សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាក្រុង​ភ្នំពេញ​បញ្ចេញ​ឡាន​ដឹក​ប្រជាពលរដ្ឋ​ទៅ​ភ្ជុំ​

សាលាក្រុង​ភ្នំពេញ​បញ្ចេញ​ឡាន​ដឹក​ប្រជាពលរដ្ឋ​ទៅ​ភ្ជុំ​

ភ្នំពេញ​៖ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​សម្រេច​ផ្តល់​កាដូ​មួយ​ថ្មី​ទៀត ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​បញ្ជារ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង សាធារណៈ​១២០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ក្មករ​ដែល​ទ​ទួល​បានការ​ឈប់សម្រាក​ចំនួន​៣ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​បើកប្រាក់​ឈ្នួល​មុន​បុណ្យ​ប្រពៃណី​នេះ​ផង​ដែរ​ទៅ​មក​មិន​គិតថ្លៃ​លេង​ស្រុក រយៈពេល​៦​ថ្ងៃ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែតដឹងថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​នានា​ក៏​ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​នោះ​។​ការដឹក​ជូន​ប្រជាពលរដ្ឋ​ទៅវិញទៅមក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ដោយ​ឥតគិតថ្លៃ រវាង​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នេះ នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​រៀងរាល់​ម៉ោង​៥៖៣០​នាទី​ព្រឹក ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។​

​បើ​តាម​សេចក្ដីជូនដំណឹង ស្តី​ពី​ការបំរើ​សេវា​ដឹក​ជញ្ញូន​សាធារណៈ​និង​ទីតាំង​ចំណត​សម្រាប់​ដឹកជញ្ជូន​បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ ទៅ​តាម​បណ្ដា​ខេត្ដ និង​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​បង់ប្រាក់ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង​៥:៣០​នាទី​ព្រឹក​។​

១-​ផ្លូវជាតិ​លេខ​១ ភ្នំពេញ​-​ស្វាយរៀង​-​ព្រៃវែង ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែស (Mercedes) ។​
២-​ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ​-​កែប ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែស (Mercedes) ។​
៣-​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ។​
៤-​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​កំពង់ស្ពឺ​-​ព្រះសីហនុ ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ។​
៥-​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង​-​បន្ទាយមានជ័យ ចំណត​នៅ​សួនច្បារ​ឬ​ស្សី​កែវ​។​
៦-​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ​-​សៀមរាប ចំណត​នៅ​ផ្លូវ​បេតុង​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ខាងជើង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​។​
៧-​ផ្លូវជាតិ​លេខ​៦,៧ ភ្នំពេញ​-​កំពង់ចាម ចំណត​នៅ​ផ្លូវ​បេតុង​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ខាងជើង​រង្វង់​មូល​ព​ហ្ម​មុខ​បួន​។​
៨-​ផ្លូវជាតិ​លេខ​៦,៨ ភ្នំពេញ​-​ត្បូងឃ្មុំ​-​ក្រចេះ​-​ស្ទឹងត្រែង ចំណត​នៅ​គីឡូម៉ែត្រ​លេខ​៩​។​

​ជាមួយ​នោះ​ដែរ​សាលា​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​៩៥​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ដោយ​មិន​បង់ប្រាក់​រយៈពេល​០៣​ថ្ងៃ ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨​។ ក្រៅពី​នេះ​មន្ត្រី​រាជការ​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្នាក់ៗ​៥​ម៉ឺន​រៀល នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ថែម​ទៀត​៕

 

Filed in: ព័ត៌មានជាតិ