីធ្លី បាន​ផ្តល់​នូវ​សារប្រយោជន៍​២​យ៉ាង​ដល់​រដ្ឋ​យើង​ផង និង​ដល់​ប្រជាពលរដ្ឋ​គឺ​ធានាបាន​នូវ​ភាពកក់ក្តៅ សុវត្ថិភាព​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ពេញលេញ​ជូន​ប្រជាពលរដ្ឋ ហើយ​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ គឺ​មាន​សារសំខាន់​សំរាប់​ជា​ភស្តុតាង នូវ​ការកាន់កាប់​ដីធ្លី​របស់​ខ្លួន និង​ជៀសវាង​ការរំលោភបំពាន​លើ​ដីធ្លី​។​
​បណ្ណ​នេះ ក៏​អាច​ផ្តល់​លទ្ធភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដើម្បី​យកទៅ​ដាក់​ធនាគារ ក្នុងការ​ខ្ចីលុយ យកមក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ទំនាស់​ដីធ្លី​។​

​រ លោក ឃួ​ង ស្រេង ក៏​បាន​រំលឹក​ឡើងវិញ​ផងដែរ​នូវ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​លើកឡើង ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ដែល​ទើប​បញ្ចប់ទៅ នា​ពេល​ថ្មីៗ​នេះ ពី​ការ​មិន​ដោះដូរ​អធិបតេយ្យភាព​ជាតិ ជាមួយ​បរទេស ការមិន​យក​សន្តិភាព​របស់​ប្រទេស ទៅ​ដោះដូរ​ជាមួយ​ជំនួយ ហើយ​សម្តេច​តេជោ បានបញ្ជាក់ ជំហរ​យ៉ាង​ច្បាស់​ថា​កម្ពុជា ត្រូវ​ប្រឹង​រស់​ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ​អធិបតេយ្យ និង​សន្តិភាព​របស់​ប្រទេស​៕

 

Filed in: ព័ត៌មានជាតិ