សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រទះ​ឃើញ​កុមារី​ម្នាក់ ត្រូវ​គេ​យក​ទៅ​បំបរបង់​ចោល​លើ​ភ្នំ​សំពៅ

ប្រទះ​ឃើញ​កុមារី​ម្នាក់ ត្រូវ​គេ​យក​ទៅ​បំបរបង់​ចោល​លើ​ភ្នំ​សំពៅ

​បាត់ដំបងៈ កុមារី​ម្នាក់​ដែល​មាន​អាយុប្រមាណ​ជាង​៣​ឆ្នាំ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះឃើញ​នៅ​ក្នុង​ព្រៃ​លើ​ភ្នំ​សំពៅ​កំពុង​ដេក​តែ​ម្នាក់ឯង មុនពេល​ដែល​ហ្វូង​សត្វ​ស្វា​ធ្វើ​សកម្មភាព​ចាប់​យក​ហែក​ចែក​គ្នា​ស៊ី ។​លោក ម៉ី ឆេង​លី មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ភ្នំ​សំពៅ បានឲ្ ​យ​ដឹងថា​៖ ប្រជាពលរដ្ឋ ដែល​ជា​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​សមត្ថកិច្ច​ដែល​កំពុង​ធ្វើការ ចេញ​ល្បាត បាន​ប្រទះឃើញ​ក្មេងស្រី​ម្នាក់ ដែល​មាន​អាយុប្រមាណ​ជាង​៣​ឆ្នាំ ត្រូវបាន​ឪពុក ម្តាយ​ចិត្ត​តិរិច្ឆាន​យក​ទៅ​បំ​បរបង់ចោល នៅលើ​កំពូលភ្នំ​សំពៅ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ដែល​ទីតាំង​នេះ ស្ថិតក្នុង​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​កុមារី​ត្រូវ​បាន​គេ​ចង​កន្សែង​ធ្វើ​ជា​អង្រឹង​ដាក់​អោយ​ដេក​នៅ​ទីនោះ តែម្នាក់ឯង ព្រមទាំង​មាន​របស់របរ​ក្មេង​លេង​មួយចំនួន​នៅក្បែ​អង្រឹង​នោះផង តែ​គ្មាន​អ្នកណា​ម្នាក់​នៅ​ក្បែ​នឹង​កុមារី​នេះ​ឡើយ ។​

​ប្រភព​ពី​លក់ដូរ​នៅ​ជើងភ្នំ​បាន​និយាយថា នៅ​ម៉ោង​ប្រហែលជា​៧​ព្រឹក មុនពេល​កើតហេតុ​មួយសន្ទុះ គេ​បាន​ឃើញ​មាន​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង ដែល​មាន​មនុស្ស​ប្រុស​ជិះ​គ្នា​ពីរ​នាក់ បាន​ឌុប​គ្នា​ជិះ​ឡើង​ទៅ​លើ​ខ្នងភ្នំ​សំ​ពៅ​នេះ ព្រមទាំង​មាន​ក្មេង​ស្រី​រូប​នេះ​នៅ​អង្គុយ​ចំ​កណ្តាល​ផង ដោយ​គេ​មិន​បានដឹងថា ជន​ទាំង​ពីរ​នាក់​នេះ​យក​ក្មេង​ទៅ​បំបរបង់​ចោល​បែបនេះ​សោះ រហូតដល់​ពេល​មាន​ការភ្ញាក់ផ្អើល​ទើប​ដឹង ។​

​បញ្ហា​នេះ​លោក​មេ​ប៉ុស្តិ៍​បាន​សង្កត់ធ្ងន់ថា កុមារី​រូបនេះ​គឺជា​មនុស្ស​មិន​គ្រប់​លក្ខណៈ​ដោយ​ជើង ដៃ​កំរើក​មិន​រួច និង​ដើរ​ឬ​លូន​ក៏​មិនបាន​ដែរ សូម្បី​តែ​និយាយ​ក៏​មិន​កើត​ដោយ​ចេះ​តែ​យំ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ហើយក៏​ជា​សំណាង​ល្អ​ដែរ ព្រោះ​បើ​ទុក​តែ​បន្តិច​ទៀត​ដោយ​គ្មាន​អ្នកណា​ឃើញ​ទេ​នោះ កុមារី​រូបនេះ​ប្រាកដ​ជា​ក្លាយទៅជា​ចំណី​សត្វ​ស្វា​ព្រៃ​ជាមិនខាន ព្រោះ​នៅលើ​ខ្នងភ្នំ​សំពៅ​នាពេល​បច្ចុប្បន្ន សំបូរ​ដោយ​សត្វ​ស្វា​យ៉ាងច្រើន​ផង ។
​សកម្មភាព​បែ​នេះ​ប្រសិនបើ​សមត្តកិច្ច​ស្រាវជ្រាវ​រកឃើញ​អ្នកប្រព្រឹត្ត​នឹង​ត្រូវមា​ន​ទោស​ពី​បត​ប៉ុនប៉ង​សម្លាប់​មនុស្ស​ជាមិនខាន​។​

​ក្រោយពេល​កើតហេតុ​គេ​មិន​បានដឹងថា​កុមារី​រូបនេះ​គឺជា​មនុស្ស​រស់​នៅ ក្នុងភូមិ ឃុំ​ណា​នោះទេ ដោយសារ​តែ​ក្មេងស្រី​រូបនេះ មិន​ចេះ​និយាយ ដោយ​សមត្ថកិច្ច​បាន​ប្រគល់​ទៅអោយ​អាជ្ញាធរ​ឃុំ ដើម្បី​នាំយក​ទៅ​ដាក់​នៅក្នុង​មជ្ឈមណ្ឌល​កុមារកំព្រា ខេត្ត​បាត់ដំបង​​៕

 

 

baby-girl1

Filed in: ព័ត៌មានជាតិ