សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​សុំ​ដូរ​ទីតាំង​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ឈ្មួញ​

នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​សុំ​ដូរ​ទីតាំង​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ឈ្មួញ​

​ភ្នំពេញ​៖ ទីតាំង​ដី​-​អគារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​និង​ត្រូវ​រើ ទៅ​ដាក់​នៅ​នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​វិញ ។

​យោងតាម​លិខិត​របស់ អគ្គស្នងការ​នគរបាល​ជាតិ ចុះ​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​ចេញផ្សាយ ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២ តុលា បានឲ្យដឹងថា “​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​អនុញ្ញត​គោរព រាយការណ៍​ជូន សម្ដេច​ក្រឡាហោម មេត្តា​ជ្រាប​ថា ទីតាំង​ដី​-​អាគារ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​សភាព​ចាស់​ទ្រុឌទ្រោម តូចចង្អៀត​ខ្វះ​អគារ​សម្រាប់ កងកម្លាំង​បំពេញ​ការងារ​ប្រចាំថ្ងៃ កន្លែង​សម្រាក​ប្រចាំការ កន្លែង​កម្លាំង​ហ្វឹកហាត់ ឃ្លាំង​រក្សា​ទុក​អាវុធ ចំណត​រក្សា​ទុក​រថយន្ត ឃ្លាំង​ដាក់​សម្ភារៈ​ផ្សេងៗ និង​នាយកដ្ឋាន​មួយចំនួន ដែល​ចំណុះ​ឲ្យ​អគ្គស្នងការ ដ្ឋា​ននគរបាលជាតិ កម្លាំង​បច្ចុប្បន្ននេះ​ក៏មាន ចំនួន​ឡើង​ជា​បន្ដបន្ទាប់ ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុង ការបំពេញ​ការងារ​ភារកិច្ច​ប្រចាំ​ថ្ងៃ ។ ម្យ៉ាងវិញទៀត​នៅ​ពេល កម្លាំង​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​ម្តងៗ ច្រក​ទ្វារ​ចេញ ចូល មាន​ការកកស្ទះ​ចរាច​រណ៍ ជា​រៀងរាល់ថ្ងៃ​” ។​

​លិខិត​របស់​អគ្គស្នងកា​រ​បាន​បន្ដថា ដើម្បី​ងាយស្រួល​ក្នុង ការបំពេញ​ការងារ និង​កែសម្រួល​ទីតាំង ឲ្យមាន​លក្ខណៈ​សមស្រប​តាម ស្តង់ដារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន LONG MA INVVEST AND REALESTATE Co., LTD ធ្វើ​ការដោះដូរ​ទីតាំង​ខាងលើនេះ និង​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ មុន​ធ្វើ​ការអភិវឌ្ឍ​ជា​ថ្នូរ​នឹង ទីតាំង​ដី​របស់​ក្រុមហ៊ុន​ដែគ​មាន​ទំហំ ៧០.០០០ ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​សាងសង់​អាគារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ទំហំ ៣២​ម៉ែត្រ​x៦០​ម៉ែត្រ កំពស់ ១០​ជាន់ មាន​ចំនួន ១​អគារ​, អគារ​ស្នាក់នៅ​របស់​ក​ង​កម្លាំង ចំនួន​២ អគារ តាម​បទដ្ឋាន​បច្ចេកទេស លក្ខណៈ​ស្តង់ដា​រទាំង​គុណភាព និង​សោភ័ណ្ឌភាព ព្រមទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ទំនើបៗ និង​រៀបចំ​បណ្តាញទឹក​-​ភ្លើង ជណ្តើរយន្ត​ម៉ាស៊ីនត្រជាក់ និង​ចាក់ដី​បំពេញបន្ថែម លើ​ទីតាំង​ធ្វើ​របង​ព័ទ្ធ ជុំវិញ​ក្លោងទ្វារ​ប៉ុស្តិ៍​យាម ជូន​វិញ​ផងដែរ ។​

​ពាក់ព័ន្ធ​ការដូរ​ទីតាំង​ខាងលើនេះ ត្រូវបាន​មន្ត្រីនគរបាល​ជាតិ​ជាច្រើន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ផង​ដែរ​ថា អគារ​អគ្គស្នងការដ្ឋាន​ចាស់​នេះ បើ​វា​ទ្រុឌទ្រោម​មែន​អាច​ជុស​ជុល​បាន​តើ ហើយ​បើ​ខ្វះ​អគារ អាច​សង់​បន្ថែម​បាន​តើ​? ។ មន្ត្រី​ប៉ូលិស​លើ​ឡើង​ថា ក្រុមហ៊ុន បាន​សម្លឹង​ឃើញ​ទីតាំង​នេះ​ជា​ដី​មាស ដី​ល្អ សម្រាប់​សាងសង​អគារ​ពាណិជ្ជកម្ម ខុន​ដូរ សណ្ឋាគារ ។​ល​។ ហើយ​ដោះ​ដូរ​ឱ្យ​ទីតាំង​អគ្គៈ​នេះ​ទៅកន្លែង​ឆ្ងាយ ជា​ដី​មាន​តម្លៃថោក​។​ក្រុម​មន្ត្រី​នគរបាល​បញ្ជាក់ថា នេះ​គេ​ប្រើ​ភាសា​ដោះដូរ​ទីតាំង ហើយ​បើ​ដោះដូរ​មិនមាន​ផលចំណេញ​ទេនោះ គេ​មិន​ដោះ​ដូរ​ទេ​។​

Filed in: ព័ត៌មានជាតិ