សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម កែវ រ៉េមី​៖ សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​

​ឯកឧត្តម កែវ រ៉េមី​៖ សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​

​ក្រចេះ​៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍ថា សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​។ ប្រទេស​មួយ​មាន​ការអភិវឌ្ឍន៍​ទៅ​បាន​លុះត្រាតែ​ប្រទេស​នោះ​មាន​សុខសន្តិភាព ហើយ​ដើម្បី​អោយ​សន្តិភាព​នេះ​នៅ​ស្ថិតស្ថេរ​យូរអង្វែង​ទៅបាន ក្នុងនាម​យើង​ជា​ពលរដ្ឋ​ត្រូវគោរព​ច្បាប់​ទាំងអស់​គ្នា​។

​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សិទ្ធមនុស្ស​បាន​មានប្រសាសន៍​លើកឡើង​បែបនេះ នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​មក​ធ្វើ​បាឋ​កថា នៅ​ខេត្ត​ក្រចេះ ដោយ​មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម ធុន គ្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្ត ព្រម​ទាំង​សិស្ស និស្សិត និង​អាជ្ញាធរ​ពាក់​ពន្ធ័ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។

​ឯកឧត្តម កែវ រ៉េមី បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់​ទៀត​ថា ការ​គោ​ព​ច្បាប់ តម្រូវអោយ​យើងទាំងអស់គ្នា​យល់ដឹង​អំពី​សិទ្ធិមនុស្ស ដែល​ជា​ទង្វើ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ក្នុង​លក្ខខ័ណ្ឌ​ចាំបាច់ សម្រាប់​ការរស់នៅ​ក្នុង​ភាព​ជា​មនុស្ស​មាន​ក្រមសីលធម៌ និង វិន័យ​។ ចំពោះ​ការប្រើប្រាស់​សិទ្ធិសេរីភាព​ត្រូវ​ប្រព្រឹត្តទៅ​តាម​លក្ខខ័ណ្ឌ​កំណត់​នៃ​ច្បាប់ ដែល​មិន​ធ្វើអោយប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​អ្នក​ដ៏​ទៃ ។

​សូមបញ្ជាក់​ថា គម្រោង​កម្មវិធី​បាឋកថា​នេះ​រៀបចំ​ឡើង​ដោយ​គណកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ក្រចេះ ដោយ​មាន​ការចូលរួម ពី​សំណាក់​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្អូនៗ​យុវជន សរុប​ប្រមាណ​ជាង​៣០០​នាក់​។​

​គោលបំណង​នៃ​កម្មវិធី​បាឋកថា​នេះ គឺ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​យុវជន​យល់ដឹង​កាន់តែច្បាស់​អំពី​សន្តិភាព ដើម្បី​ថែរក្សា​សន្តិភាព ព្រមទាំង​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​៕
​ដោយ កិះ​ខន​

 

Filed in: ព័ត៌មានជាតិ