សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ខេត្ត​រតនគិរី​មិន​ឈឺ​ក្បាល​នឹង​ជំនួញ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម​

​អាជ្ញាធរ​ខេត្ត​រតនគិរី​មិន​ឈឺ​ក្បាល​នឹង​ជំនួញ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម​

​ខេត្ត​រតនគិរី ៖ អាជ្ញាធរ​ខេត្ត​រតនគិរី​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថ​ថា​៖ មាន​ភាព​ធូររលុង​ខ្លាំង ចំពោះ​សកម្មភាព​ជំនួញ​ឈើ ខុស​ច្បាប់​ក្នុង​អាណាចក្រ​ខ្លួន ក្នុងនាម​អាជ្ញាធរ​គ្រប់គ្រង​ដែនដី​ខេត្ត​មួយ​នេះ ។

​សេចក្តី​រាយ​កាណ៍ឲ្យដឹងថា​៖​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ គេ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ពី សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ឆ្លង​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ នៅ​ចំពោះមុខ សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដែល​មាន​នៅក្នុង​អនុក្រឹត្យ តួនាទី​ភារកិច្ច​ប្រចាំការ​នៅ​ច្រក​បន្តកន្ទុយ​គ្នា​ដូច ហែ​កឋិន ដោយ​ឈ្មួញ​ប្រើ​រថយន្ត​ប្រភេទ សាំ​យុង , បា​ឡែន , ឡង់​គ្រីស័រ​កែច្នៃ , សរុប​ជិត​៣០០​គ្រឿងក្នុង ថ្ងៃ​។​

​ក្បួន​ឡាន​ខាងលើ មាន​ឈ្មួញ​ធំៗ​ដែល​អ្នក​រតនៈគិរី​ស្គាល់ រួមមាន ១-​ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់ ក្បាល​ធំ​)​ប្រើ​ស្បែក​ប៉េអឹម​ខេត្តរតនគិរី រួម​ជាមួយ​ឈ្មោះ ទូច ប្អូន​អា​ប៉ែត ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពាក់​ស្លាក លេខ​០៩០​។ ទី​២-​ប្រពន្ឋ​លោក ហូ​វ ជី​វ៉ៃ ។ ទី​៣-​ឈ្មោះ​ទូច និង​ប្រពន្ធ​ឈ្មោះ​ណាត ដឹកជញ្ជូន ឈើ​តាម​រថយន្ត ពាក់​ស្លាក​លេខ​៥៥៨៨ និង​ទី​៤-​ឈ្មោះ នី​កា​ចាញ ដឹកជញ្ជូន ឈើ​តាម រថយន្ត​សាំ​យ៉ុង ពាក់​ស្លាក​លេខ​០៨០៨ មាន​ទីលំនៅ ភូមិ​កា​ចាញ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ដើម្បី​ចេញ​រួច​ឈ្មួញ​ត្រូវតែ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជាង​៥០​កន្លែង​ទើប​ឆ្លង​ផុត​។ ហាងឆេង សម្រាប់ រថយន្ត សាំ​យ៉ុង​ដឹក​ឈើប្រណិត​មួយ បង់ ១​កន្លែង ចាប់ពី ៣០​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល ដល់​សរុប ១​ខែ ឈ្មួញ​ត្រូវ​ចំណាយ លុយ​រត់ការ ចាប់ពី ១​ម៉ឺន​ដុល្លា ឡើងទៅ​។​គេ​មិន​ច្បាស់​ទេ​ថា តើ​ក្នុង​មួយខែៗ​មេ​ឈ្មួញ​ទាំងនោះ បានផ្តល់ ផលប្រយោជន៍ យកទៅ​ជូន​លោក​ខេត្ត និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះ​ទេ បាន​ជា​មេ​ឈ្មួញ ទាំងនោះ​អាច យក​ស្បែក​ថ្នាក់​ខេត្ត ទៅ​ពង្រឹង​ពង្រីក​មុខ​ជំនួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ របស់ខ្លួន កាន់តែ អនាធិបតេយ្យ​ខ្លាំង​ឡើង ដោយ​មិន​ខ្វល់​ការ​រឹតបន្តឹង របស់​ប្រមុខ​រាជរដ្ឋាភិបាល ចឹង​នោះ​?​។​

​ច្រក​អូរយ៉ាដា​វដែល​អាជ្ញាធរខេត្តរ​តនៈ​គិរី​ទទួលខុសត្រូ​វ គឺជា​ច្រក​ដែល​ចេញ​បទល្មើស​ព្រៃឈើ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ កើតមាន​ជា​ហូរហែ ។ ក្នុង​នោះ​អ្នក​សា​រពតិ​មាន​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​សមត្តកិច្ច​នៅទីនោះ​គម្រា​មបាន​និយាយ​ថា លោក អ៊ី ចំរើន ប្រធានការិយាល័យ​នគរបាល​អន្តោ ប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​យ៉ាវ​ដាវ ត្រូវបាន​គេ​ចាត់ទុកថា ជា​មេខ្លោង​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​ឆ្លងកាត់ ខណៈ​ឲ្យ​មន្ត្រី​ខ្លួន​ជា​អ្នកបើក​ច្រក ជា​អ្នក​រារាំង​សារព័ត៌មាន ។​

​ប្រជាពលរដ្ឋ​រាយការណ៍​ថា ឈើ​ដែល​ដឹក​ជញ្ជូន​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ មួយចំនួន​ធំ​ដឹក​ចេញពី ស្រុក​វ៉ឺ​ន​សៃ ស្រុក​កូន​មុំ ស្រុក​លំផាត់ ពី​ក្រុង​បាន​លុង និង​មួយចំនួនធំ​ពី​ស្រុក​បរ​កែវ និង​ស្រុក​អូរយ៉ាដាវ​នេះតែ ម្តង ។
​ជួនកាល​ដឹក​មក​តាម​បណ្តា​ស្រុក​-​ក្រុង ឆ្ពោះទៅ​កាន់​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ខ្លះទៀត យក​មក​ទុក​បណ្តោះអាសន្ន នៅ​ស្រុក​អូរយ៉ាដាវ​ក្បែរៗ​ច្រក និង​ជិត​អតីត​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ តាម​ដងផ្លូវ ដ៏​អនាធិបតេយ្យ រង់ចាំ​លោក​អ៉ី ចំរើន​បើក​ច្រក ឈ្មួញ​នឹង​លើក​ដាក់​រថយន្ត ដឹក​ទៅកាន់​ប្រទេស​វៀតណាម​តាម ច្រក​អន្តរជាតិ​នេះ ក្នុង​រយៈពេល​បី​ទៅ​បួន​ថ្ងៃ​នឹង​អស់​ឈើ​ដែល​លាក់​ទុក​នោះ​តែម្តង ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៦​កញ្ញា បាន​ប្រកាស​ពី​ការថត​ឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ហើយ​បាន​ស្តីបន្ទោស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ដែល​មិន​បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ។​’

​ដោយឡែក លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី មិនទាន់​រង​នូវ​ការស្តីបន្ទោស​ពី​សម្តេច ក្រឡាហោម​នៅឡើយ​ទេ ខណៈ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​កំពុង​ចរាចរណ៍​ឈើ​ឆ្លង​ទៅ​ប្រទេស​វៀតណាម ហើយ តំបន់​មួយចំនួន​រង​ការកាប់បំផ្លាញ​ព្រៃឈើ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់