សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​ឪពុកចុង​ទៅកាន់​តុលាការ​ពី​បទ​រំលោភ​កូនដើម​បាន​សម្រេច​ចំនួន​៦​ដង​ស្រុក​សំបូរ​

បញ្ជូន​ឪពុកចុង​ទៅកាន់​តុលាការ​ពី​បទ​រំលោភ​កូនដើម​បាន​សម្រេច​ចំនួន​៦​ដង​ស្រុក​សំបូរ​

(​ខេត្ត​ក្រចេះ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ឪពុកចុង​ល្មោភកាម​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កូន​ដើម​មាន​អាយុ​១២​ឆ្នាំ​។​ហេតុការណ៍​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ភូមិ​ស្រែ​ស្បូវ​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​១៤​ខែតុលា​ឆ្នាំ​២០១៨​នេះ​។​

​លោក នួន សារិន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​បាន​ឲ្យដឹងថា​ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ អាន តី ភេទ​ស្រី អាយុ​១២​ឆ្នាំ​សព្វថ្ងៃ​ស្នាក់នៅ​ជាមួយ​ម្តាយ​មាន​បងប្អូន​បង្កើត​២​នាក់​នាង​ជា​កូនស្រី​បងហើយ​ឪពុក​ម្ដាយ​នាង​បាន​លែងលះគ្នា​ជាច្រើន​ឆ្នាំ​ហើយ​ឯ​សព្វ​ថ្ងៃ​ស្ត្រី​ជា​ម្តាយ​បាន​យក​ជនសង្ស័យ​ធ្វើ​ជា​ប្តី​បាន​កូនប្រុស​មួយ​នាក់ ។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ ហុក ណា​រ៉េត​(​ហៅ​តឿ​)​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។ លោក​បាន​បន្ត​ថា​កម្លាំង​ជំនាញ​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​ទៅ​តាម​ពាក្យបណ្ដឹង​ស្ត្រី​ជា​ម្តាយ​ជនរងគ្រោះ​។​

​សូមបញ្ជាក់ តាម​ចម្លើយ​ជនរងគ្រោះ ឆ្លើយថា ជនសង្ស័យ​បាន​ចាប់រំលោភ​លើ​ខ្លួន​ចំនួន 6​ដង​ហើយ ត្រូវ​បាន​គម្រាម​សម្លាប់​បាន​ជា​មិន​ហ៊ាន​និយាយ​។​

​ជនរងគ្រោះ​បាន​បន្តទៀតថា ឪពុកចុង​របស់​នាង​បាន​ចាប់រំលោភ​នាង​លើក​ចុង​ក្រោយ​នៅ​នឹង​លើ​ផ្ទះរ​ហូត​បាន​សម្រេច​ម្តង​ទៀត​ខណៈ​ពេល​ដែល​ម្តាយ​នាង​ខ្ញុំ​ទៅ​ស៊ីឈ្នួល​ជ្រូតស្រូវ​ឲ​អ្នជិតខាង​នៅ​ខាងក្រោយ​ភូមិ​។​
មន្ត្រី​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​នឹង​ការពារ​អ​នីតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​ថា​ក្រោយពី​បាន​សួរ​នាំ​ជនសង្ស័យ​ខាងលើ​ក៏​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​មន្ត្រី​រូប​ដដែល​នោះ​ព​បន្តទៀត​ថា​បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់​៕

 

 

Filed in: សន្តិសុខសង្គម