សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រះគ្រូ​ចៅអធិការ វត្ត​ប្រាសាទ​ត្រាំ​នាគ សាសន​វរោ ស រ៉ា មាន​សង្ឃដិការ​អំពី​ការរីកចម្រើន​និង​សោ​ភ័ណ្ឌ​ភាព​ក្នុង​វត្ត​

ព្រះគ្រូ​ចៅអធិការ វត្ត​ប្រាសាទ​ត្រាំ​នាគ សាសន​វរោ ស រ៉ា មាន​សង្ឃដិការ​អំពី​ការរីកចម្រើន​និង​សោ​ភ័ណ្ឌ​ភាព​ក្នុង​វត្ត​

​សៀមរាប ៖ មនុស្ស​ល្អ​រកបាន​ដោយ​កម្រ បើ​ធ្វើ​ល្អ​ដោយ​កាយវាចារ​ចិត្ត គេ​អោយឈ្មោះ​ថា​មនុស្ស​ទេវតា​។ ជាក់ស្ដែង​ព្រះអង្គ ស​រ៉ា បាន​លះបង់​នូវ​ជា​គ្រហស្ថ​ដែល​ជាប់ជំពាក់​និង​កាមតណ្ហា ចូល​មក​បួស​ជា​សង្ឃ​ទ្រទ្រង់​សាសនាព្រះពុទ្ធ ខំ​ប្រតិបត្តិ​តាម​ព្រះ​ធ​ម៍​ព្រះ​វិន័យ មាន​ចំណេះដឹង​ខ្ពស់ ដឹកនាំ​ក្នុង​វត្ត​ត្រាំ​នា​គ​បាន​រីកចម្រើន​ទាំង​ពុទ្ធចក្រ​និង​អ​ណា​ចក្រ​។

​អ្នកប្រាជ្ញ​ពោលថា រស់​ដោយ​កិត្តិយស ស្លាប់​ដោយ​កិត្តិយស ប្រសើរ​ជាងរ​ស់​ដោយ​គ្នាន​ន័យ ។ រស់​ដោយ​កិត្តិយស គឺជា​ការ​រស់​ដោយ​មាន​អ្វី​គ្រប់យ៉ាង​ដែល​ខ្លួន​ត្រូវការ និង​ចង់បាន​ទាំង​ផ្នៃក​ចិត្តគំនិត ប្រាជ្ញា​ស្មារតី ដួងព្រលឹង ដួងវិញាណ និង​ទ្រព្យសម្បត្តិ ។​សា​ធូកជន​ទាំងឡាយ​មើល​ឃើញ​ក្នុង​វីតិ​អូរ ប្រា​ង​ប្រាសាទ ជីក​ស្រះ​អម​សងខាង​ប្រាសាទ សាង​សង្ឃ​អស់​ប្រាក់​រាប់មឺន​ដុល្លារ​អាមេរិក ព្រះវិហ៊ារ កុដិ​ព្រះសង្ឃ​គង់នៅ សាលា​ទេស ផ្លូវ​ចូល​ក្នុង​វត្ត ក្នុង​វត្ត​ក្រាល​ថ្ម​ម៉ត់ សួនច្បារ អ្នក​ថែ​សួន​ពីរ​នាក់ ដើមឈើ​ម្លប់​ត្រ​ឈៃ ពិសេស​គួរអោយ​កោតសរសើរ ។​

​ព្រះគ្រូ​ចៅអធិការ វត្ត​ប្រាសាទ​ត្រាំ​នាគ ព្រះអង្គ​គ្រប់គ្រង​ព្រះ​ស​ង្គ ៥៧​អង្គ​បណ្ដុះបណ្ដាល​អោយ​ព្រះសង្ឃ​រៀន​ទាំងបី​ថ្នាក់ គឺ​ទី​១ ទី​២ និង​ទី​៣ រៀន​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​។ ព្រះសង្ឃ​ទាំងអស់​ខំ​តែ​រៀន មិន​អោយ​អង្គណា​ចេញ​បិន្ដបាត​ឡើយ ។​

​ព្រះអង្គ ស​រ៉ា សម្ដែង​ព្រះ​ធ​ម៍​ទេសនា​ប្រោះ​សត្វលោក​អោយ​យល់ដឹង​ពី​បុណ្យ​បាប អាក្រក់​ល្អ​បាន​បច្ច័យ​មក​ចិញ្ចឹម​ព្រះសង្ឃ​កូន​អ្នកស្រុក​វី​ញ សំ​ដូច​ពាក្យ​ថា​បួស​ត្រូវ​រៀន បើ​បួស​មិន​រៀន​បួស​ធ្វើ​អ្វី​ឆាន់​តែ​បាយ​អស់​អង្ករ​អ្នកស្រុក ។ នេះ​សរ​អោយឃើញ​ថា​ព្រះអង្គ​មាន​ទេពកោសល្យ មានការ​ទំនាក់ទំនង​ល្អ​ផ្សាភ្ជាប់​គ្រប់​វណ្ណះ ។​

​មាន​សេចក្ដី​ស្មោះត្រង់​និង​សុចរិត​បានជា​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មន្ត្រីរាជការ​លះបង់​ទ្រព្យ​សម្បត្តិ យក​ទាន​មក​ផ្ញើ​និង​ព្រ​សង្ឃ​ដែល​ជា​ស្រែបុណ្យ​ដែល​មាន​ជីរ​ជាតិ ដាក់​ទៅ​ដុះ​ឡើង​ដូច​បងប្អូន​ឃើញស្រាប់ សមិទ្ធិផល​សោភ័ណ្ឌភាព​បរិស្ថាន គួរ​ជាទី​គយ​គុណ​ដើរ​កម្សាន្ដ​សប្បាយរីករាយ ដែល​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លា​អាមេរិក ជា​បច្ច័យ ៕

 

Filed in: ព័ត៌មានជាតិ