សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​ក្រុង​ចុះ​ជំរុញ​ការរៀប​ចំព្រ​ពន្ធ័​លូ​នៅមុខ​ព្រលានយន្តហោះ​

អភិបាល​ក្រុង​ចុះ​ជំរុញ​ការរៀប​ចំព្រ​ពន្ធ័​លូ​នៅមុខ​ព្រលានយន្តហោះ​

​ភ្នំពេញ ៖ លោក​ឃួង​ស្រេង​អភិបាលក្រុងបាន​ដឹកនាំ​មន្ដ្រី​ចុះ​ពិនិត្យ ជាក់ស្ដែង ការងារ​ដាក់លូ នៅតាម​បណ្ដោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី ខណ្ឌ​ពោធិ៏​សែនជ័យ និង​នៅ​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​សៅរ៏​១១​កើត ខែ​អស្សុជ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ និង​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០១៨ ។

​នៅ​ឱកាស​ចុះ​ពិនិត្យ​នោះ ពាក់ព័ន្ធ នឹង​កិច្ច​ការងារ ប្រព័ន្ធ​លូ នៅតាម​បណ្តា​យ​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី ចាប់​ពី​ផ្លូវ​២០១១ ដល់​ដង​ន័ង្គល និង​ប្រឡាយ​ទួល​សំពៅ​ស្ថិត​ក្នុង​ត​បន់​ភូមិសាស្ត្រ ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ នោះ លោក​ក៏​បាន​បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ នៅ​មន្ទីរ​សាធារណការ​ក្រុង ត្រូវ​គិត​ឲ្យ​ហើយ រឿង​សាងសង់​ស្ថានីយ៏​មួយកន្លែង​ទៀត គឺ​នៅ​ប្រឡាយ​ទួល​សំពៅ​ដែល​មាន​កម្លាំង​បូ​ប​បាន​១២​ម៉ែត្រគុប​ក្នុង​១​ម៉ោង​ផង​ដែរ​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខ ។​

​ដោយសារ ប្រឡាយ​ទួល​សំពៅ​មាន​តូ​នាទី​យ៉ាង​សំខាន់​ក្នុង​ការរំដោះ​ទឹក​ចេញ​ពី ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ចោមចៅ​ទី​១ ទី​២ ទី​៣ ខណ្ឌ​ពោធិ៏​សែនជ័យ និង​តំបន់​មួយចំនួនទៀត នៅក្នុង​ខណ្ឌ​សែន សុខ ដូច​ជា​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លា​ង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​ជាដើម​។​លោក​បន្ដថា​៖ តែ​ជា​ទិសដៅ​ចំពោះមុខ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ត្រូវ​បន្ដ​ពន្លឿន​ការងារ ដាក់លូ​ទំហំ​មួយ​ម៉ែត្រ​កន្លះ ២​ខ្សែ​នៅ​ប្រឡាយ​ទួល​សំពៅ ក្នុង​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង រួម និង​ការកែសម្រួល​ត​ភ្ជាប់​លូ​ប្រឡាយ​នៅ​តំបន់​នេះ អោយ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

 

Filed in: ព័ត៌មានជាតិ