សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធើ​ជា​មន្ត្រីប៉ូលិស​តែ​បែ​ជា​រំលោភច្បាប់​ប្រើ​ហឹង្សា​ដាក់​ប្រពន្ធ​រង​របួស​

​ធើ​ជា​មន្ត្រីប៉ូលិស​តែ​បែ​ជា​រំលោភច្បាប់​ប្រើ​ហឹង្សា​ដាក់​ប្រពន្ធ​រង​របួស​

កំពង់ឆ្នាំង ៖ មន្ត្រីនគរបាល​ផ្នែក​ព្រហ្មទ័ណ្ឌ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ប្រើ​ហឹង្សា​ដោយ វាយ និង​ជះ​ទឹក​ស៊ុប​ក្តៅ​លើ​ប្រពន្ធ​។

​ស្ត្រី​ជា​ភរិយា​រងគ្រោះ​ពី​អំពើហឹង្សា​នេះ ឈ្មោះ ស្រស់ សុ​ភី រស់នៅ​ក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ នាង​បាន​រងរបួស​ដោយសារ​ប្តី​ជា​មន្ត្រី​នគរបាល​ពាក់​ស​ក្ត័​៣ នៅក្នុង​ការិយាល័យ​ព្រហ្ម​ទណ្ឌ័​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង យក​កែវស្រា​វាយ​ក្បាល​អោយ​របួស នៅ​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​វង់​ស៊ីផឹក​នៅ​ផ្ទះ​ឈ្មោះ ជា ក្នុង​ពេល​ប្រពន្ធ​ទៅ​សួរ​រក​ប្រាក់ខែ​ដែល​សន្យា​ថា​អោយ មិន​ឃើញ​អោយ​។​

​លុះ​ពេល​មកដ់ល់​ផ្ទះ​វិញ លោក​ស​ក្ក័​៣​រូបនោះ បាន​ទាញ​កាំបិត​ដេញ​កាប់​ប្រពន្ធ​ទៀត​។ រឿង​នេះ​ធ្លាប់​កើតមាន​ជា​ញឹកញាប់​មក​ហើយ តែ​សមត្ថកិច្ច​មិន​ជួយ​ធ្វើការ​អោយ​នាង​ឡើយ គ្រាន់តែ​សម្របសម្រួលៗ​តែ​ប៉ុណ្ណោះ​ដោយ​ខ្លាច​អំណាច​លោក​ស​ក្ក័​៣​ដ៏​កំណាច​រូបនោះ ។​

​ដោយឡែក​កាលពី​ខែ​សីហា លោក​ស​ក្ក័​៣​នោះ​ធ្លាប់​បាន​ធ្វើ​បាប​ប្រពន្ធ​ដោយ បាន​ជះ​ទឹក​ស៊ុប​ក្តៅ​លើ​ខ្លួន រលាក​ពេញមុខ​និង​ពេញ​ដើមទ្រូង​ម្តង​រួចមកហើ់យ ។​ដោយ​មិន​អាច​ទទួល​ភាព​អ​យុត្តិធមិ​បែប​នេះ​បានជ​ន​គ្រោះ​បាន​ស្នើសុំ​ឲ្យ​សមត្តកិច្ច​ជួយ​រក​យុត្តិធ័ម៏​ឲ្យ​នាង​ផង​។​ចាំ​មើល​ថា​តើ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​គិត​ល្ម៉េ​ចរឿង​ហ្នឹង​?៕

 

Filed in: ព័ត៌មានជាតិ