សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ស៊ុន​ចាន់ថុល​សន្យា​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៤៨ ដែល​ខូច​ដោយ​ជំនន់​ទឹកភ្លៀង​ឲ្យ​ហើយ​ទាន់​បុណ្យ​សមុទ្រ​

​លោក​ស៊ុន​ចាន់ថុល​សន្យា​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៤៨ ដែល​ខូច​ដោយ​ជំនន់​ទឹកភ្លៀង​ឲ្យ​ហើយ​ទាន់​បុណ្យ​សមុទ្រ​

​ខេត្ត​កោះកុង​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​សន្យា​ជួសជុល​ផ្លូវ​ជាតិ​លេខ​៤៨​ដែល​ខូច​ជាង​៦០​គីឡូ​ម៉ែត​ឲ្យ​ហើយ​ទាន​បុណ្យ​សមុទ្ទ​។

​ប្រសាសន៍​លោក​ស៊ុនចាន់ថុល​ធ្វើឡើង​ពេល​លោក បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​ក្រុមការងារ​ជួសជុល​ផ្លូវ​មក​ពី​ខាង​ក្រសួង និង​កងវិស្វកម្ម ចុះ​ពិនិត្យ និង​ចាប់ផ្តើម​ជួសជុល​ផ្លូវ​ជាតិ​លេខ​៤៨ ឡើងវិញ​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​កោះកុង​បានឲ្យដឹងថា ការស្ថាបនា​ផ្លូវ​ខាងលើនេះ គ្រោង​បញ្ចប់​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨ ពោល​គឺ ស្ថាបនា​ឲ្យ​ហើយ នៅមុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់ ។​

​លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវ​ដែល​ខូចខាត​នេះ មាន​ប្រវែង​រហូតដល់​ទៅ ៦០​គីឡូម៉ែត្រ ចែកចេញ​ជា ៩១​កន្លែង​។​

​ទោះជា​បែប​នេះ​ក្តី ពេលនេះ ក្រសួង​បាន​ដាក់​គ្រឿងចក្រ ដើម្បី​ជួសជុល រហូតដល់​ជាង ១០០​គ្រឿង ទាំង​ខាង​ក្រុម​មន្ត្រី​ជំនាញ​សាងសង់ របស់​ក្រសួង និង​ខាង​ក្រុម​កងវិស្វកម្ម ប្រយោជន៍​ដើម្បី​ពន្លឿន​ឲ្យ​ការងារ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចេញ ឬ​ចូល​នា​ខេត្តកោះកុង ឲ្យ​រួចរាល់​ឲ្យ​បាន​មុន​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៨​នេះ​។​

​លោក ស៊ុន ចាន់ថុល​ឲ្យដឹងថា​៖ ការជួសជុល​ផ្លូវ​ខាងលើនេះ បាន​ប្រើ​ថវិកា របស់​រាជរដ្ឋាភិបាល​ទាំងស្រុង គឺ​មិន​ប្រើប្រាស់​ថវិកា​កម្ចី មកពី​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​ទេ ៕

 

Filed in: ព័ត៌មានជាតិ