សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​ចៅហ្វាយខេត្ត​បី​មិន​ស្តាប់​រដ្ឋមន្ត្រី​មហាផ្ទៃ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

​បែកធ្លាយ​ចៅហ្វាយខេត្ត​បី​មិន​ស្តាប់​រដ្ឋមន្ត្រី​មហាផ្ទៃ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

ភ្នំពេញ​៖​ក្រសួង​មហាផ្ទៃ​កាលពី​ខែ​សីហា​បាន​ជូនដំណឹង​ឲ្យ​អភិបាលខេត្ត​រតនៈគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ឲ្យបាន​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព តែ​ហាក់ដូច​ដូច​គ្មាន​បាន​ការ​អី​ទាំងអស់​ព្រោះ​បទល្មើស​នៅ​តែ​កើត​មាន​បើ​យោងតាម​សេចក្តីរាយការណ៍​របស​កាសែត​។

​នេះ​បើ​យោងតាម​លិខិត របស់​ក្រសួង​មហាផ្ទៃ ចុះហត្ថលេខា​ដោយ លោក សក់​សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​៣១​ខែ​សីហា ឆ្នាំ​២០១៨ ដែល​ទើប​បែកធ្លាយ​ផ្លូវការ នៅ​ថ្ងៃ​ទី​១៤ ខែ តុលា​នេះ​មុន​តែ​ប៉ុន្មាន​ថ្ងៃ​នាយក​រដ្ឋមន្ត្រី​ត្រូវ​ចេញ​ទៅ​ប្រជុំ​ជាមួយ​សហគមន៍​អឺរ៉ុប​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​វិធានការ​នេះ​បាន​ធ្វើឡើង​ក្រោយ​ពី​ក្រសួងមហាផ្ទៃ បាន​ទទួល​លិខិត​ពី​ប្រតិភូ​សហភាព​អឺរ៉ុប អំពី​របាយការណ៍​ស្ដីពី “​បទល្មើស​ជា​ប្រព័ន្ធ​៖ ប្រទេស​វៀតណាម​បាន​បន្ត​នាំចូល​ឈើហុប​ខុសច្បាប់​ពី​កម្ពុជា​”​។ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះដែរ បន្ទាប់​ពី​ចាប់​ផ្កាយរណប លើ​អាកាស​រួចមក ឃើញថា ខេត្ត​មណ្ឌល​គី​រី​មាន សកម្មភាព​កាប់ បំផ្លាញ​ព្រៃឈើ​យ៉ាងច្រើន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​មណ្ឌលគីរី លោក ស្វាយ សំ​អ៊ាង ចុះ​ដោះស្រាយ និង​ការពារ​ចំពោះ​បញ្ហា ព្រៃឈើ ដើម្បី​កុំឲ្យ​មាន​ការកាប់ជាប​ន្ដ​បន្ទាប់​ទៀត ខណៈ​សម្ដេច​បាន​ព្រមាន​ជា​ពាក្យ​សម្ដី​ធ្ងន់ៗ​ថា បើ​ធ្វើ​រឿងនេះ មិន​បាន​ទេ គឺ​ពិតជា​មាន​រឿង​ធំ កើតឡើង​ជា​មិនខានឡើយ​។​តែ​អ្វី​ដែល​ហួសចិត្ត​នៅពេល​ចុះ​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​៣១​កញ្ញា​លោក​ស្វាយ​សំ​អ៊ាង​រក​មិនឃើញ​មាន​បទល្មើស​អ្វីមួយ​ឡើយ​?​ក្នុងពេល​ដែល​ច្រក​ដាក់​ដាំ​ណាំ​លៀ​ចេញ​ឈើ​ដូច​ព្យុះ​។​

​កាលពី​ថ្ងៃ​ទី​២៦​កញ្ញា​ក្នុង​ពេល​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​បោះឆ្នោត​ខេត្តបាត់ដំបង សម្ដេច ស ខេង ក៏​បាន​ជំរុញ​ឲ្យធ្វើ​វិសោនកម្ម​ច្បាប់ គ្រប់គ្រង​ព្រៃឈើ ដើម្បី​ការពារ ធនធានធម្មជាតិ​ព្រៃឈើ ដែល​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន ព្រោះ​ច្បាប់ការពារព្រៃឈើ ពុំ​បាន​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែនដី​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជន​ខិលខូច​មួយ ចំនួន​កាប់ ឈើ​ខុសច្បាប់ នាំចេញ​ជា​បន្តបន្ទាប់​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​

​សម្ដេច​អះអាង​ថា នៅ​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​នេះ សម្ដេច​នឹង​ជំរុញ​ការកែប្រែ​ច្បាប់​នេះ ជា​ចាំបាច់ ដើម្បី​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច រួម​គ្នា​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ​កម្ពុជា​។​

​កាលពី ឆ្នាំ​២០១៧ ទីភ្នាក់ងារ​ស៊ើបអង្កេត ផ្នែក​បរិស្ថាន​ដែល​មាន​មូលដ្ឋាន​នៅ ទីក្រុង​ឡុង​ដ៍ ចក្រ ភព​អង់គ្លេស បាន​ចេញ​របាយការណ៍ មួយ​មាន​ចំណងជើង​ថា “​ជនល្មើស​មុខ​ដដែល​៖​ជំនួញ​ឈើ​ខុស ច្បាប់​របស់​វៀតណាម​”​។ របាយការណ៍​នេះ​បានឲ្យដឹងថា ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧ ទំហំ​ឈើ ប្រមាណ​៣០​ម៉ឺន​មែត្រ​គូ​ប ត្រូវបាន​លួចលាក់​នាំចេញ និង​ធ្វើឲ្យ​ស្រប​ច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​វៀត ណា​ម​។ សកម្មភាព​កាប់​ឈើ ខុសច្បាប់ ក៏​កើតឡើង​ខ្លាំង​ផង​ដែរ នៅ​តំបន់​ការពារ​ក្នុង​ខេត្ត​រតនគិរី ដូចជា តំបន់​ការពារ​សហគមន៍ ក្នុង​ឧទ្យាន​វីរ​ជ័យ ឧទ្យាន​ជាតិ​អូយ៉ាដាវ និង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់​។​តែ​រដ្ឋាភិបាល​មិន​ទទួលស្គាល់​របាយការណ៍​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ