សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចេញ​សជណ​លុប​ផែនការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​២​មូលហេតុ​មកពី​ក្រសួង​មហាផ្ទៃ​អា​ញ៉េ​អា​ញ៉ៃ​ពេក​?!

ចេញ​សជណ​លុប​ផែនការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​២​មូលហេតុ​មកពី​ក្រសួង​មហាផ្ទៃ​អា​ញ៉េ​អា​ញ៉ៃ​ពេក​?!

​ភ្នំពេញ ​៖ ​ផែនការ​សិក្សា​ដើម្បី​បង្កើត​ខេត្ត​ថ្មី​ដែល​បង្ក​កា​រិះគន់​ថា​ខ្ជះខ្ជាយ​ថវិកា​ជាតិ​នោះ​ត្រូវ​បាន​លុបចោល​វិញ​ហើយ​ក្រោម​ហេតុផល​មាន​ភាព​អា​ញ៉េ​អា​ញ៉ៃ​នៅ​ក្រសួងមហាផ្ទៃ​!​។​

​ទាក់ទង​និង​ការចេញ​សជណ​លុប​នេះ​ថ្លែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន កាលពី​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ពី​មូលហេតុ​ថា​៖ នរណា​មក​ធ្វើ​ចៅហ្វាយខេត្ត​ថ្មី​? ដោយ​ចំណារ​អក្សរ​ក្រហម​ថា ប្រញាប់​ងាប់​ទៅណា ? ឯង​មិន​ទាន់​ធ្វើ​អី​ផង សម្រេច​បង្កើត ឬ​មិន​បង្កើត​ផង វា​ចែកគ្នា​ធ្វើ​ចៅហ្វាយខេត្ត ធ្វើ​អនុខេត្ត​ទៅហើយ​។​

​ឥឡូវនេះ​រាលដាល់​ដល់​ស្ថាប័ន ហើយ​ត្រូវ​ធ្វើ គឺ​ធ្វើ​ឲ្យបាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា ហើយ​ចែក​ខេត្ត​ជា​ពីរ គឺ​លោក​ឯង​ជា​អនុខេត្ត គឺ​ត្រូវ​ធ្វើ​ជា​ចៅហ្វាយខេត្ត​នោះ ។ ឥឡូវ ឈប់ នៅ​ឲ្យ​ស្ងៀម បាន​ហើយ ក្រសួង​មហាផ្ទៃ​បិទ​កុំព្យូទ័រ​ចោល​អស់​ហើយ កុំ​ធ្វើ​អ្វី​តទៅទៀត ខ្ញុំ​គ្មាន​ពេល​ស៊ីញ៉េ​ស្អី​ទេ ។ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវយក​សេចក្តីប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​នា​ថ្ងៃនេះ ចេញ ស​.​ជ​.​ណ មួយ បញ្ចប់​ការស្រាវជ្រាវ លើ​ការបែងចែក​ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី ។ រឿងនេះ ត្រូវ​ធ្វើ​ឲ្យ​ឆាប់​ចប់ ខ្ញុំ​រវល់​ណាស់​។​

​សម្តេច​តេជោ បាន​បន្ថែមថា អា​ក្រុម​ខិលខូច​មួយចំនួន ដែល​ចាប់ផ្តើម​ផ្គូផ្គង យក​លុយ​គ្នា ត្រូវ​តាម​ទារ​លុយ​ត្រឡប់មកវិញ​។​សម្តេច​បញ្ជា​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ការស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី ហើយ​អា​អ្នក​រត់ការ​ស៊ីលុយ​គេ ឱ្យ​លុយ​គេ​វិញ​ទៅ ។​

​ទាក់ទង​និង​ការ​លុប​បទបញ្ជា​នេះ​ដែរ​សម្តេច​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ខ្ញុំ​ស្មានតែ​ទៅ​(​ក្រសួងមហាផ្ទៃ​)​ពិភាក្សា​ស្ងាត់ៗ ដូច​កាល​ពី​បំបែក​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សិក្សា​មើល​ពី​រដ្ឋបាល​ដែនដី អំពី​ភាពលំបាក និង​ភាពងាយស្រួល​យ៉ាងម៉េច នៅពេលដែល​យើង​បំបែក​ទៅ ហើយ​ស្រាប់តែ​យកទៅ មិន​ដល់​២៤​ម៉ោង​ផង ស្រាប់​ចេញផ្សាយ​បាត់ ទើបបាន​ជា​កើត​រឿង​នេះ​ឡើង ប៉ុន្តែ​ឥឡូវ​ចប់​ហើយ ៕

 

Filed in: ព័ត៌មានជាតិ