សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនបរទេស​បង្ហាញ​សកម្មភាព​ពុករលួយរ​បស់​នគរបាល​ច្រកទ្វារព្រុំដែន​កម្ពុជា​ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង​

​ជនបរទេស​បង្ហាញ​សកម្មភាព​ពុករលួយរ​បស់​នគរបាល​ច្រកទ្វារព្រុំដែន​កម្ពុជា​ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង​

​ស្ទឹងត្រែង​៖ ឃ្លិប​វីដេអូ មួយ​ដែល​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​មួយដែល មានឈ្មោះ​ថា Dara Khan បង្ហាញ​អំពី​ជនបរទេស ២​នាក់ បាន​ដើរ ឆ្លង​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង ឆ្ពោះទៅកាន់ ប្រទេស​ឡាវ​ត្រូវបាន​មន្ត្រីនគរបាល​ព្រុំដែន​ទារ​លុយ​ខុស​ច្បាប់​តាមរបៀប​ពុករលួយ​។

​ហ្វេ​សប៊ុក​ខាងលើក៏​បាន បញ្ជាក់ថា​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ហើយក៏​បាន​សរសេ​រ​បញ្ជាក់ ថា “​ប៉ូលិស​ព្រំដែន​អន្តរជាតិ ស្ទឹងត្រែង ទារលុយ​ពី​ភ្ញៀវទេសចរណ៏​បរទេស ដែល​ឆ្លង​ដែន​ចេញពី​កម្ពុជា​ទៅ ប្រទេស​ឡាវ ក្នុង​ម្នាក់​ពី ២ ទៅ ៥​ដុល្លា ទោះបីជា​គ្មាន​ច្បាប់​ត្រូវ​បង់ថ្លៃ​បោះត្រា “​ចេញ​” ក៏ដោយ​។​

​មន្ត្រីនគរបាល​ច្រកទ្វារ បាន​ទារលុយ ៥​ដុល្លា ពី ជនជាតិ​បរទេស ដែល​បាន​លួច​ថត​វីដេអូ​កាមេរ៉ា ។​ព្រោះ​គាត់​បាន​តវ៉ា​ថា មានវី​សារ​ចូល ប្រទេស​ឡាវ ហើយ ហេតុ​អី​ត្រូវ​បង់លុយ​ទៀត​។​
​ប៉ូលិស​ម្នាក់​ទៀត ពាក់​សក្កិ​៣​ឈរ​នៅក្បែរ​នោះ បាន​ស្រែក​គំហក​ទៅ​ភ្លាម​ថា “​បើ​មិន​បង់លុយ​ទេ នៅចាំ​(​មិន​បោះត្រា​អោយ​)”​។​
​ជនបរទេស ក៏​សួរ​ទៀតថា លោក ទារលុយ​ពី​មិត្ត​ខ្ញុំ​តែ​២​ដុល្លា​ទេ ហេតុ​អី​ក៏​ទារ​ពី​ខ្ញុំ ៥ ដុល្លា​?​ប៉ូលិស​ក៏​រុញ ប៉ា​ស្ព័ត របស់​គាត់​ទៅ​គៀន​។​

​ដោយ​ខ្លាច​ប៉ូលិស​ខ្មែរ​ដឹងថា គាត់​លួច​ថត​វីដេអូ គាត់​ក៏​ព្រម​អោយ​ប៉ូលិស ៤ ដុល្លា​។​

​អ្វី​ដែល​គួរអោយ​ហួសចិត្ត​នោះ​គឺ ប៉ូលិស​ដដែល បាន​ទារលុយ​ពី​មិត្ត​របស់​អ្នក​ថត​កាមេរ៉ា​តែ ២​ដុល្លា​ទេ គាត់​មិន​មាន​លុយ​រាយ ក៏ ហុច​ក្រដាស់​៥​ដុល្លា​អោយ​ទៅ​ប៉ូលិស តែ​ប៉ូលិស នោះ មិន​អាប់​លុយ​អោយ​វិញ​ទេ គឺ​ស៊ីដាច់​៥​ដុល្លា​តែ​ម្តង​។​

​ក្រោយ​ពី​ឆ្លងដែន​ផុត ជនបរទេស ក៏​បាន​និយាយថា​”​មិន​អី​ទេ យក​បី​បួន​ដុល្លា​ពី​ខ្ញុំ តែ​អ្នកអែង​នឹង​ឃើញ​អំពើ​ពុករ​លូ​យ​របស់​អ្នកអែង នៅពេល​ខាងមុខ​នេះ​។​ពិភពលោក​នឹង​បាន​ដឹងលឺ​អំពី​អំពើពុករលួយ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ​”៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់