សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​គង់​ប៉ិប អាង​អំណាច​ជំទប់​ទី​១​សង្កាត់​ជ្រាវ គំរាម​ចាប់​អ្នកស្រុក​ដាក់គុក​គ្មាន​មូលហេតុ​

លោក​គង់​ប៉ិប អាង​អំណាច​ជំទប់​ទី​១​សង្កាត់​ជ្រាវ គំរាម​ចាប់​អ្នកស្រុក​ដាក់គុក​គ្មាន​មូលហេតុ​

សៀមរាប ៖ ចាស់​បូរាណ​ពោល​ថា​សម្ដីជាឯក​លេខ​ជា​ទោ​។ សម្ដី​និយាយ​ចេញ​ពី​មាត់​យើង​ហើយ​ទោះ​យក​ដំរី​១០​ឫ​២០​ទៅ​អូស​មកវិញ​ក៍​មិនបាន​ដែរ ។

​ជាក់ស្ដែង​លោក​ម៉ៅ​ស្នា​អាយុ​៤៨​រស់នៅ​ភូមិ​វាល​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​អោយដឹងថា ថ្ងៃទី​១៣​ខែ​១០ ព្រះអង្គ​សន សារិទ្ធ​ព្រះចៅអធិការ​វត្ត (​ព្រិ​ន ) ប្រើ​គាត់​អោយ​យក​បង្គោល​ទៅ​បោះ​ដើម្បី​មិនអោយ​ឡាន​បើក​ឆ្លង់កាត់ នាំ​ខូច​ផ្លូវ​។ ព្រះអង្គ​មាន​សង្ឃដីការ​ថា ទឹក​ឡើង​មក​ចង់​លេច​ផ្លូវ​និង​ភ្លៀង​មក​ផង បើ​ឡាន​បើកបរ​បណ្ដាលអោយ​ខូច​ផ្លូវ​ខ្ទេចខ្ទី​ដូច្នេះ​បិទផ្លូវ​៤​ឫ​១០​ថ្ងៃ​សិន​ចាំ​ព្រះអង្គ​ទិញ​ដី​គេ​មក​ចាក់​ធ្វើ​ផ្លូវ​សារជាថ្មី​ចាំ​អោយ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍ ។​

​តែ​អ្វី​ដែល​ហួសចិត្ត​នោះ លោក​គង់​ប៉ិប​ជំទប់ទី​១​សង្កាត់​ជ្រាវ បាន​តេ​មក​គំរាម​ថា​បើ​អាញ់​នៅ​សៀមរាប អាញ់​ចាប់​អាស្នាឯង​ដាក់គុក ។ ប្រមាថ​ម្ដង​ហើយ​ម្ដងទៀត ទោះបី​ខ្ញុំ​ស្នា​ប្រាប់​ថា​បង​ឯង​មានរឿង​អី​មក​ចាប់​ខ្ញុំ​ដាក់​គុក ? លោក​ប្រើ​ខ្ញុំ​មក​ទេ​បើ​ចង់​បន្ទោស តេ​ទៅ​ព្រះអង្គ​ទៅ ។ តែ​លោក​គង់​ប៉ិប​នៅតែ​ប្រើ​ពាក្យធ្ងន់​ដដែលៗ ។ ថ្ងៃទី​១៤ លោក​គង់​ប៉ិ​បបាន​ជួបជុំ​មេភូមិ និង​ប្រជា​ការពារ​ភូមិ​បាន​ប្រើ​ពាក្យសម្តី​គ្មាន​សីល​ធ​មិ​ថាពួក​អាអ​ស់ណឹង​បានតែ ចាប់​ដាក់គុក​ទាំងអស់​? ។​

​លោក​ម៉ៅ​ស្នា​បន្តថា​ដោយ​ផ្តល់​មតិ​ថា​លោក​គង់​ប៉ិប​ធ្វើ​អ្នកដឹកនាំ​គេ​រៀន​និយាយ​សារ​ឡើងវិញ និយាយ​អោយ​សម​រម​ជាមួយ​ប្រជាពលរដ្ឋ​ផង​។​

​សូម​បញ្ជាក់​ក្នុង​សង្កាត់​ជ្រាវ ព្រះចៅអធិការ​វត្ត​ព្រិន​កសាង​ផ្លូវ​ច្រើន​ខ្សែ​ដូច្នេះ​ព្រះអង្គ​យក​ព្រះទ័យ​មើលថែ​ផ្លូវ​កុំអោយ​ខូច​ច្រើនពេក វា​អស់​ប្រាក់​ច្រើន ។​

​ព្រះអង្គ សន សារិទ្ធ​អោយដឹងថា ញោម​ប៉ិប​ប្រមាថ​ញោម​ស្នាដូ​ច​មើលងាយ​ព្រះអង្គ​អញ្ចឹង​ដែរ​ព្រោះ​អី​ព្រះអង្គ​ប្រើ​ឲ្យ​ញោម​ស្នា​លោក​ទៅ​បិត​សិន​ចាំ​ផ្លូវ​ស្ងួត​អោយ​ឡាន​ដឹក​ដី​មក​ធ្វើ​សារជាថ្មី ដឹងអី​ញោម​ប៉ិប​បប្រើ​ពាក្យធំៗ​ម្លេះ ?​។​

​ករណិយ៍​ជែ​ប្រមាថ​ព្រជា​ពលរដ្ឋ​ដៀមដាក់​ដាក់​លោក​សង្ឃ​នេះ​លោក​គង់​ប៉ិ​ប ពេល​សួរ​តាម​ទូរស័ព្ទ​ថា​តើ​លោក​បាន​ប្រើ​ពាក្យ​ចាប់​ឈ្មោះ​ស្នា​វៃ​ខ្នោះ​យកទៅ​ដាក់​គុក​ដែរ​ឫ​ទេ​? ពេល​ឈ្មោះ​ស្នា​បិទផ្លូវ ?

​លោកប៉ិ​បប​ឆ្លើយថា ប្រជា​ពលរដ្ឋ​តេ​ប្ដឹង​លោក​រាប់រយ​នាក់​ខ្ញុំ​គង់​ប៉ិ​បបាន​ប្រើ​ពាក្យ​ថា​បើ​នៅ​សៀមរាប​ចាប់​ឈ្មោះ​ស្នា​ដាក់​គុក​ដោយសា​លោក​ក្ដៅ​ណាស់​មក​បិទ​ផ្លូវ​មិនអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ។

​លោក​ក្អោប​រ៉ន​ចៅសង្កាត់​ជ្រាវ អោយដឹងថា លោក​មិន​នៅ​បានជា​មាន​រឿង​បែបនេះ លោក​សោកស្ដាយ​ណាស់​!!

Filed in: ព័ត៌មានជាតិ