សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មនុស្ស​៥​នាក់​ស្លាប់​ទៀតហើយ​ព្រោះ​ពុល​ស្រាស​នៅ​ក្រចេះ​!

​មនុស្ស​៥​នាក់​ស្លាប់​ទៀតហើយ​ព្រោះ​ពុល​ស្រាស​នៅ​ក្រចេះ​!

ខេត្ត​ក្រចេះ ៖ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ គិត​ត្រឹម​វេលា​ម៉ោង ៦​យប់ ថ្ងៃទី​២០ ខែ​តុលា​នេះ មាន​មនុស្ស​ស្លាប់​កើនឡើង​ដល់ ៥​នាក់​ហើយ ក្នុងចំណោម​អ្នកពុល​ដែល​ត្រូវបាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​សរុប​៧៨​នាក់ ។

​ករណី​ពុល​ស្រា ស​នេះ លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ក្រចេះ បាន​ប្រាប់ឲ្យដឹង​ថា ក្នុងចំណោម​អ្នកពុល​ទាំងនោះ គិត​ត្រឹម​ថ្ងៃនេះ មាន​៤២​នាក់ បាន​ធូរស្រាល ហើយ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ ។ ដោយឡែក​សំណាក​ស្រា ស ដែល​មន្ត្រី​ជំនាញ​យកមក​ពិសោធន៍​ត្រូវបាន លោក ឈ្នាង សុ​វុត្ថា អះអាងថា មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅ​ឡើយ​ទេ ។​

​សូម​រំលឹក​ថា ករណី​ពុល​ស្រា ស នេះ​បាន​ផ្ទុះឡើង នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ល្ងាច​ថ្ងៃទី ១៨ តុលា ២០១៨ នេះ​ក្រោយពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​បញ្ចប់​ការដក​ស្ទូង​ហើយ បាននាំគ្នា​ទទួលទាន​ស្រា ស ដែល​ផលិត​នៅក្នុង​ភូមិ​របស់​គាត់ ដែល​បណ្តាលឱ្យមាន​អ្នកពុល​ស្លាប់​ភ្លាមៗ ៣ នាក់​នា​ថ្ងៃ​ដំបូង ។​សមត្តកិច្ច​បាន​ឃាត់ខ្លួន​មាន​សិប្បកម្ម​ផលិត​ស្រា​ខាងលើ​និង​ដកហូត​ស្រា​និង​មេ​ផលិត​ស្រា​មួយចំនួន​បញ្ចូនទៅ​តុលាការ​។​

​គួរ​បញ្ជាក់ដែរថា ករណី​ពុល​ស្រា ស ក្នុងស្រុក​សំបូរ​ខេត្តក្រចេះ​នេះ​កើតមាន​ជា​ញឹកញាប់ ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងឆ្នាំនេះ ក្នុងស្រុក​សំបូរ មិនមែន​ជា​លើក​ទី ១​ទេ ប៉ុន្តែ មន្ទីរ​ពាក់ព័ន្ធ​ហាក់បីដូចជា មិន​មាន​ចំណាត់កា​រណ៍​អ្វី​សោះ ទៅ​លើ​ទីតាំង បិទ ឬ​ផលិត​ស្រា ស ក្នុង​ខេត្ត​នេះ​សោះ​មិនដឹង​ថា​មកពី​ហេតុ​អី​? ៕

 

Filed in: សន្តិសុខសង្គម