សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តម្រួត​ថៃ​ចាប់ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់ និង​ថ្នាំញៀន​ជាង​៦០០​គ្រាប់​

​តម្រួត​ថៃ​ចាប់ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់ និង​ថ្នាំញៀន​ជាង​៦០០​គ្រាប់​

​ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​រស់​នៅក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​តម្រួត​ថៃ ប្រើល្បិច​តាម​វិធី​ញោះ​ដាក់​អន្ទាក់​ដើម្បី​ឃាត់ខ្លួន​ខណៈ​ជនសង្ស័យ​ខាងលើ កំពុង​នាំ​យក​គ្រឿងញៀន ទៅ​លក់​អោយ​ជនជាតិ​ថៃ​តាម​ការសន្យា ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា​ឆ្នាំ​២០១៦​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​សាកសួរ​ទៅលើ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បន្ត​ដែល​បាន​ទិញ​ពី​ជនជាតិខ្មែរ រូប​នេះ​នា​ពេលកន្លងមក ។​

​បើ​យោង​តាម​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំដែន​បានបញ្ជាក់​ថា​នៅ​មុនពេល​ថៃ ចុះ​កិច្ចប្រតិបត្តិការ​នេះ​គឺ​កំលាំង​គេ​បាន​ឃាត់​មុខសញ្ញា​ចែកចាយ​ម្នាក់ រួចហើយ​មាន​ឈ្មោះ ស៊ុំ សាក់ ឬ សាក់ ឈិន​ហុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១៥ ឃុំ​ថា​ប់រាជ ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះកែវ​ព្រមទាំង​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ១០ គ្រាប់ ដោយ​បាន​នាំ​ខ្លួន​យកទៅ​ធ្វើការ​សាកសួ​រ​បន្ត ។​

​យោងតាម​ចំលើយ​សារភាព​គឺ​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ថៃ​រូបនេះ​បាន​សារភាព​ថា ថ្នាំញៀន​នេះ​គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ឆឺន​ឆុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​រស់នៅ​ភូមិ​៦ ឃុំ​ខូ​កឡាន ស្រុក​តា​ផា​យ៉ា ដោយ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​បាន​ចំនួន ១៩៣​គ្រាប់ ហើយក៏​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ថែមទៀត​ដើម្បី​តាម​រក​មេក្លោង​ធំ ។ នៅ​ទីបំផុត​ចំលើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​២​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គឺ រូបគេ​បាន​ទិញ​ពី​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​តែងតែ​ទំនាក់ទំនង​គ្នា​តាមរយៈ ទូរស័ព្ទ ដោយ​គេ​ជា​អ្នក​យក​ថ្នាំញៀន​យក​មក​អោយ​ដល់​ក្នុង​ទឹកដី​ថៃ​ផ្ទាល់​តែម្តង ។​

​នៅពេលនោះ​គឺ​សមត្ថកិច្ច​ថៃ​បាន​រៀបចំ​ផែនការ​ដើម្បី​ដាក់​អន្ទាក់​ចាប់ មេក្លោង​ចែកចាយ​គ្រឿងញៀន​ដែល​ជា​ជនជាតិ​ខ្មែរ​ក្នុង​គោលបំនង​បោសសំអាត​អោយដល់ ឫស​តែម្តង​ដោយ​អោយ​ឈ្មោះ ឆឺ​ន ឆុំ ជា​អ្នក​ទូរស័ព្ទ​ទាក់ទង​ទិញ​ជា​ធម្មតា​ដូច​គ្រាកន្លងមក​ប៉ុន្តែ​លើក​នេះ ក្រុម​តម្រួត​បានកំណត់​អោយ​ទិញ​ចំនួន​៦០០​គ្រាប់ ដោយ​ណាត់​ទីតាំង​ដោះដូរ​គឺ​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​តា​ផាយ៉ា​ប៉ុន្តែ នៅពេលនោះ​គឺ​ភាគី​ខ្មែរ​បាន​តម្រូវ​អោយ​ឈ្មោះ ឆុំ វេរ​លុយ​ទៅ​ជា​មុន​ចំនួន​៣​ម៉ឺន​បាត​ជាមុនសិន​នៅពេលនោះ​ហើយ​ដែល​ក្រុម​តម្រួត ថៃ​បាន​សម្រេចចិត្ត​វេរ​លុយ​ទៅអោយ​មុខសញ្ញា​ដែល​ជា​ជនជាតិ​ខ្មែរ​នូវ ទឹកប្រាក់​ចំនួន​៣​ម៉ឺន​បាត ។​

​លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា​នេះ​គេ​សង្គេត​ឃើញថា​មុខសញ្ញា​បាន​បង្ហាញខ្លួន​ដោយ​គេ​បាន​ជិះ ម៉ូតូ​ទៅកាន់​ទីតាំង​ដែល​បាន​កំណត់​ទើប​ក្រុម​តម្រួត​ថៃ​ធ្វើការ​ឃាត់ខ្លួន តែម្តង ដោយ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​៦០៦​គ្រាប់ ដែល​ជនសង្ស័យ​លាក់ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ ហើយ​ជន​នេះ​មានឈ្មោះ ចិន វុ​ធ​ចិន្តា​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​ត្រៀម​បញ្ជូន​ខ្លួន​ជនជាតិខ្មែរ រួម​ទាំង​វត្ថុតាង​ទៅកាន់​តុលាការ​ហើយ​ដើម្បី​ចាត់វិធានការ​តាមច្បាប់ ៕

 

 

IMG-20160714-WA0005 IMG-20160714-WA0006

Filed in: គ្រឿងញៀន