សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជីវករ​តវ៉ា​រឿង​អាជ្ញាធរ​ក្រុង​បាត់ដំបង​មិន​ឲ្យ​លក់ដូ​រតាម​មាត់​ស្ទឹង​ពេល​អុំទូក​

​អាជីវករ​តវ៉ា​រឿង​អាជ្ញាធរ​ក្រុង​បាត់ដំបង​មិន​ឲ្យ​លក់ដូ​រតាម​មាត់​ស្ទឹង​ពេល​អុំទូក​

​ខេត្ត​បាត់ដំបង ៖​នៅ​រសៀល​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​សាលាខេត្ត ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ក្រុម​អាជីវករ​ប្រមាណ​ជិត ១០០​នាក់​ដែល​ធ្លាប់​លក់ដូរ​តាម​មាត់ស្ទឺ​ង​បាន​ធ្វើ​ការតវ៉ា ពេល​ដែល​អាជ្ញាធរ​ខេត្ត​ហាម​មិន​អោយ​លក់ដូរ នៅ​ដងស្ទឹង​សង្កែ​ក្នុង​ពិធី​បុណ្យ​អុំទូក​ខាងមុខ​ដូច​ឆ្នាំ​មុនៗ ។

​ក្រុមអាជីវករ​បាន​លើកឡើង​ថា ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិធី​បុណ្យ​អុំទូក នៅ​ស្ទឹង​សង្កែ​នៃ​ខេត្ត​បាត់ដំបង ខាង​អាជ្ញាធរ​ក្រុង​បាត់ដំបង តែងតែ​ផ្តល់​ទីកន្លែង​អោយ​ពួកគាត់​ដាក់​លក់ដូរ​នៅ​តាម​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច លុះ​នៅ​ឆ្នាំ​២០១៨​នេះ ឱកាស​ថ្ងៃ​បុណ្យ​អុំទូក​ជិត​ចូលមក​ដល់ ពួកគាត់​ក៏​បាន​នាំគ្នា​ទិញ​សម្ភារៈ ចំណីអាហារ​ត្រៀម​យកមក​រៀបចំ​ដាក់​លក់​ដូច​រាល់​ឆ្នាំ បែរជា​ត្រូវបាន​អាជ្ញាធរ​ចុះ​ហាមឃាត់​មិន​អោយ​លក់​ទៅវិញ ។​

​គាត​ថា​៖ បើសិនជា​អាជ្ញាធរ​មិន​អោយ​ពួក​គាត់​លក់ ម្តេច​ក៏​មិន​ជូនដំណឹង​ដល់​ពួកគាត់​មុន និង​វាស់​កន្លែង​យក​លុយ​ពី​ពួកគាត់​ធ្វើ​អ្វី លុះដល់​ពេល​គាត់​ទិញ​សម្ភារៈ​ចំណីអាហារ​ត្រៀម​យកមក​ដាក់​តាំង​លក់ បែរ​ជា​ដេញ​មិន​អោយ​ពួក​គាត់​លក់​ទៅវិញ តើ​សម្ភារៈ​និង​ចំណីអាហារ ដែល​ទិញ​មក​ហើយ​យក​ទៅ​ណា ? ដែល​ម្នាក់​សុទ្ធសឹងតែ​ខ្ចីបុល​លុយ​គេ​យកមក​ទិញ ។​

​ក្នុងឱកាស​នោះ​ដែរ​គេ​ឃើញ​មាន មាន​វត្តមាន លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង ចូលរួម​មក​ដោះស្រាយ​ដោយ​បង្វែរ អោយ​ក្រុមអាជីវករ ដែល​ធ្លាប់​ដាក់តាំង​លក់​នៅ​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច​ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិធី​បុណ្យ​អុំទូក មក​ដាក់​តាំង​លក់​នៅ​ចំណុច​ខាងលិច និង​ជុំវិញ​សួន​នាគ​បាញ់​ទឹក​វិញ ដើម្បី​ទុក​ទីតាំង​ផ្លូវ​លេខ ១ និង​សួនច្បា​រមាត់​ស្ទឹង​ខាងលិច ចាប់ពី​ចំណុច​គល់​ស្ពាន​សម្តេច​ក្រ​ឡា​ហោម ស ខេង រហូត​ដល់​គល់​ស្ពាន​ថ្ម ថ្មី ហៅ​ស្ពាន​សោ​ហឺ អោយ​មាន​ទីធ្លា​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ដើរ​ទស្សនា​កម្សាន្ត​លេង​នៅ​ថ្ងៃ​ពិធី​បុណ្យ​អុំទូក ដែល​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២៣-២៤ ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ ។

​ទោះជា​យ៉ាងណា​ក​ដល់​ព្រឹក​ថ្ងៃ​ទី ២១ តុលា​នេះ នៅ​មិនទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​ទេ ដោយសារ​ភាគី​ខាង​ក្រុមអាជីវករ​មិន​ទទួលយក​ទីកន្លែង ដែល​ខាង​អាជ្ញាធរ​ក្រុង​ចុះ​រៀបចំ​អោយ​នោះ​ទេ ព្រោះ​ទីតាំង​ដែល​អាជ្ញាធរ​ក្រុង​រៀបចំ​អោយ មិន​មាន​មនុស្ស​ដើរ​ឆ្លងកាត់​នោះទេ តើ​លក់​អោយ​នរណា ៕

 

Filed in: ព័ត៌មានជាតិ