សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ចុះ​រៀបចំ​ឆ្នេរសមុទ្រ​ខ្មែរ​ខេត្ត​ព្រះសីហនុ​ដែល​កន្លង​មក​អួត​ថា​ជា​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពី​ភព​លោក​

​មេ​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ចុះ​រៀបចំ​ឆ្នេរសមុទ្រ​ខ្មែរ​ខេត្ត​ព្រះសីហនុ​ដែល​កន្លង​មក​អួត​ថា​ជា​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពី​ភព​លោក​

ខេត្ត​ព្រះសីហនុ​៖ លោក ជា សុផារ៉ា ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) អមដំណើរ​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​អ​.​ឆ​.​ក និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន គ​.​អ​.​ឆ​.​ក អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន ចុះ​ពិនិត្យ និង​រៀបចំ​គម្រោង​ធ្វើ​ប្រព័ន្ធ​ចម្រោះ​ទឹក​កង្វក់ ស្ថានីយ​ចម្រោះ​ទឹក​កង្វក់ និង​ស្ថានីយ​បូ​ប​បង្វែរ​ទឹក​កខ្វក់​កុំឱ្យ​ហូរ​ចាក់​ចូល​សមុទ្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ។

​ក្នុងឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ប្រកាស​ផ្តល់​រថយន្ត​សម្រាប់​សំអាត​ឆ្នេរ​ចំនួន​ពីរ​គ្រឿង​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទុក​សម្រាប់​សំអាត​ឆ្នេរ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ថ្មីៗ​នេះ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជេរ​ពេគ​ភូមិ​ករណីយ៍​សម្រាម​បំផ្លាញ​បរ​ស្ថាន​ឆ្នេរ​។​

​ឧកញ៉ា ម៉ុង ឫទ្ធី​ដែល​មាន​វត្តមាន​ជាមួយ​ដែរ បានឲ្យដឹងថា ម៉ាស៊ីន​សំអាត​ឆ្នេរ​នេះ នឹង​បញ្ជា​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​មិនមែន​ទិញ​តែ​ពីរ​គ្រឿង គឺ​ទិញ​ចំនួន​៣​គ្រឿង ដោយ​ពីរ​គ្រឿង​ទុក​ប្រើ​ក្នុង​ខេត្ត​ព្រះសីហនុ និង​មួយ​គ្រឿង​ទៀត​ទុក​ប្រើ​នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប​។​
​ជា​លទ្ធផល​នៃ​ការចុះ​នេះ​ទី ១.​បាន​ស្ដារ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់​ចំនួន ១៦​ហិកតា នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ២.​រៀបចំ​អាង​ស្ដុក ស្ថានីយ​បូមទឹក​កង្វក់ នៅ​ចំណុច​អូរ​ចំណា អូរ​ឆ្នេរ​៧​ជាន់ និង​ស្ដារ​នៅតាម​តំបន់​មាត់សមុទ្រ​បន្ថែមទៀត និង ៣. រៀបចំ​ធ្វើ​អាង​ចម្រោះ​ទឹក​កង្វក់​តាម​អូរ ដោយ​ចាប់​ផ្ដើមដំបូង​ពី​អូរ​ម៉ា​រី​យូ​។​

 

Filed in: ព័ត៌មានជាតិ