ខេត្តកំពត៖ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់ត្រាច ក៍ដូចអាជ្ញាធរមូលដ្ឋាន មានការងឿងឆ្ងល់យ៉ាងខ្លាំង ពីសកម្មភាព ជីកកកាយភ្នំ ទ្រូងអណ្ដើក ឋិតនៅភូមិ កណ្តាលទួល ឃុំ ដើមចារ ស្រុក កំពង់ត្រាច ខេត្តកំពត ធ្វើអាជីវកម្មដឹកជញ្ជូនខ្ទេចផ្លូវតែ គ្មានថ្នាក់ដឹកនាំ ក្រសួងមន្ទីរពាក់ព័ន្ធណា ចេញមុខមកពន្យល់សោះឡើយ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ភ្នំទ្រូងអណ្ដើក ស្ថិតនៅ ក្បែរផ្លូវជាតិ នៅទល់មុខរោងចក្រ ពូចិន ខេមបូឌា បច្ចុប្បន្ន ត្រូវបានឧកញ៉ អ៊ុត ធី ជ្រកក្រោមលេសថាមាន អាជ្ញាប័ណ្ណ ធ្វើផ្លូវ បង្កើនសកម្មភាព ជីកកកាយ បំផ្លាញភ្នំ ដែរជាសម្បត្តិ ធម៌ជាតិ ពីដូនតា ។
ប្រភពខ្លះ បាននិយាយថា ភ្នំនេះមួយផ្នែក ត្រូវបាន លោក ឧកញ៉ា អ៊ុត ធី លក់បន្ត ឬក៍ជួល អោយទៅជនជាតិចិន ជាអ្នកគ្រប់គ្រងបន្ត។ ប៉ុន្មានខែ ចុងក្រោយនេះ គេឃើញថា ជនជាតិចិនបាន ដាក់គ្រឿងចក្រជីកកកាយភ្នុំ យ៉ាងគគ្រឹកគគ្រេង ។
ប្រជាពលរដ្ឋជាច្រើនសង្ស័យ នឹងរិះគន់ថាវា ជាការឃុបឃិតគ្នា ជាប្រព័ន្ធ រវាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមឈ្មួញ មានលុយមានអំណាច ជ្រកក្រោម លេស អាជ្ញាប័ណ្ណ ផងដែរហើយ ទើបឈ្មួញអាចធ្វើអាជីកម្មថ្មភ្នំ បានយ៉ាងរលូន ជ្រកក្រោមលេស សិទ្ធិអាជ្ញាប័ណ្ណ ឃុបឃិតគ្នាបិទបាំង ថ្នាក់លើ ងាយស្រួល ចែកប្រយោជន៍គ្នា ដាក់ហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន ជាមិនខានបានជាគេរវល់បែបនេះ ។
ករណីក្រុមហ៊ុនចិន នឹងឈ្មួញខ្មែរ ដ៍មានឥទ្ធិពល ជីកកកាយភ្នំ នឹងដឹកថ្មភ្នំ ធ្វើអាជីវកម្មនេះ កម្មករកម្មការនី រោងចក្រស្បែកជើង { ពូចិន ខេមបូឌា } បានរអ៊ូថា បានបំផ្លាញផ្លូវ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ជាពិសេស នៅពេលកម្មករកម្មការនី សម្រាកហូបបាយម្ដងៗ គឺហុយរកមើលអ្វីមិនឃើញ ចូលពេញបាយម្ហូប នេះមិននិយាយពីបញ្ហាផ្លូវខូចផង។
មន្ត្រីអាជ្ញាធរមូលដ្ឋាន ក៍ដូចប្រជាពលរដ្ឋ រស់នៅស្រុកដំណាក់ចង្អើ បានលើកឡើងថា អាជ្ញាធរខេត្ត នឹងថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ គួរតែពិចារណា ទៅលើបញ្ហា ឈ្មួញឧកញ៉ា អ៊ុត ធី ជីកកកាយថ្មភ្នំ ទៅធ្វើជាអាជីវកម្មនេះ ឡើងវិញផង ព្រោះថា ឧកញ៉ារូបនេះ ហាក់ដូចជា មិនមានឆន្ទ: ទទួលខុសត្រូវ ទៅលើការជួសជុលផ្លូវខូច ដោយសារថយន្ត ដឹកផ្ទុកលើសទម្ងន់នេះទេ ហើយក៍មិនដែលឃើញ ចូលរួមចំណែង ជាមនុស្សធម៌ កសាងអភិវឌ្ឍន៍ ថែទាំផ្លូវថ្នល់ នៅក្នុងឃុំ/ស្រុកនេះដែរ ។
ពាក់ព័ន្ធការរិះគន់ ពីមហាជនខាងលើ មាតុភូមិ មិនអាចស្វែងរក សុំធ្វើការបកស្រាយបភ្លឺ ពីលោកឧកញ៉ា អ៊ុត ធី ក្រុមហ៊ុន ជីកកកាយថ្មភ្នំ ខាងលើនេះបានទេ ។សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោកឧកញ៉ា អ៊ុត ធី នៅពេលក្រោយ ។