សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យុវជន​ដែល​ស្និទ​និង​លោក កែម ឡី​២​រូប បាន ភៀសខ្លួន​ទៅ​ក្រៅប្រទេស​

យុវជន​ដែល​ស្និទ​និង​លោក កែម ឡី​២​រូប បាន ភៀសខ្លួន​ទៅ​ក្រៅប្រទេស​

ភ្នំពេញ ៖ យុវជន​ពីរ​រូប​ដែល​ដឹង​ថា​ជា​មនុស្ស​ស្និទ​ស្នាល​ជាមួយ​លោក​កែម ឡី នៅពេលដែល​លោក​នៅរស់​ត្រូវ​គេ​ឃើញ​ថា បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស បន្ទាប់ពី​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក កាល​ពី​ម្សិលមិញ​ថា « ពេល​នេះ​ពួក​ខ្ញុំ​អត់​មាន​សុវត្ថិភាព​ទេ ហើយ ​កំពុង​តែ​នៅ​កន្លែង​មួយ​»​។

​យុវជន​ពីរ​រូប​ដែល​ដឹង​ថា​ជា​សកម្មជន​បរិស្ថាន ដែល​ជា​បងប្អូន​គ្នា​មានឈ្មោះ​ថា ឈុំ ហួត និង ឈុំ ហួរ  (​ឈ្មោះ​ក្នុង​ហ្វ៊េ​សប៊ុក Chum Hout Chum Hour) ធ្លាប់​ត្រូវបាន​លោក​កែម ឡី សរសើរ​ថា​ជា គំរូ​នៃ​សកម្មជន​បរិស្ថាន ដែល​មាន​សេចក្ដីក្លាហាន រឹង​ប៉ឹង និង​មោះមុត​ក្នុង​យុគសម័យ​ថ្មី​នេះ​។ ជាមួយគ្នា​នោះ​ដែរ លោក​កែម ឡី បាន​សរសេរ​លើ​ទំព័រ​ហ្វ៊េ​សប៊ុក​របស់​លោក​មុន​ពេល​ត្រូវ​គេ​ធ្វើឃាត​ថា «​យុវជន​ពីររូប​នេះ​ដែល​ជា​សកម្ម​ជន​បរិស្ថាន​ពិត ចេញ​ពី​ទឹកចិត្ត ស្មារតី និង​សុច្ចរិត​ភាព ដែល​សូម​ឲ្យ​សាធារជន​មេត្តា​ផ្តល់​ការគាំទ្រ លើកទឹកចិត្ត និង​ឧបត្ថម​គាំទ្រ​ដើម្បី​បន្ត​សកម្មភាព​ឲ្យ ជាប់​ជានិច្ច និង​ស្វិតស្វាញ​»​។

​នៅ​ព្រឹក​ថ្ងៃទី ១៤ កក្កដា ឆ្នាំ​២០១៦ យុវជន​សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប បាន​បង្ហោះ​រូប​ថ្មី​មួយ​ទៀត​ខណៈ​ពេល​ពួកគេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅក្នុង យន្តហោះ ដោយ​ដៃ​ទាំងពីរ​របស់​ពួកគេ​មាន​កាន់​បង្ហាញ​លិខិត​ឆ្លងដែន និង​បាន​ស​សេ​រ ពាក្យ​មួយ​ឃ្លា​ថា «​មានតែ​ខោ អាវ​មួយ​កំភ្លេ​ពាក់ជាប់​នឹងខ្លួន ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ក្រៃលែង​។ លា​ហើយ​កម្ពុជា​អើយ​»​។
​សូម​បញ្ជាក់​ដែរ​ថា នៅក្រោយ​ការសម្លាប់ លោក​កែម ឡី​បន្តិច យុវជន​ទាំង​ពីរ​នេះ បាន​ផ្តល់​បទសម្ភាសន៍ ដល់​អ្នក​សារព័ត៌មាន​ថា មុន​ការធ្វើឃាត លោក​កែម ឡី​មួយថ្ងៃ លោក​កែម ឡី បាន​ជួប​ជាមួយ​អ្នក​ទាំង​ពីរ​។ កំឡុង​អង្គុយ​ពិភាក្សា យុវជន​ទាំង​ពីរ ព្រមទាំង​លោក​កែម ឡី ចាប់អារម្មណ៍​ថា មាន​គេ​តាមដាន​រូបលោក​។ យុវជន​ទាំង​២​បាន​រៀបរាប់​ថា លោក​កែម ឡី​បានដឹង​ពី​ចេតនា​ប៉ុនប៉ង​ធ្វើឃាត តែ​លោក​នៅតែ​មិន​ព្រម​ចាកចេញ ទៅ​ក្រៅប្រទេស​នោះទេ​។​

 

k-leiy-youth2-500x298

Filed in: ព័ត៌មានជាតិ