សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចោទប្រកាន់​មនុស្ស​៨​នាក់​ពាក់​ពន្ធ័​និង​ការលាក់​អាវុធ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​

​ចោទប្រកាន់​មនុស្ស​៨​នាក់​ពាក់​ពន្ធ័​និង​ការលាក់​អាវុធ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​

​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន សម្រេច​ចោទប្រកាន់​ជនសង្ស័យ​៨​នាក់​នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផង ពាក់ព័ន្ធ​ការជួញដូរ​អាវុធ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល កម្ពុជា ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​តាម​បណ្ដាញ Telegram ថា​ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ​និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត បទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ បទ ផលិត ឬ ធ្វើចរាចរ​អាវុធ​គ្រឿងផ្ទុះ និង គ្រាប់រំសេវ​គ្រប់​ប្រភេទ តាម​មាត្រា​៤៨៥ មាត្រា​៤៨៦ និង មាត្រា​៤៨៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​ពោធិ៍សាត់ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមកនេះ ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨​។ អាវុធ​ដែល​ដកហូត​បាន រួម​មាន​អាកា​ស្វាយ​បត់​ចំនួន​២៨​ដើម ដែល​ជនសង្ស័យ​កប់​លាក់ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន​២៥​ដើម (​អាកា​ស្វាយ​បត់​) ។ នៅ​ភូមិ​តេជោ​ក្បាលដំរី ឃុំ​តេជោ​អភិវឌ្ឍន៍​ស្រុក​ឈូក ខេត្ត​កំពត រក​ឃើញ​កាំភ្លើង​ចំនួន​ពីរ​ដើម អាកា​មួយ​ដើម និង​អឹម​សី​មួយ​ដើម និង​នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយ​ស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ រក​ឃើញ​កាំភ្លើង​ចំនួន​មួយ​ដើម ម៉ាក​សេ​កា​សេ​។​

​ក្រៅពី​កាំភ្លើង​មាន បង់​ចំនួន​ពីរ គ្រាប់​អាកា​ចំនួន​១៧​គ្រាប់ និង M16 ចំនួន​២០​គ្រាប់​។ ជនសង្ស័យ​បាន​សារភាពថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ​៕

 

Filed in: ព័ត៌មានជាតិ