សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រុក​ចិត្ត​បុរី​ខេត្តក្រចេះ​មាន​ល្បែង​ជល​មាន់​និង​អាប៉ោង​ចល័ត​!

​ស្រុក​ចិត្ត​បុរី​ខេត្តក្រចេះ​មាន​ល្បែង​ជល​មាន់​និង​អាប៉ោង​ចល័ត​!

ក្រចេះ ៖ សេខ​ក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ ឲ្យដឹងថា​:​នៅក្នុង​ភូមិ​ទួល​ចំបក់​ក្នុង​ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ បច្ចុប្បន្ន​នេះ​មាន​បើក​បន​ល្បែង​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង​នៅក្នុង​ភូមិ​ឃុំ​របស់​គាត់​ដែល​ធ្វើឲ្យ​គាត់​ព្រួយបារម្ភ​ពី​អសន្តិសុ​ខ ។

​ប្រជា​ពលរដ្ធ​បានឲ្យដឹង​ទៀត​ថា​:​ការបើក​ទីតាំង​សង្វៀន​បញ្ជល់មាន់​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ខាង​មេបន​គេ​អះអាង​ប្រាប់​ពួក​គាត់​ថា​មាន​គេ​រត់​ការជួប​ជាមួយ​អាជ្ញាធរ និង សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ពាក់​ព​ន្ឋ័​អស់ហើយ តាំង​ពីក្រោម​ដល់​លើ​។​ប្រហែលចឹង​បានជា​គេ​ឃើញ​អ្នកលេង​គ្មាន​ការភ័យខ្លាច​សោះ​ព្រោះ​ក្នុង​នោះ​ក៏​មាន​មន្ត្រីរាជការ​នឹង​ប៉ូលីស​ចូលរួម​លេង​ផងដែរ​។​

​ពី​មន្ដ្រី​តូ​មូលដ្ឋាន​ច​តាច​បាន​ប្រាប់ថា​: សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង មួយ​នេះ​គេ​ចល័ត​ប្ដូរ​ទីតាំង​គ្រប់កន្លែង​ក្នុងស្រុក​ចិត្រ​បុរី​ជាពិសេស​ក្នុង​ឃុំ​កន្ទួត​ឃុំ​ថ្មី​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ តុលា ២០១៨ នេះ​សង្វៀន​មួយ​នេះ​ត្រូវបាន​និង​កំពុង​ដំណើរកា​រ​លេង​នៅ​ត្រង់​ចំណុច​បន្ផែមទៀតថាៈ ទួល​ចំបក់ ភូមិ​ចំបក់ ឃុំ ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​កា​បើក​សង្វៀន​បញ្ជល់មាន់​ចល័ត​ដ៍​ធំ​មួយ​នេះ ត្រូវបាន​គេ​ដឹងថា មាន​ភាគហ៊ុន បី​បួន​នាក់​ឯណោះ ក្នុងនោះ​ក៏​មាន​ថៅកែ​គ្រាក់ៗ​ចូលរួម​ផង​ដែរ គេ​ស្គាល់​ថា​មាន 1/​ឈ្មោះ​លោក ហឿន 2/ លោក ចេវ 3/​លោក ថៅកែ ផេង កន្ទួត និង​មាន​ខ្លះទៀត ជា​មន្ត្រី​សម្ថ​កិច្ច នៅ​ប្រចាំការ​នៅក្នុង​ឃុំ​កន្ទួត​នេះ​ទៀតផង ដែល​ពួកគាត់​មិន​បាន​រៀបរាប់​និង​ស្គាល់​ឈ្មោះ​អស់​។​

​ការបើក​លេង​នៅ​ទីតាំង​ខាងលើនេះ​ត្រូវបាន​គេ​ដឹងថា​មាន លោក​ថៅកែ ផេង បាន​អោយ​កូនចៅ​ទៅ​ជួប​រត់ការ​សមត្ថកិច្ច​ដែល​ពាក់​ពន្ធ័​អស់ហើយ ទើប​មិន​មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ។

​ជាក់ស្តែង សង្វៀន​បញ្ជល់មាន់​មួយ​នេះ​បាន បើក​លេង​តាំងពី​ព្រឹក​ទល់ ព្រលប់ ដែល​មាន​មាន់​ជាច្រើន​គូរ លាយ​លំ និង ការស្រែក​ហូរ​កញ្ជ្រៀវ​យ៉ាង​គក្រឹក​គ​ក្រែង នៅក្បែរ​ភូមិ ដែល​ជា​ទីប្រជុំជន​ផង មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន ប៉ះពាល់​នោះឡើយ បើទោះបីជា​មាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ចិត្រ​បុរី ចុះ​ទៅ​ដល់​ទីតាំង​ឃើញ ជាក់ស្តែង​ហើយ ក៍​មិន​ហ៊ាន​ធ្វើ​អី្វ​នោះដែរ នេះ​ដូច​ជា​ការលើកឡើង​របស់​អ្នកភូមិ​អញ្ចឹង ។​

​សូមបញ្ជាក់​ថា សង្វៀន​បញ្ជល់មាន់ ខាងលើ​មានកា​បើក​លែង​ជា​ប្រចាំ​ក៍​ប៉ុន្តែ មានការ​ចល័ត ប្តូរ​ទីតាំង​ផ្សេងៗ ទៅ​ក្បែរៗ​នោះ​ចុះ​ឡើងៗ តាម​វាលស្រែ​ក្រោម​ដើមឈើ​ធំ ហើយ​ពួកគាត់​ច្បាស់​នូវ​ទីតាំង ទាំងអស់ បើទោះបី ប្តូរ ឬ ចល័ត​ទៅ​ទីណា​ក៍ដោយ ហើយ​ភាគច្រើន​ពួក​គេ​លេង​បី​ថ្ងៃ​ឯណោះ​ក្នុង​មួយអាទិត្យ​។​

​ប្រជាពលរដ្ឋ​បាន​ធ្វើកា​រិះគន់​ចំៗ ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន និង សមត្ថកិច្ច​ពាក់​ព​ន្ឋ័ថា​ដើម្បី​លាភសក្ការៈ​ពួកគេ​បើ​កដៃ​អោយមាន​ល្បែងស៊ីសង​នេះ កើតឡើង​យ៉ាង​អណាធិបតេយ្យ នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ដោយ​មិន​គិត​ពី​សុខ​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​សមត្តកិច្ច​ស្រុក​ចិត្តបុរី​បាន​ទេ​តែ​សង្ឃឹម​ថា​ពត៍​មាន​នេះ​នឹង​ជួយ​ដោះស្រាយ​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​បាន​ខ្លះ​!៕

 

Filed in: ព័ត៌មានជាតិ