សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ចេញ​ដីកា​ហាម​មិន​ឲ្យ​លោក កឹម សុខា ចេញ​ទៅ​ក្រៅប្រទេស​

​តុលាការ​ចេញ​ដីកា​ហាម​មិន​ឲ្យ​លោក កឹម សុខា ចេញ​ទៅ​ក្រៅប្រទេស​

រាជធានី​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​យក​ដីកា​ថ្មី​មួយទៀត ទៅ​បិទ​នៅ​ជញ្ជាំង​ផ្ទះ លោក កឹម សុខា ដោយ​ហាម​មិន​ឲ្យ​លោក​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​នោះឡើយ​។

​យោង​តាម​ដីកា បានបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្នុង​ការ ពិនិត្យ​ពី​បទ «​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ តាម​មាត្រា ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ ជា​បទល្មើស ដែល​ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​។ ក្នុង​ដីកា បាន​បញ្ជាក់ទៀតថា លោក កឹម សុខា ត្រូវ​គោរព​នូវ​កាតព្វកិច្ច ដោយ​មិន​ត្រូវ​ចាកចេញ ក្រៅ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះឡើយ​។ ប្រសិន​បើ​លោក កឹម សុខា គេចវេស​ដោយ​ចេតនា ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន តាម​មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​

​លោក​ចៅក្រម​ស៊ើបសួរ ថា​ន់ ឡេង បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​អនុវត្ត ឲ្យបាន​សម្រេច​តាម​ខ្លឹមសារ នៃ​ដីកា​សម្រេច នឹង​ត្រូវ​រាយការណ៍ ជូន​ចៅក្រម​ស៊ើបសួរ ក្នុងករណី​ជន​ត្រូវ​ចោទ លោក កឹម សុខា មិន​គោរព​តាម​ដី​ការសម្រេច ៕

 

fn-2016-07-14-11-00-01-1-500x282 fn-2016-07-14-11-00-01-2-346x500

Filed in: ព័ត៌មានជាតិ