សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​សន​នី​ប្រធាន​ផ្សារ​ក្រោម​ចង់​មាន​ឆាប់​ពេក​បើកដៃ​អោយ​គេ​លក់​លើ​ផ្លូវ​សាធារណៈ​

លោក​សន​នី​ប្រធាន​ផ្សារ​ក្រោម​ចង់​មាន​ឆាប់​ពេក​បើកដៃ​អោយ​គេ​លក់​លើ​ផ្លូវ​សាធារណៈ​

ក្រុង​សៀមរាប ៖ អ្នក​លក់​លើ​ចិញ្ចើម​ផ្លូវ​ជា​កំហុស​អ្នកណា​? បើ​មិន​ប្រធាន​ផ្សារ​ឫ​អ្នកគ្រប់គ្រង​ផ្សារ​បើកដៃ​អោយ​អ្នកលក់ដូរ​ក៍​មិន​ហ៊ាន​ដែរ​។ ជាក់ស្ដែង​នៅ​ផ្សារ​ក្រោម​ឋិត​នៅក្នុង​ភូមិវិហ៊ា​រចិន​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ផ្លូវ​ដែល សម្រាប់​ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ធ្វើដំណើរ​ឆ្លងកាត់​ត្រូវបាន​លោក​សន នី​អនុញាតអោយ​អ្នក​លក់​លើ​ផ្លូវ​ដើម្បី​ប្រ​ម៉ូ​ល​យកប្រាក់​ដាក់​ហោប៉ៅ​ធ្វើ​ព្រងើយ​។

ប្រជាពលរដ្ឋ​និយាយថា​៖​ពួកគាត់​បើកឡាន​ជិះ​ម៉ូតូ​ឆ្លងកាត់​លំបាក​ណាស់ ។
​ម្យ៉ាងទៀត​បើ​មាន​ភ្លើង​ឆេះ​ផ្ទះ​ដោយ​ចៃដន្យ​ឡាន​ពន្លត់​អគ្គៅភ័យ​បើក​ចូលព​ន្ល​ត់​មិន​រហ័ស ទេ​ដូច្នេះ​សុំ​អ្នកកាសែត​ចុះផ្សាយ​ផង​។​

​លោក ហ៊ា ហាវ​ចៅសង្កាត់​ស្វាយដង្គំ​អោយដឹងថា​៖ លោក​ទទួលស្គាល់ថា​ការលក់ដូរ​លើផ្លូវ​ពិត​ជា​ផ្លូវ​ចង្អៀត​ម៉ែន​តែ​លោក​បាន​សន្យា​ថា​នៅ​ថ្ងៃទី​១៩​ខែតុលា លោក​និង​សហការ​ជាមួយ​លោក​សន នី​ដើម្បី​សម្រួល​ផ្លូវ​នេះ​អោយ​ទូលាយ​វិញ​ដូចដើម ?​។​

​សូមបញ្ជាក់​ថា ៖ អាណាចក្រ​ក្រុង​សៀមរាប​ក្រោម​ការដឹកនាំ របស់ លោក​សូរ​ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប និង​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឩត្ដម​បណ្ឌិត ឃឹម​ប៊ុន សុង លោក​ខិតខំ​កែលំអរ​សោភ័ណ្ឌភាព​បរិស្ថាន​សណ្ដាប់ធ្នាប់​សា​ធារណៈ​ដើម្បី​អោយ​សក្ក័​សំជាទី​ក្រុង​ស្អាត​តែបើ​ចៅសង្កាត់​និង​មេ​ផ្សារ​មិន​គិតគូ​តើ​វា​ទៅរួច​ទេ​?​។​

​ចំណែក​ពលរដ្ឋ​ចាំបាច់​ត្រូវតែ​ចូលរួម​ខកខាន​មិន​បាន​ឡើយ ដូចជា​អ្នក​លក់​លើ​ផ្លូវ​ដឹង​ហើយ​ឮ​ហើយ​ថា​ដាក់លក់​បែបនេះ​គេ​ធ្វើ​ចរាចរណ៍​ចេញចូល​ចង្អៀត ។ ករណី​យក​ផ្លូវ​សាធារណៈ​ធ្វើ​ទីផ្សារ​នេះ​នៅ​ថ្ងៃ​ទី​១៧​មាតុភូមិ​មិនទាន់​សុំ​ការបកស្រាយ​ពី​លោក​សន នី​បាន​ទេ ៕​

 

Filed in: ព័ត៌មានជាតិ