សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់បាន​ហើយ​ឃាតក​សម្លាប់​កុមារី​នៅ​ខេត្ត​កំពង់ឆ្នាំង​មិនមែន​ឪពុកមារ​ជនរងគ្រោះ​!

​ចាប់បាន​ហើយ​ឃាតក​សម្លាប់​កុមារី​នៅ​ខេត្ត​កំពង់ឆ្នាំង​មិនមែន​ឪពុកមារ​ជនរងគ្រោះ​!

កំពង់ឆ្នាំង ៖ ចាប់បាន​ហើយ​ឃាតករ​ដែល​សម្លាប់​ក្មេងស្រី​ទាំង​ពីរ​នាក់​បងប្អូន ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​នា​រសៀល​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ ។​លោក​ឧត្តមសេនីយ៍ទោឡុ​ចវ​ណ្ណា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​កាសែត​ដឹង​ថា​ជនដៃដល់​មានឈ្មោះ ឆុំ ព​យ គឺជា​អ្នករស់នៅ​ជិតខាង​ក្មេងស្រី​រងគ្រោះ ។

​ជនសង្ស័យ​នោះ​បាន​សារភាពថា នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​ឡើង​ទៅ​រំលោភ​ក្មេង​ស្រី​ជា​បង តែ​ខណៈនោះ​ក្មេង​ស្រី​ជា​ប្អូន​បានឃើញ និង​ស្រែក ។​ដោយសារ​ខ្លាច​ធ្វើឲ្យ​បែកការណ៍ ជនសង្ស័យ​បាន​យក​ខ្នើយ សង្កត់​ដង្ហើម​បណ្តាលឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​តែម្ដង ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​នៅ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ឪពុកមា និង​ម្ដាយមីង​របស់​ជនរងគ្រោះ​ទៅ​សាកសួរ ប៉ុន្តែ​ចុងក្រោយ​ទើប​រកឃើញ​ថា អ្នក​ទាំង​ពីរ​ពុំ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ឡើយ ។​

​ករណី​ឃាតក​កម្ម​ទៅ​លើ​ក្មេងស្រី​ពីរ​នាក់​បងប្អូន​ខាង​លើ​នេះ​បាន​កើតឡើង​កើតឡើង​នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​មានឈ្មោះ ទី​១ អ៊ុល លក្ខ​ណា អាយុ​១៤​ឆ្នាំ និង​ទី​២ ឈ្មោះ អ៊ុល ធីតា អាយុ​៧​ឆ្នាំ ចំណែក​ឪពុក​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ និង​ម្ដាយ​ធ្វើការ​ជា​កម្មករ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ ។​

​តាម​ការ​ធ្វើ​កោសល្យវិច្ច័យ​សព​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែតុលា អាជ្ញាធរ បានអោយដឹងថា កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ​១៤​ឆ្នាំ ត្រូវបាន​ឃាតក​វាយបំបាក់​ឆ្អឹងជំនី​ខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំង​៤ កាច់​បំបាក់ ដើម្បី​យក​សព​ញាត់​បញ្ចូល​ក្នុង​ហិប​ដាក់​ខោអាវ​។ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ​៧​ឆ្នាំ ក៏​ត្រូវបាន​ឃាតក​កាច់​បំបាក់​ក​សម្លាប់​ចោល ហើយ​ញាត់​ចូល​ក្នុង​ហិប​ទាំង​២​នាក់​បងប្អូន​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ