សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្ត​ម​សេ​នី​យ៍ ហ៊ុន ម៉ា​ណែ​ត​៖ ខ្មែរ​រួមគ្នា​នៅ​ក្រោម​ដំបូល​សន្តិភាព ប្រទេស​ផ្សេង​មិន​អាច​ធ្វើ​អ្វី​បានឡើយ​

ឧត្ត​ម​សេ​នី​យ៍ ហ៊ុន ម៉ា​ណែ​ត​៖ ខ្មែរ​រួមគ្នា​នៅ​ក្រោម​ដំបូល​សន្តិភាព ប្រទេស​ផ្សេង​មិន​អាច​ធ្វើ​អ្វី​បានឡើយ​

​ត្បូងឃ្មុំ​៖ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​តុលា​នេះ​ថា ខ្មែរ​រួមគ្នា​នៅ​ក្រោម​ដំបូល​សុខសន្តិភាព ប្រទេស​ផ្សេង​មិន​អាច​ធ្វើ​អ្វី​បានឡើយ​។

​លោក​ហ៊ុន​ម៉ា​ណែ​ត​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារសិក្សា​នៃ​សាលារៀន​អន្តរជាតិ​អាល់​រ៉ូ​សម៉ាន​ចំនួន ១​ខ្នង មាន​២​ជាន់ ១០​បន្ទប់ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​លោក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កង​ទព័ជើងគោក​រូបនេះ​បាន​រំលឹក​ប្រសាសន៍​សម្ដេច​តេជោ ថា​៖ យើង​ត្រូវ​រួម​គ្នា​ឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ សន្តិភាព និង​អធិបតេយ្យភាព​របស់​ខ្មែរ​យើង មិន​ឱនក្បាល​ចំពោះ​នរណា​ទាំងអស់​។​

​លោក​បាន​ឱ្យដឹងថា សមទ្ធិ​ផល​ដែល​យើង​មាន​ថ្ងៃនេះ បាន​ដោយសារ​ការចូលរួម​ពី​តួអង្គ​សំខាន់ៗ រួមមាន សប្បុរសជន​ដែល​មាន​ទឹកចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​នៅក្នុង​ការកសាង អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ដែល​បាន​ជួយ​សម្របសម្រួល និង​ជំរុញ​ការកសាង​សមិទ្ធផល​នៅថ្ងៃនេះ​។ តួអង្គ​សំខាន់​មួយទៀត គឺ​សុខសន្តិភាព និង​គោលនយោបាយ​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ដែល​បង្ក​ឱកាស​ឱ្យ​សប្បុរសជន​ចូលរួម​អភិវឌ្ឍ ជួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ផ្ដល់​សិទ្ធិ​សេរីភាព​នៅក្នុង​ជំនឿ​សាសនា​ផ្សេងៗ​នៅ​កម្ពុជា​។ នេះ​គឺជា​ស្មារតី​នៃ​ការចូលរួម ស្មារតី​រួមគ្នា​នៅក្នុង​ការកសាង​នៅក្រោម​ដំបូល​នៃ​សន្តិភាព​។​

​លោក​បាន​សង្កត់ធ្ងន់ថា គោល​នយោបាយ​ទាំងអស់​ដែល​យើង​មាន​នៅ​ថ្ងៃនេះ គឺ​បានមកពី​ការចូលរួម​ប្រទេស​ជា​មិត្ត​ជា​ដៃគូ ប៉ុន្តែ​អ្វី​ដែល​សំខាន់បំផុត គឺ​យើង​ជា​ខ្មែរ យើង​រួម​គ្នា​ធ្វើ​ក្រោម​ដំបូល​សុខសន្តិភាព​តែមួយ​។ យើង​បាន​បញ្ចប់​សង្គ្រាម និង​កសាង​ប្រទេស​ដោយ​ខ្មែរ​តែ​មួយ នេះ​ជា​ស្មារតី​ជាតិ​និយម​របស់​យើង ខ្មែរ​ដើម្បី​ខ្មែរ​ទាំងអស់​គ្នា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា យើង​បាន​កសាង​មកដល់​ថ្ងៃនេះ មិន​មានន័យថា​យើង​មិន​ស្វាគមន៍​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​នោះ​ទេ យើង​ស្វាគមន៍​មិត្ត​ទាំងអស់​ដែល​ជា​មិត្ត​ពិតប្រាកដ​មិន​មែន​ជា​មិត្ត​ក្លែងក្លាយ​នោះទេ​។ មិត្ត​ដែល​ពិតប្រាកដ គឺ​ជួយ​ដោយ​ចិត្ត​ស្មោះ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ យើង​ទទួល​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានបាន​។​

 

Filed in: ព័ត៌មានជាតិ