សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហួសចិត្ត​តម្លៃ​ចត​រថយន្ត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាង​១​ម៉ោង ២៥​ដុល្លារ​

​ហួសចិត្ត​តម្លៃ​ចត​រថយន្ត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាង​១​ម៉ោង ២៥​ដុល្លារ​

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ក្នុង​នោះ​មាន​អ្នកនាង​ឆៃ​លី​ដាឡែន តារាចម្រៀង​ស្រី​យេៗ ផង​បាន​បង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង តម្លៃ​នៃ​ការចត​រថយន្ត របស់​ភ្ញៀវ និង​អ្នកធ្វើដំណើរ​នៅឯ​ព្រមាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍ចិនតុង​) រយៈពេល​ត្រឹមតែ​ជាង​១​ម៉ោង​ប៉ុណ្ណោះ ត្រូវ​បង់ថ្លៃ​ចំណត​រហូត​២៥​ដុល្លារ​។

​តារាចម្រៀង​អ្នកនាង ឆៃ លី​ដាឡែន បានបង្ហាញ​ការហួសចិត្ត​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា «​ណា​ហ៊ាន​ចត​ទៀត​ទៅ អ៊ីចឹង​ដាក់​វ៉ា​លី​ស ហើយ​ចាំ​ទៅ​ចត​នៅក្រៅ ទើប​មិន​អស់​លុយ​ច្រើន មិន​ស៊ី​អី​នៅក្នុង​ហ្នឹង ខ្លាច​អស់​លុយ​ច្រើន ឥឡូវ​ចត​ឡាន​ចង់​ថ្លៃ​ស្មើ​ស៊ី​អី​ហើយ អ៊ីចឹង​មិនបាច់​ទេ ចត​ក្រៅ​ព្រលាន​…»​។

​ទាក់ទង​និង​តម្លៃ​ថ្លៃ​នៃ​នេះ​ម្ចាស់ Account Facebook មួយ​មានឈ្មោះ​ថា​រ៉ា​ម៉ា​ឌី​ម៊ូ​ន​( Ramady Moun) បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​វិក័យប័ត្រ​បង់ថ្លៃ​ចំណតរថយន្ត​នោះ ថា «​តាមពិត​ចំណតរថយន្ត ដែល​ថ្លៃ​ជាងគេ​បង្អស់​លើ​លោក​នេះ គឺ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សោះ ចត​ឡាន​រយៈពេល​មួយ​ម៉ោង​សាមសិប​ពីរ​នាទី ត្រូវ​បង់ប្រាក់​ដប់​ម៉ឺន​រៀល​(១០០០០០៛) ដូចជា​ធ្វើ​ស្រែ​លើ​ខ្នង​រាស្ត្រ​ខ្មែរ ជ្រុល​ពេក​ទេ​ដឹង​?»​។​

​ប្រភព​នោះ បាន​បន្ថែមថា «​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ក៏​មិន​ថ្លៃ​ដល់​ថ្នាក់​នេះ​ដែរ នៅ​អូស្ត្រាលី សិង្ហ​បុរី ទោះបី​ស្រុក​បារាំង ដែល​ពួក​វិនិយោគ​លោភលន់​នេះ​មក ក៏​មិន​ថ្លៃ​ដល់​អ៊ីចឹង​ដែរ​លោក​ព្រះ​»​។​ភ្លាមៗ​នោះ​ក៏​មាន​ការ​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​យក្ស​នេះ​។​សូម​បញ្ជាក់​ដែរ​ថា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ការកែសម្រួល​ចំណត​និង​ការគិត​លុយ​បង្ក​ភាពស្មុកស្មាញ​ហើយ​គ្មាន​សន្តិសុខ​ណា​មក​សម្រួល​កុំឲ្យ​ស្ទះ​យានយន្តឬ​ប្រាប់​ពី​របៀប​គិត​លុយ​ថ្លៃ​ចំណត​ឡើយ​។​

​តាម​ធម្មតា​បើ​ចត​ក្រោម​១០​នាទី​មិន​គិត​លុយ​ទេ​។​តែ​បើ​លើស​ត្រូវ​គិតលុយ​១​ម៉ោង​៥០០០​រៀល​។​ការគិត​លុយ​ទៀត​គឺ​ម្ចាស់​យានយន្ត​ទ​ត្រូវ​ចុះ​ពី​រថយន្ត​ទៅ​បង់លុយ​មុន​សិន​ទើប​មក​បើក​ឡាន​ចេញ​ហើយ​យក​វិក័យ​ប​ត្រ័ដែល​ចូល​ទៅ​បង្ហាញ​ម៉ាស៊ីន​ដើម្បី​បើក​រនាំង​។​ម្ចាស​យានយន្ត​ខ្លះ​មិនដឹង​ធ្វើ​តាម​ទម្លាប់​ចាស់​គឺ​មក​គិតលុយ​នៅ​ច្រក​ចេញ​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។​ចឹង​ត្រូវរ​ត់​ទៅ​បង់លុយ​សិន​បង្ក​ឲ្យមាន​ការកកស្ទះ​។​អា​ឡូ​វ​បែកធ្លាយ​រឿង​ស៊ីលុយ​ទៀត​?៕

 

Filed in: ព័ត៌មានជាតិ