សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅអធិការ​វត្ត និង​គ្រូសូត្រស្តាំ លួច​ផឹកស្រា​មាន​ស្រី​កូន​ពេញ​ពោះ​៥​ខែ​ទាស់​គ្នា​ព្រោះ​មិនដឹង​កូន​អ្នកណា​?!

​ចៅអធិការ​វត្ត និង​គ្រូសូត្រស្តាំ លួច​ផឹកស្រា​មាន​ស្រី​កូន​ពេញ​ពោះ​៥​ខែ​ទាស់​គ្នា​ព្រោះ​មិនដឹង​កូន​អ្នកណា​?!

កំពង់ស្ពឺ ៖ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គី​រី​វង្ស​ស្លែង មាន​ការហួសចិត្ត​ជាខ្លាំង នៅ​ពេល​ដឹង​រឿង​ចៅអធិការ​វត្ត និង​គ្រូសូត្រស្តាំ​នាំគ្នា​លួច​ផឹកស្រា​នៅ​ក្នុង​កុដិ​មាន​សង្សារ​ផើម​៥​ខែ​តែ​មិនដឹង​ថា​កូន​តេជគុណ​អង្គណា​ក៏​កើត​ទៅជា​ជម្លោះ​កាប់​ចាក់​គ្នា​ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៩​តុលា ដែល​ជា​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជំបិណ្ឌ​តែម្តង ។

​អធិករណ៌​ធ្វើអោយ​កក្រើក​ទាំង​ពុទ្ធចក្រ បាន​កើតឡើង​នៅក្នុង​វត្ត​គី​រី​វង្ស​ស្លែង ដែល​ស្ថិត​ក្នុង​ភូមិ​តា​នុង ឃុំ​ក្រសាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។ សមត្តកិច្ច​ឲ្យដឹង​ថា​ចៅអធិការវ​ត្ត​នាម សាន គឹម​ស៊ន បាន​ទាញ​កាំបិត​ផ្គាប់​កាប់​ទៅលើ​គ្រូសូត្រស្តាំ​ឈ្មោះ សុខ ប៊ុន​ធី បណ្តាលអោយ​របួស​ដៃ​និង​ភ្លៅ​ដេរ​អស់​៨​ថ្នេរ​។​

​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គី​រី​វង្ស​ស្លែង បាន​អះអាង​ថា ចៅអធិការ សាន គឹម​ស៊ន និង​គ្រូសូត្រស្តាំ សុខ ប៊ុន​ធី បាន​នាំគ្នា​លួច​ផឹកស៊ី​នៅ​ក្នុង​កុដ្ឋ​ជាច្រើន​លើក​ច្រើន​សារណា​ស់​មក​ហើយ និង​លួច​មាន​ស្រី​ស្នេហ៌​តែ​ម្នាក់​រួម​គ្នា​ទៀត​ផង ប៉ុន្តែ​ទាំង​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​មិន​ហ៊ាន​មាត់ បាន​ត្រឹមតែ​លួច​ខ្សឹបខ្សៀវ​គ្នា​។ ខ្លះ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​ខុសឆ្គង ប្រាស់ចាក់​ពី​វិន័យ​របស់​សង្ឃ​ទាំង​២​នេះ ក៏​នាំគ្នា​លែង​មក​ធ្វើ​បុណ្យ​ក្នុង​វត្ត​នេះ​ទៀតផង​។​

​រហូតមកដល់​ថ្ងៃ​ភ្ជំបិណ្ឌ​ធំ នៅវេលា​ម៉ោង​៣​រសៀល ពេល​ដែល​ពុទ្ធបរិស័ទ និង​គណៈកម្មការ​អាចារ្យវត្ត​ត្រឡប់​ទៅ​ផ្ទះ​អស់ ជា​ឳ​កាស​ល្អ​ថែមទាំង​មាន​គ្រឿង​ចង្ហាន់​ដែល​គេ​យក​មក​ប្រគេន​នៅសល់​ហូរហៀរ​ថែម​ទៀត ចៅអធិការ​វត្ត​នាម សាន គឹម​ស៊ន និង​គ្រូសូត្រស្តាំ​នាម សុខ ប៊ុន​ធី ក៏​បបួលគ្នា​ផឹកស៊ី​នៅ​ក្នុង​កុដ្ឋ​តែ​២​នាក់ រហូតដល់​ម៉ោង​៨​យប់ ពេល​ដែល​ស្រវឹង​ក៏​ចាប់ផ្តើម​រៀបរាប់​ពី​រឿង​ស្រី​កំណាន់ ដែល​មាន​ផ្ទៃពោះ​៥​ខែ មិនដឹង​ជា​កូន​ចៅអធិការ ឬ​កូន​គ្រូសូ​ត្រស្តាំ​?​។​

​ដល់​រៀបរាប់​ចុះឡើងៗ​ក៏​កើត​ទៅជា​ទំនាស់​តឹងសរសៃករ ហើយ​សង្ឃ សាន គឹម​ស៊ន ក៏​ទាញ​កាំបិទ​ផ្គាប់​កាប់​ទៅលើ​គ្រូសូ​ត្រស្តាំ ត្រូវ​ចំ​ដៃ​និង​ភ្លៅ​បណ្តាលអោយ​រងរបួស ហើយ​គ្រូសូត្រស្តាំ​ក៏​ស្ទុះ​រត់​ចេញមកក្រៅ​ស្រែក​អោយ​គេ​ជួយ ទើប​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ពេញ​វត្ត​តែ​ម្តង​។​

​តែ​ករណីយ៍​អំពើ​ហឹង្សា​សង្ឃ​នេះ លោកនាយ​ប៉ូស្តិ​រដ្ឋបាល​ក្រសាំង​អំពឹល​បាន​និយាយថា គ្រាន់តែ​ជា​រឿង​តូចតាច សម្រួល​គ្នា​ទៅ​ចប់​ហើយ​?!​។ ប៉ុន្តែ​គ្រូសូត្រស្តាំ​មិន​សុខចិត្ត​បាន​ដាក់ពាក្យ​ប្តឹង​ទាមទារ​ជម្ងឺ​ចិត្ត​៥​ពាន់​ដុល្លារ ចំណែក​ចៅអធិការ​វត្ត​សុំ​សង​៥០០​ដុល្លារ​សិន​សម្រាប់​មើល​ជម្ងឺ​។​

​ដោយសារ​បែក​រឿង​ក្រោយ​ពី​ផ្ទុះ​កើត​អធិករណ៌ នៅ​ថ្ងៃ​ទី​១១​តុលា​ឆ្នាំ​២០១៨ អាជ្ញាធរ​និង​មន្ត្រី​ធម្មការ បាន​ចុះ​ទៅ​ផ្សឹក​សង្ឃ​ទាំង​២ អោយទៅ​ជា​គ្រហស្ថ​វិញ​។​ជា​លទ្ធផល​គេ​ឃើញថា គ្រូសូ​ត្រស្តាំ សុខ ប៊ុន​ធី បាន​ព្រម​សឹក​ដើរចេញ​ពី​វត្ត ប៉ុន្តែ​អតីត​ចៅអធិការ​វត្ត​នាម សាន គឺ​ម​ស៊ន មិន​ព្រម​ដោះ​ស្បង់​ចីព​រ និង​មិន​ព្រម​ចេញពី​វត្ត​គី​រី​វង្ស​ស្លែង​នោះទេ គឺ​នៅ​សំងំ​ក្នុង​វត្ត​ដដែល​។​

​ឯ​អាជ្ញាធរ និង​មន្ត្រី​ធម្មការ​ក៏​មិនឃើញ​មាន​វិធានការ​អ្វី​ដែរ ធ្វើអោយ​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ កើតទុក្ខ​មិន​សុខចិត្ត ហើយ​មាន​គំរោង ចង់​លើក​គ្នា​ទៅ​ចាប់​ដេញ ជន​ដែល​ធ្វើអោយ​ខូច​សាសនា​នោះ​ចេញពី​វត្ត​។ មកដល់​រសៀល​ថ្ងៃ​ទី​១៣​តុលា​នេះ នៅ​មិនទាន់​មាន​សកម្មភាព​អ្វី​កើតឡើង​ទេ​៕

 

 

Filed in: ព័ត៌មានជាតិ